ក្រុម K-Popនេះ​ ចេញមុខឆ្លើយតប ក្រោយ​លេចឮព័ត៌មានថា​លួច​​ចម្លង​ស្នាដៃ​គេ

//s5.kh1.co/26/26296b5e96aa80faddc3f51f6b988a951175b6df.jpeg
នារី

 ០៣-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Davis McCarty បានសរសេរថា "ក្រុម K-Pop របស់កូរ៉េ TWICE បានចំលងនូវស្នាដៃសិល្បៈរបស់ខ្លួនគឺ Pulse Portal

កូរ៉េខាងត្បូង៖ បន្ទាប់ពីការចេញនូវ MV ថ្មី​​​ " More & More” របស់ TWICE ធ្វើឱ្យវិចិត្រករអាមេរិកម្នាក់ដែលមានឈ្មោះថា Davis McCarty បាននិយាយនៅលើបណ្តាញសង្គម បន្ទាប់ពីបានកត់ សម្គាល់ថាឈុតមួយនៅក្នុង MV បានចំលងនូវស្នាដៃសិល្បៈរបស់ខ្លួនគឺ "Pulse Portal"។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
MV ថ្មី​​​ " More & More” របស់ TWICE
MV ថ្មី​​​ " More & More” របស់ TWICE

Davis McCarty បានសរសេរថា "ក្រុម K-Pop របស់កូរ៉េ TWICE បានចំលងនូវស្នាដៃសិល្បៈរបស់ខ្លួនគឺ Pulse Portal ហើយបង្កើតជាគំរូចម្លងសម្រាប់វីដេអូចម្រៀងរបស់ពួកគេដែលនេះជាការរំលោភបំពានច្បាប់កម្មសិទ្ឋិបញ្ញា។ គូរបញ្ជាក់ថា “ More & More” មានអ្នកមើល ១៥ លានដងចាប់តាំងពីការបង្ហោះនៅលើយូធូប នេះជាការរំលោភបំពានច្បាប់រក្សាសិទ្ធិ។

ខាងក្រោមនេះគឺជាស្នាដៃសិល្បៈ "Pulse Portal" របស់ Davis McCarty ដែលដាក់បង្ហាញនៅទីក្រុង Baltimore ចាប់ពីខែមេសា ឆ្នាំ ២០១៨ ។

ឈុតមួយនៅក្នុង MV  “ More & More” ដែល Davis McCarty ថាចំលងនូវស្នាដៃសិល្បៈរបស់ខ្លួន
ឈុតមួយនៅក្នុង MV “ More & More” ដែល Davis McCarty ថាចំលងនូវស្នាដៃសិល្បៈរបស់ខ្លួន

បន្ទាប់ពី Davis McCarty បានលុបចោលការបង្ហោះសារ របស់លោកដោយនិយាយអំពី MV របស់ក្រុមTWICE ។ នៅថ្ងៃទី៣ ខែមិថុនា តំណាងរបស់ផលិតកម្ម​ JYP បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការទាក់ទងនឹងបញ្ហានេះដូចតទៅ៖

“ នៅព្រឹកនេះយើងបានរកឃើញស្នាដៃសិល្បៈដែលមាននៅក្នុងឈុតមួយរបស់ “ More & More” មានលក្ខណៈប្រហាក់ប្រហែលនឹងសិល្បៈមួយផ្សេងទៀតដែលមានស្រាប់ ហើយយើងបានស្នើសុំឱ្យក្រុមហ៊ុនផលិតកម្ម​មកធ្វើការដោះស្រាយគ្នាជាមួយសិល្បករដើម។ JYP មានគម្រោងរៀបចំប្រព័ន្ធការពារដើម្បីធានាថា បញ្ហាបែបនេះមិនកើតឡើងម្តងទៀតទេ៕

https://s5.kh1.co/__image/w=650,h=892,q=100/3c/3cb47303e3c50311fb39cf001c9794ee6858c028.png
Sao Da
SaoDa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T