ភ្នំពេញ៖ ជាការពិតណាស់ ចំណងស្នេហា ជាមួយតារាចម្រៀងស្រី​ប្រចាំ ផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា​ រវាង​ តារាសម្ដែង និងពិធីកររាងខ្ពស់សង្ហា លោក ឆឹម សក្កដា ជិត​៥ឆ្នាំទៅ​ហើយ ប៉ុន្តែយើងមិនទាន់លេចលឺថា អ្នកទាំងពីរ ដឹកដៃគ្នាចូលរោងការពេលណានោះទេ។

យ៉ាងណាមិញ យើងសង្កេតឃើញ ថា គូស្នេហ៍ចាស់ទុំ ក្នុងចង្កោមពិភពសិល្បៈដូចគ្នា​នេះ ​កាន់តែ​បង្កើន​ភាព​ស្និទ្ធិស្នាល​នឹង​គ្នា​ ជាពិសេសគឺពាក្យសម្ដី និង ទង្វើដ៏សេនរ៉ូមែនទិក ដែលពួកគេបានផ្តល់ឲ្យគ្នារឿយៗ តែងតែឲ្យមហាជនលួចច្រណែនអ្នកទាំងពីរ។

ជាក់ស្តែងកាលពីថ្មីៗ នេះតារាទាំង២នេះបានលេចមុខនៅក្នុង កម្មវីធី 3Fun បានចែកចាយ រឿងរ៉ាវស្នេហារបស់ គូស្នេហ៍សិល្បៈដូចគ្នា​នេះ ពីកាលជួបគ្នាលើកដំបូង ក្នុងការធ្វើការរួមគ្នា​​ ថតចម្រៀងជាមួយគ្នា​ មុនពេលឈានទៅដល់បង្កាត់ភ្លើងស្នេហ៍។

ក្នុងវីដេអូនោះផងដែរ ពួកគេបានបង្ហើបថា បានចាប់អារម្មណ៍គ្នារួចទៅហើយ ទាំងដែលមិនទាន់ជួបមុខគ្នា ក៏ប៉ុន្តែតារាចម្រៀង ពេជ្រ​ សោភា បានក្រឡុក គូស្នេហ៍មិនស្ទើរពេលពួកគេ បានរួមការងារ ដោយមកកន្លែងថតយឺត ធ្វើជាថតឈុតខុស ក៏ព្រោះតែអ្នកនាង ចង់រករឿងតារាប្រុសរូបនេះ ដោយសារ​តែលោក ធ្វើឬកពារ មិនចង់ថតចម្រៀងជាមួយនឹងនាង ពេលខលទៅលោកដំបូង។

លើសពីនេះទៅទៀត មានហ្វេនៗជាច្រើន បាននឹងអស់សំណើច និងហួសចិត្ត​ រឿងរ៉ាវក្នុងវីដេអូមួយនេះ ដែលអ្នកទាំងពីរ បានរករឿងគ្នា កាលជួបគ្នាដំបូង អ្វីកាន់តែពិសេសនោះ អ្នកគាំទ្របានបញ្ចេញមតិ ថា​រករឿងគ្នា ដូចឆ្មា​កណ្តុរ មើលទៅគួរឲ្យស្រលាញ់មែនទែន៕

អ្នកនាង ពេជ្រ សោភា
អ្នកនាង ពេជ្រ សោភា និង លោកឆឹម សក្កដា
អ្នកនាង ពេជ្រ សោភា និង លោកឆឹម សក្កដា
អ្នកនាង ពេជ្រ សោភា និង លោកឆឹម សក្កដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆឹម សក្កដា