ក្មេង​ស្រី​វ័យ ៨ ឆ្នាំម្នាក់នេះ ត្រូវម្ចាស់សត្វ​សេក​​វាយ​ដល់​​​ស្លាប់ ព្រោះ​​តែ​​​លែង​​​សេក​​ដែល​​មាន​​តម្លៃ​ថ្លៃ​ពី​ទ្រុង

//s5.kh1.co/8d/8d97fef76ab3e8a1191c314b237fea65e6663889.jpg
សង្គម

 ០៧-មិថុនា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

ក្មេងស្រីអាយុ ៨ឆ្នាំម្នាក់ ត្រូវម្ចាស់សេកធ្វើទារុណកម្មរហូតដល់ស្លាប់ បន្ទាប់ពីនាងបានដោះ​លែង​សត្វ​សេក​ដែលមានតម្លៃថ្លៃ​ពីទ្រុងដោយចៃដន្យ

ប៉ាគីស្ថាន៖ ក្មេងស្រីអាយុ ៨ឆ្នាំម្នាក់ ត្រូវម្ចាស់សេកធ្វើទារុណកម្មរហូតដល់ស្លាប់ បន្ទាប់ពីនាងបានដោះ​លែង​សត្វ​សេក​ដែលមានតម្លៃថ្លៃពីទ្រុងដោយចៃដន្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Zohra Shah ជាពលករធ្វើការតាមផ្ទះដែលគ្មានប្រាក់ខែ ត្រូវគេវាយរហូតដល់ស្លាប់នៅ Rawalpindi ដែលជា​ទីក្រុងធំទីបួនរបស់ប៉ាគីស្ថាន។ រឿងនេះបានធ្វើឱ្យមានការជជែកវែកញែកនៅលើធ្វីតធ័រកាលពីថ្ងៃពុធ ដែលមនុស្សជា​ច្រើនរួមទាំងអ្នកនយោបាយបានទាមទាររកយុត្តិធម៌ឲ្យក្មេងស្រីនេះ។

ក្រោយការចោទប្រកាន់ថាមានគេប្រព្រឹត្តអំពើហឹង្សាលើក្មេងស្រីខាងលើ ម្ចាស់ផ្ទះដែលនាងធ្វើការឲ្យបាននាំនាង​ទៅមន្ទីរពេទ្យ ហើយក្រោយមកបុគ្គលិកពេទ្យបានបញ្ជាក់ពីសញ្ញានៃការធ្វើទារុណកម្ម។ ប៉ូលីសបាននិយាយកាលពីថ្ងៃច័ន្ទថា ពួកគេទទួលបានព័ត៌មានថា Zohra បានស្លាប់ដោយសារការរងរបួសធ្ងន់ បើទោះបីជាទទួលការព្យាបាលនៅមន្ទីរពេទ្យដ៏ល្បីឈ្មោះ គឺ Begum Akhtar Rukhsana Memorial នៃទីក្រុងក៏ដោយ។

ក្មេងស្រីរងគ្រោះ
ក្មេងស្រីរងគ្រោះ

កាលពីថ្ងៃច័ន្ទបុរសម្នាក់ដែលជាម្ចាស់សេកបានសារភាពប្រាប់ប៉ូលីសថា ប្រពន្ធរបស់គាត់បានវាយ Zohra ដោយសារ​តែ​នាងបានលែងសត្វសេកដែលជាសត្វចិញ្ចឹមរបស់ខ្លួន។ តាមការបញ្ជាក់ពីសមត្ថកិច្ច ក្មេងស្រី Zohra មកពី Muzaffargarh ជាស្រុកមួយនៅភាគខាងត្បូងរដ្ឋ Punjab ចម្ងាយប្រហែល ៥៨០ គីឡូម៉ែត្រពីរដ្ឋធានី​អ៊ីស្លាម៉ាបាដ។ គួររំឭកថា កាលពី ៤ ខែមុន លោកហ្សូរ៉ាបានទៅធ្វើការតាមផ្ទះឲ្យគ្រួសាររបស់​លោក Hasan Siddiqui និងភរិយាឈ្មោះ Umm Kulsoom ។

កន្លងមកក្រុមគ្រួសារជនរងគ្រោះ បានបញ្ជូនកូនស្រីទៅរស់នៅ និងធ្វើការឱ្យគេ ដោយសង្ឃឹមថា នាងនឹងទទួល​បានការអប់រំល្អជាងមុន។

ប៉ូលីស Mukhtar Ahmed ដែលបានស៊ើបអង្កេត​ករណីនេះបានប្រាប់កាសែត The National ថា៖ “ យើងបានចាប់ខ្លួនប្តីប្រពន្ធនេះហើយ ពួកគេបានសារភាពពីបទឧក្រិដ្ឋរបស់ពួកគេ ហើយត្រូវ​បានបញ្ជូនរឿង​ក្តីបន្តទៅស្រុកកំណើតរយៈពេល ៤ ថ្ងៃរហូតដល់ថ្ងៃទី ៦ ខែមិថុនា” ។

លោកបន្តថា៖ "Siddiqui បានទាត់ក្មេងស្រីនោះ ចំប្រដាប់ភេទរបស់នាង ហើយមានស្នាមជាំនៅលើដងខ្លួនទាំងមូល និងមានហូរឈាមទៀតផង" ។

រដ្ឋមន្រ្តីសិទ្ធិមនុស្សរបស់ប្រទេសប៉ាគីស្ថាន លោកស្រី Shireen Mazari បាន​សរសេរ​នៅលើបណ្តាញសង្គម Twitter ថាក្រសួងរបស់លោកស្រីបានទាក់ទងជាមួយប៉ូលីស។ ហើយខ្លួនក៏​កំពុង​តាមដានករណីនេះ និងស្នើ​សុំធ្វើកំណែទម្រង់ច្បាប់ការងារក្នុងស្រុកផងដែរ៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T