ជីវិតអ្នករៀន! ក្មេងស្រីម្នាក់ ស៊ូទ្រាំអង្គុយរៀនទាំងកណ្ដាលថ្ងៃចែស ដើម្បីអាចទទួលបានល្បឿនអុីនធឺណេតឲ្យកាន់តែប្រសើរ

//s5.kh1.co/d6/d66f0f8346286aef6c447fd4a4059eddce8e5252.jpg
សង្គម

 ០៥-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្មេងស្រីម្នាក់ឈ្មោះថា ហេលីយ៉ាណា វ័យ១៣ឆ្នាំ រស់នៅក្នុងទីប្រជុំជន Sarikei ត្រូវបានគេប្រទះឃើញអង្គុយរៀននៅលើផ្លូវ ទាំងក្រោមកណ្ដាលថ្ងៃចែស ដោយមានកាន់ទូរសព្ទដៃមួយគ្រឿង និងក្រដាសសរសេរ។

ម៉ាឡេសុី៖ ចាប់តាំងពីផ្ទុះឡើងជំងឺកូវីដ-១៩មក សាលារៀននៅតាមបណ្ដាប្រទេសនានាត្រូវបានបិទទ្វារបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ ទន្ទឹមនឹងនេះដែរ ខាងសាលារៀនក៏បានផ្ដល់ភាពងាយស្រួលទៅកាន់សិស្សានុសិស្សរបស់ខ្លួនទាំងអស់ ដោយការសិក្សាតាម​រយៈអនឡាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ការសិក្សាតាម​រយៈអនឡាញ បានផ្ដល់ភាពលំបាកទៅកាន់សិស្សមួយចំនួនផងដែរ ដែលពួកគេរស់នៅតំបន់គ្មានសេវាអុីនធឺណេតទូលំទូលាយ និងគ្មានទូរសព្ទស្មាតហ្វូនជាដើម។

ជាក់ស្ដែង ក្មេងស្រីម្នាក់ឈ្មោះថា ហេលីយ៉ាណា វ័យ១៣ឆ្នាំ រស់នៅក្នុងទីប្រជុំជន Sarikei ត្រូវបានគេប្រទះឃើញអង្គុយរៀននៅលើផ្លូវ ទាំងក្រោមកណ្ដាលថ្ងៃចែស ដោយមានកាន់ទូរសព្ទដៃមួយគ្រឿង និងក្រដាសសរសេរ។ ឃើញដូច្នេះ ក៏មានពលរដ្ឋម្នាក់បានសួរទៅនាង ពីមូលហេតុដែលមកអង្គុយរៀនបែបនេះផងដែរ។

ក្មេងស្រី ហេលីយ៉ាណា បានតបថា៖

សេវាអុីនធឺណេតក្នុងផ្ទះដែលខ្ញុំស្នាក់នៅគឺគ្មានឡើយ ហើយខ្ញុំត្រូវបង្ខំចិត្តចេញមកខាងក្រៅបែបនេះ ទើបសេវាអុីនធឺណេតល្អ និងមិនរអាក់រអួល។

យ៉ាងណាមិញ ក្នុងទីប្រជុំជន Sarikei មិនមែនមានតែក្មេងស្រី ហេលីយ៉ាណា ម្នាក់ទេដែលជួបការលំបាក ក៏មានសិស្សចំនួន២០នាក់ផ្សេងទៀតផងដែរ ក្នុងចំណោមសិស្ស៨៥០នាក់៕

សូមទស្សនារូបភាពខាងក្រោម៖

ក្មេងស្រី ហេលីយ៉ាណា
ក្មេងស្រី ហេលីយ៉ាណា
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T