គួរឲ្យសរសើរ! ក្មេងប្រុសជនជាតិកេនយ៉ាម្នាក់ ទទួលបានពានរង្វាន់ពីប្រធានាធិបតី ចំពោះការបង្កើតម៉ាស៊ីនលាងដៃកម្ចាត់វីរុសកូរ៉ូណា

//s5.kh1.co/37/37010a904f54eec2dba94e54225358ddab49b492.jpg
សង្គម

 ០៥-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្មេងប្រុសជនជាតិកេនយ៉ាអាយុ ៩ឆ្នាំម្នាក់ ទើបទទួលបានពានរង្វាន់ពីប្រធានាធិបតីកាលពីពេលថ្មីៗនេះ ចំពោះការបង្កើតម៉ាស៊ីនលាងដៃធ្វើពីឈើ ដើម្បជួយទប់ស្កាត់កាលរីករាលដាលវីរុសកូរ៉ូណា

កេនយ៉ា៖ ក្មេងប្រុសជនជាតិកេនយ៉ាអាយុ ឆ្នាំម្នាក់ ទើបទទួលបានពានរង្វាន់ពីប្រធានាធិបតីកាលពីពេលថ្មីៗនេះ ចំពោះការបង្កើតម៉ាស៊ីនលាងដៃធ្វើពីឈើ ដើម្បីជួយទប់ស្កាត់ការរីករាលដាលវីរុសកូរ៉ូណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្មេងប្រុសរូបនោះមានឈ្មោះថា Stephen Wamukota ដែលរូបគេ និងគ្រួសារស់នៅភូមិ Mukwa ក្នុងទីក្រុង Bungoma ភាគខាងលិចប្រទេសកេនយ៉ា។ Stephen ពិតជាសប្បាយចិត្ដយ៉ាងខ្លាំង សម្រាប់ពានរង្វាន់លើកទឹកចិត្ដនោះ ហើយរូបគេក៏កំពុងចង់ផលិតម៉ាស៊ីនលាងដៃបន្ថែមទៀតផងដែរ ខណៈពេលឥឡូវនេះ មានចំនួនហើយ។

ចំពោះម៉ាស៊ីនកែច្នៃនេះ អ្នកប្រើប្រាស់អាចចុចទឹក និងសាប៊ូដោយប្រើឈ្នាន់ជើង ជំនួសការចុចផ្ទាល់ដៃដើម្បីកាត់បន្ថយការឆ្លងវីរុស។ ហើយជុំវិញគំនិតច្នៃប្រឌិតនេះ Stephen ទទួលបានតាមរយៈការទស្សនាទូរទស្សន៍អំពីវិធីការពារវីរុស។ យ៉ាងណាមិញ កាលពីថ្ងៃចន្ទកន្លងទៅនេះ Stephen បានក្លាយជាបេក្ខជនមួយរូបក្នុងចំណោមប្រជាជនកេនយ៉ាចំនួន៦៨នាក់ ដែលទទួលបានពានរង្វាន់ពីប្រធានាធិបតីក្នុងនាមជាអ្នកស្នេហាជាតិ។

បើតាមលោក James Wamukota ដែលត្រូវជាឪពុករបស់ Stephen និងមានជំនាញជួសជុលគ្រឿងអេឡិចត្រូនិកបាននិយាយថា កូនប្រុសលោកចង់ក្លាយជាវិស្វករនៅពេលគេធំឡើង ហើយអភិបាលខេត្ដក៏បានសន្យាថានឹងផ្ដល់អាហាររូបករណ៍ដល់គេផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ម៉ាស៊ីនលាងដៃ
ម៉ាស៊ីនលាងដៃ
ម៉ាស៊ីនលាងដៃ
ម៉ាស៊ីនលាងដៃ
ម៉ាស៊ីនលាងដៃ
ម៉ាស៊ីនលាងដៃ
ម៉ាស៊ីនលាងដៃ
ម៉ាស៊ីនលាងដៃ
ម៉ាស៊ីនលាងដៃ
ម៉ាស៊ីនលាងដៃ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T