សារខ្លី តែខ្លឹម! យក់ ថិតរដ្ឋា បង្ហោះសារបែបនេះ ទៅកាន់ស្វាមីចាក់ដោតខ្លាំង

//s5.kh1.co/70/7015c0326f679880075fe6801813271d7dde53bf.jpg
តារា & កម្សាន្ដ

 ០៥-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មានរឿងអ្វីបាន ជាអ្នកនាង​យក់ ថិតរដ្ឋា បង្ហោះសារបែបនេះ ទៅកាន់ស្វាមី?

ភ្នំពេញ៖   ក្រោយរៀបការបានជាង១០ឆ្នាំមក អ្នកនាង​យក់ ថិតរដ្ឋា បានរក្សាជីវិតគូស្វាមី ភរិយាយ៉ាងបានរឹងមាំ ក្នុងនោះ ក៏មានចំណងដៃកូន ២នាក់ និង កំពុងពរពោះកូនទី៣ម្នាក់ទៀតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើងាកទៅមើលពីទិដ្ឋភាពក្នុងជីវិតឯកជនវិញ រាល់សកម្មភាពរបស់ តារាចម្រៀងស្រីអ្នកម្តាយកូន៣រូបនេះ​ តែងតែបង្ហាញជាមួយស្វាមី និងកូនៗ ពិតជាមានសុភមង្គល និងជាគ្រួសារដែលគេគោរព និងយកគំរូតាម។

ជាមួយនឹងគ្នានេះដែរ តារាចម្រៀងអ្នកម្តាយសម័យថ្មីនេះ ក៏ទទួលការសរសើរ ថាទោះបីការងារច្រើនប៉ុណ្ណា ក៏ អ្នកនាងមិនភ្លេចតួនាទី ជាភរិយា ជាម្ដាយ និងត្រូវមានទំនួលខុសត្រូវ មើលថែគ្រួសារ ដែលមិនខុសពីមេផ្ទះដទៃឡើយ។

តែជាក់ស្តែងកាលពីថ្មីៗនេះ តារាចម្រៀងសម្លេងស្អកៗរូបនេះ ដែលបានបង្ហោះសារបែបខ្លីៗជាមួយរូបភាពចាស់  ដែលរៀបរាប់ពាក្យពេចន៍មួយចំនួន ក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖

  បងអេីយទ្រាំបន្តិចទៅពួកយេីងជួបការលំបាកមិនយូរទេណាប្តីយេីងមានតែពាក្យថាទ្រាំទ្រាំណាបង​ អរគុណ​បងដែលខំធ្វេីគ្រប់យ៉ាងមិនខ្លាចភាពនឿយហត់សម្រាប់គ្រួសារមួយនេះ​ Khum Ponadet Drdd?????????????។

យក់ ថិតរដ្ឋា 

តាមរយៈការបង្ហោះសារជាមួយរូបភាពមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនរបស់គ្នា នាំគ្នាផ្តល់កម្លាំងចិត្ត និងជួយជាការលើកទឹក ជាពិសេសនោះ ក៏មានអ្នកបញ្ចេញមតិ ថាអ្នកនាងពិតជាភរិយាដ៏សែនល្អមួយរូប ព្រោះចេះជួយលើកទឹកចិត្តស្វាមី ព្រោះពេលមានបញ្ហា មានតែស្វាមី និងភរិយានេះហើយ ដែលជួយយកអាសារគ្នាទៅវិញទៅមក៕

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង​យក់ ថិតរដ្ឋា
  អ្នកនាង​យក់ ថិតរដ្ឋា
  អ្នកនាង​យក់ ថិតរដ្ឋា  និងស្វាមី
  អ្នកនាង​យក់ ថិតរដ្ឋា  និងស្វាមី
  អ្នកនាង​យក់ ថិតរដ្ឋា  និងស្វាមី ជាមួយកូនៗ
  អ្នកនាង​យក់ ថិតរដ្ឋា និងស្វាមី ជាមួយកូនៗ
សារបានអ្នកនាងបានបង្ហោះ
សារបានអ្នកនាងបានបង្ហោះ
យក់ ថិតរដ្ឋា
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T