BTS​​ និយាយ​បែប​នេះ​ អំពីការរើសអើង​ពូជ​សាសន៍​ (មាន​វីដេ​អូ​)​

//s5.kh1.co/ea/ea357d48e290c16466678f0a632649d2cf16c1ec.jpg
សង្គម

 ០៥-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

សិល្បករសកល BTS បាននិយាយ និងបង្ហាញការគាំទ្រដល់ចលនា #BlackLivesMatter ប្រឆាំងនឹង​ការរើសអើង​ជាតិសាសន៍ និងភាពអយុត្តិធម៌

កូរ៉េខាងត្បូង៖ សិល្បករសកល BTS បាននិយាយ និងបង្ហាញការគាំទ្រដល់ចលនា #BlackLivesMatter ប្រឆាំងនឹង​ការរើសអើង​ជាតិសាសន៍ និងភាពអយុត្តិធម៌។ សិល្បករ K-Pop ជាច្រើនផ្សេងទៀតក៏បានបង្ហាញ ការគាំទ្រ តាមរយៈវេទិកាសង្គម​របស់​ពួកគេផងដែរ។ ខាងក្រោមនេះគឺជាសារដែលក្រុម BTS បានផ្សាយតាមរយៈទំព័រ Twitter ជាផ្លូវការ​របស់​ពួកគេ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Twinterផ្លូវការរបស់BTS
Twinterផ្លូវការរបស់BTS

ក្រុមហ៊ុនBTS ក៏បានធ្វើការបរិច្ចាគដល់អង្គការយុទ្ធនាការពាក់ព័ន្ធនេះផងដែរ។ BigHit Entertainment បានថ្លែង​ថា៖ «យើងកំពុងបរិច្ចាគ។ បច្ចុប្បន្នប្រាក់នេះនៅតែកំពុងត្រូវបានផ្ញើ ដូច្នេះយើងមិនទាន់អាចបង្ហាញពីចំនួន​​ទឹក​ប្រាក់​ដែល​មានសរុបនោះទេ។ BTSតែងតែជាអ្នកតស៊ូមតិដើម្បីសមភាព និងយុត្តិធម៌ហើយតែងតែ​ផ្សព្វ​ផ្សាយ​​សារជាច្រើន​អំពីការនិយាយ និងការស្រឡាញ់ខ្លួនឯង (Love Yourself)»។

ពួកគេបានសម្តែងរឿងនេះជាបន្តបន្ទាប់តាមរយៈតន្រ្តី និងតាមរយៈពាក្យសម្តីរបស់ពួកគេ។ នៅឆ្នាំ ២០១៨ ពួកគេ​បាន​ធ្វើការថ្លែងសុន្ទរកថាមួយនៅឯ U.N និងបានលើកឡើងអំពីបញ្ហាសញ្ជាតិ និងអត្តសញ្ញាណយេនឌ័រ និងជំរុញឱ្យ​ប្រជាជន​​និយាយដោយខ្លួនឯង៕

BTS Team Leader's Message<br>
BTS Team Leader's Message

សូមទស្សនាវីដេអូនៃការថ្លែងសុន្ទរកថានៅខាងក្រោម៖

ការថ្លែងសុន្ទរកថារបស់ BTS
Rous KongKea
Rous KongKea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T