​ចិននិងអាមេរិក ​ត្រៀម​បញ្ជូនយាន​ទៅ​សិក្សាភពព្រះអង្គារ នៅខែក្រោយនេះ

//s5.kh1.co/be/be1752f03f0d917076ea2ac97231ad01b5362645.jpg
បច្ចេកវិទ្យា

 ០៥-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

បេសកកម្មលើកដំបូងរបស់ប្រទេសចិនទៅកាន់ភពព្រះអង្គារត្រូវបានគេរំពឹងថា នឹងត្រូវបានចាប់ផ្តើមក្នុងពេលដំណាលគ្នា ​ជាមួយនឹងសហរដ្ឋអាមេរិក ដែលត្រៀមបញ្ជូនយានរ៉ូបូតរបស់ខ្លួនទៅកាន់ភព​នោះដែរ

បរទេស​៖ បេសកកម្មលើកដំបូងរបស់ប្រទេសចិនទៅកាន់ភពព្រះអង្គារត្រូវបានគេរំពឹងថា នឹងត្រូវចាប់ផ្តើមក្នុងពេលដំណាលគ្នា ​ជាមួយនឹងសហរដ្ឋអាមេរិក ដែលត្រៀមបញ្ជូនយានស្រាវជ្រាវរបស់ខ្លួនទៅកាន់ភព​នោះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យន្ត Perseverance
យន្ត Perseverance

​យាន​ Tianwen-1 របស់ចិននឹងត្រូវ​បញ្ជូនទៅកាន់ភពក្រហម(ភពអង្គារ) ​តាមរយៈរ៉ុក្កែត Long March ៥ នៅកំឡុងខែកក្កដាឬសីហា ដោយរំពឹងថា វានឹងទៅដល់​ទីនោះនៅខែកុម្ភៈ ហើយបន្ទាប់មក​យានរបស់ចិននេះ នឹងត្រូវទម្លាក់លើផ្ទៃភពអង្គារ ​ដើម្បីធ្វើការស្រាវជ្រាវរប្រភពទឹក និងទឹកកក ដ៏ដូចជាសិក្សាពីបរិយាកាសនិងដីនៅទីនោះ រយៈពេល ៩០ ថ្ងៃនៃភព​អង្គារ ឬប្រហែល ៣ ខែនៃភពផែនដី។

យាន Tianwen-1 របស់ចិននឹងធ្វើបេសកកម្មដើម្បីស្វែងរកទឹក និងទឹកកក​នៅលើភពព្រះអង្គារ​
យាន Tianwen-1 របស់ចិននឹងធ្វើបេសកកម្មដើម្បីស្វែងរកទឹក និងទឹកកក​នៅលើភពព្រះអង្គារ​

ដោយឡែក សំរាប់បេសកកម្មរបស់ទីភ្នាក់ងារអវកាសអាមេរិកណាសា ក៏គ្រោង​នឹងបញ្ជូនយានរុករកឡើងទៅភពអង្គារដែរ ​ដោយចេញដំណើរនៅថ្ងៃទី ១៧ ខែកក្កដា នឹងទៅដល់ទីនោះនៅថ្ងៃទី ១៨ ខែកុម្ភៈ ដោយក្នុងនោះយាន Perseverance របស់អង្គការណាសា​ នឹងចាប់ផ្តើមស្វែងរកសញ្ញានៃជីវិត ក៏ដូចជា​ប្រមូលសំណាកផ្សេងៗពីផ្ទៃ​ភពអង្គារ ​​នឹង​ត្រៀមនាំយកត្រឡប់មកកាន់ផែនដីវិញ តាមរយៈបេសកម្មនាពេលក្រោយ។ ហើយយាន Perseverance នេះទៀតសោធន៍ គឺ​​នឹងត្រូវ​ចំណាយពេល​មួយឆ្នាំនៃភពអង្គារ ឬ ៦៨៧ ថ្ងៃនៃភពផែនដី ​សំរាប់បេសកកម្មសិក្សានៅទីនោះ។

យន្ត Perseverance របស់អង្គការណាសា​ នឹងស្វែងរកសញ្ញានៃជីវិត ក៏ដូចជា​ប្រមូលសំណាកផ្សេងៗពីផ្ទៃ​ភពអង្គារ
យន្ត Perseverance របស់អង្គការណាសា​ នឹងស្វែងរកសញ្ញានៃជីវិត ក៏ដូចជា​ប្រមូលសំណាកផ្សេងៗពីផ្ទៃ​ភពអង្គារ

គួរជម្រាបផងដែរថា ​សំរាប់ការកំណត់យកពេលវេលានេះ គឺមិនមែនជារឿងចៃដន្យនោះរវាងប្រទេសទាំងពីរនោះទេ ព្រោះនៅពេលខាងមុខនេះ ភពផែនដីនិងភព​អង្គារ នឹងធ្វើដំណើរស្ថិតមកដល់ចំណុចជិតគ្នាបំផុត ​ដែលវា​ជាឱកាសសំរាប់យានអវកាស អាចធ្វើដំណើរទៅដល់ភពអង្គារបានលឿន​ និងសន្សំសំចៃឥន្ធនៈ។​ ហើយ​​ចំពោះទីតាំងរវាងភពផែនដីនិងភពអង្គារ ដែលស្ថិតនៅចំណុចគ្នាបំផុតបែបនេះ គឺកើតឡើង​​រាល់ ២៦ ខែម្តងប៉ុណ្ណោះ៕

ផែនដីនិងភពអង្គារ នឹងស្ថិតនៅចំណុចគ្នាបំផុត​រាល់ ២៦ខែម្តង​
ផែនដីនិងភពអង្គារ នឹងស្ថិតនៅចំណុចគ្នាបំផុត​រាល់ ២៦ខែម្តង​
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T