ភ្នំពេញ៖ ជាការពិតណាស់ ចំណងស្នេហា ជាមួយតារាចម្រៀងស្រីប្រចាំ ផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា រវាង តារាសម្ដែង និងពិធីកររាងខ្ពស់សង្ហា លោក ឆឹម សក្កដា ជិត៥ឆ្នាំទៅហើយ ប៉ុន្តែយើងមិនទាន់លេចលឺថា អ្នកទាំងពីរ ដឹកដៃគ្នាចូលរោងការពេលណានោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ យើងសង្កេតឃើញ ថា គូស្នេហ៍ចាស់ទុំ ក្នុងចង្កោមពិភពសិល្បៈដូចគ្នានេះ កាន់តែបង្កើនភាពស្និទ្ធិស្នាលនឹងគ្នា ជាពិសេសគឺពាក្យសម្ដី និង ទង្វើដ៏សេនរ៉ូមែនទិក ដែលពួកគេបានផ្តល់ឲ្យគ្នារឿយៗ តែងតែឲ្យមហាជនលួចច្រណែនអ្នកទាំងពីរ។
ជាក់ស្តែងកាលពីថ្មីៗ នេះតារាទាំង២នេះបានលេចមុខនៅក្នុង កម្មវីធី 3Fun បានចែកចាយ រឿងរ៉ាវស្នេហារបស់ គូស្នេហ៍សិល្បៈដូចគ្នានេះ ពីកាលជួបគ្នាលើកដំបូង ក្នុងការធ្វើការរួមគ្នា ថតចម្រៀងជាមួយគ្នា មុនពេលឈានទៅដល់បង្កាត់ភ្លើងស្នេហ៍។
ក្នុងវីដេអូនោះផងដែរ ពួកគេបានបង្ហើបថា បានចាប់អារម្មណ៍គ្នារួចទៅហើយ ទាំងដែលមិនទាន់ជួបមុខគ្នា ក៏ប៉ុន្តែតារាចម្រៀង ពេជ្រ សោភា បានក្រឡុក គូស្នេហ៍មិនស្ទើរពេលពួកគេ បានរួមការងារ ដោយមកកន្លែងថតយឺត ធ្វើជាថតឈុតខុស ក៏ព្រោះតែអ្នកនាង ចង់រករឿងតារាប្រុសរូបនេះ ដោយសារតែលោក ធ្វើឬកពារ មិនចង់ថតចម្រៀងជាមួយនឹងនាង ពេលខលទៅលោកដំបូង។
លើសពីនេះទៅទៀត មានហ្វេនៗជាច្រើន បាននឹងអស់សំណើច និងហួសចិត្ត រឿងរ៉ាវក្នុងវីដេអូមួយនេះ ដែលអ្នកទាំងពីរ បានរករឿងគ្នា កាលជួបគ្នាដំបូង អ្វីកាន់តែពិសេសនោះ អ្នកគាំទ្របានបញ្ចេញមតិ ថារករឿងគ្នា ដូចឆ្មាកណ្តុរ មើលទៅគួរឲ្យស្រលាញ់មែនទែន៕



