ទើបតែដឹងការពិត ប៉ែន ចំរ៉ុង និងភរិយាថ្មី ធ្លាប់មានទំនាក់ទំនងបែបនេះ ក្រោយធ្លាយរូបពីមុន!

//s5.kh1.co/a9/a9e9cce80c82d4bf75457d9f6b16870c4e010870.jpg
តារា & កម្សាន្ដ

 ០៥-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មិននឹកស្មានថា ប៉ែន ចំរ៉ុង និង ភរិយា ធ្លាប់ជាសង្សារនឹងគ្នា ហើយក៏ធ្លាប់បានចែកផ្លូវគ្នាម្ដងហើយ តែពេលនេះ អ្នកទាំងពីរ ក៏បានរៀបការមានកូន យ៉ាងមានសុភមង្គលបែបនេះ។

ភ្នំពេញ៖ ក្រោយសម្រេចចិត្តរៀបការរួចមក ពេលនេះ ភរិយា លោក ប៉ែន ចំរ៉ុង កំពុងពរពោះកូនក្នុងផ្ទៃ ដែលជាកាដូធំសម្រាប់ចំណងដៃអាពាហ៍ពិពាហ៍សម្រាប់អ្នកទាំងពីរ បន្ទាប់ពីដឹងដំណឹងថា ភរិយាមានទម្ងន់រួច តារាប្រុសរូបនេះ តែងតែយកចិត្តទុកដាក់ មើលថែប្រពន្ធបានយ៉ាងល្អ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ លោកនិង ភរិយា តែងតែងបង្ហាញសកម្មភាពផ្អែមល្ហែមចំពោះគ្នា ទៅវិញទៅមក យ៉ាងមានក្ដីសុខ តែទោះជាយ៉ាងណាក្តីអ្នកគាំទ្រជាច្រើន ច្បាស់ជាមិនទាន់បានដឹងនូវរឿងរ៉ាវពីមុន រវាងអ្នកទាំពីរនៅឡើយនោះទេ។ ដោយ ប៉ែន ចំរ៉ុង ជាមួយភរិយា ក៏ធ្លាប់ជាសង្សារគ្នាពីមុនមក រហូតបានចែកផ្លូវគ្នាកាលពីចុងឆ្នាំ ២០១៤។

យ៉ាងណាមិញ តើនេះ ជានិស្ស័យឬយ៉ាងណា? ដែលអ្នកទាំងពីរ ធ្លាប់បានបែកគ្នាម្ដងរួចហើយ តែបច្ចុប្បន្នតារារូបនេះ និង ភរិយា នៅតែអាចសម្រេចបំណង រៀបការជាមួយគ្នាបានយ៉ាងដូច្នេះ។

កាន់តែច្បាស់ឡើង កាលពីប៉ុន្មានម៉ោងមុននេះ ភរិយាតារាប្រុសសម្តីចាក់ទឹកមិនលេចរូបនេះ បានបង្ហោះរូបភាព រលឹកកាលនៅជាសង្សារជាមួយគ្នា ដែលពីមុន នាងត្រឹមតែជាហ្វេនប៉ុណ្ណោះ តែពេលនេះនាងក៏បានផ្លាស់ប្ដូរឈ្មោះពីអ្នកគាំទ្រ មកជាភរិយា លោក ប៉ែន ចំរ៉ុង វិញ៕

សូមទស្សនារូបភាពខាងក្រោម៖​

ប៉ែន ចំរ៉ុង និង ភរិយា  
ប៉ែន ចំរ៉ុង និង ភរិយា  
ប៉ែន ចំរ៉ុង និង ភរិយា  
ប៉ែន ចំរ៉ុង និង ភរិយា  
ប៉ែន ចំរ៉ុង និង ភរិយា  
ប៉ែន ចំរ៉ុង និង ភរិយា  
ប៉ែន ចំរ៉ុង និង ភរិយា  
ប៉ែន ចំរ៉ុង និង ភរិយា  
ប៉ែន ចំរ៉ុង និង ភរិយា  
ប៉ែន ចំរ៉ុង និង ភរិយា  
ប៉ែន ចំរ៉ុង
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T