ភ្នំពេញ៖ ក្រោយរៀបការបានជាង១០ឆ្នាំមក អ្នកនាងយក់ ថិតរដ្ឋា បានរក្សាជីវិតគូស្វាមី ភរិយាយ៉ាងបានរឹងមាំ ក្នុងនោះ ក៏មានចំណងដៃកូន ២នាក់ និង កំពុងពរពោះកូនទី៣ម្នាក់ទៀតផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើងាកទៅមើលពីទិដ្ឋភាពក្នុងជីវិតឯកជនវិញ រាល់សកម្មភាពរបស់ តារាចម្រៀងស្រីអ្នកម្តាយកូន៣រូបនេះ តែងតែបង្ហាញជាមួយស្វាមី និងកូនៗ ពិតជាមានសុភមង្គល និងជាគ្រួសារដែលគេគោរព និងយកគំរូតាម។
ជាមួយនឹងគ្នានេះដែរ តារាចម្រៀងអ្នកម្តាយសម័យថ្មីនេះ ក៏ទទួលការសរសើរ ថាទោះបីការងារច្រើនប៉ុណ្ណា ក៏ អ្នកនាងមិនភ្លេចតួនាទី ជាភរិយា ជាម្ដាយ និងត្រូវមានទំនួលខុសត្រូវ មើលថែគ្រួសារ ដែលមិនខុសពីមេផ្ទះដទៃឡើយ។
តែជាក់ស្តែងកាលពីថ្មីៗនេះ តារាចម្រៀងសម្លេងស្អកៗរូបនេះ ដែលបានបង្ហោះសារបែបខ្លីៗជាមួយរូបភាពចាស់ ដែលរៀបរាប់ពាក្យពេចន៍មួយចំនួន ក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖
បងអេីយទ្រាំបន្តិចទៅពួកយេីងជួបការលំបាកមិនយូរទេណាប្តីយេីងមានតែពាក្យថាទ្រាំទ្រាំណាបង អរគុណបងដែលខំធ្វេីគ្រប់យ៉ាងមិនខ្លាចភាពនឿយហត់សម្រាប់គ្រួសារមួយនេះ Khum Ponadet Drdd?????????????។
តាមរយៈការបង្ហោះសារជាមួយរូបភាពមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនរបស់គ្នា នាំគ្នាផ្តល់កម្លាំងចិត្ត និងជួយជាការលើកទឹក ជាពិសេសនោះ ក៏មានអ្នកបញ្ចេញមតិ ថាអ្នកនាងពិតជាភរិយាដ៏សែនល្អមួយរូប ព្រោះចេះជួយលើកទឹកចិត្តស្វាមី ព្រោះពេលមានបញ្ហា មានតែស្វាមី និងភរិយានេះហើយ ដែលជួយយកអាសារគ្នាទៅវិញទៅមក៕
សូមទស្សនារូបភាពខាងក្រោម៖



