នាយក​រដ្ឋ​​មន្រ្តី​ថៃ ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ​ប្រារព្ធ​ពិធី​ខួប​​កំណើត​​ឲ្យ​​​ម្ចាស់​ក្សត្រី​ខ្លួន​

//s5.kh1.co/7c/7c44048ffadd0423bf3dd009f91d4868b93789dd.jpg
សង្គម

 ០៣-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

លោកនាយករដ្ឋមន្រ្តី Prayut Chan-o-cha និងភរិយារបស់លោកគឺអ្នកស្រី Naraporn បាន​ដឹក​នាំ​​រដ្ឋមន្រ្តី​ខុទ្ទកាល័យ​សរសេរសារជូនពរនៅឯវិមាន Grand Palace សម្រាប់ម្ចាស់ក្សត្រី​ដែលមាន​ព្រះជន្មាយុយាងចូល ៤២ ព្រះវស្សានាពីថ្ងៃ​ពុធនេះ​របស់ព្រះមហាក្សត្រីយានីរបស់ខ្លួន

ថៃ៖ សកម្មភាព​ជាច្រើនត្រូវបានធ្វើឡើងនៅថ្ងៃពុធនេះ សម្រាប់ប្រជាជនគ្រប់មជ្ឈដ្ឋានដើម្បីប្រារព្ធពិធី​ខួបកំណើត​របស់ព្រះមហាក្សត្រីយានីរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកនាយករដ្ឋមន្រ្តី Prayut Chan-o-cha និងភរិយារបស់លោកគឺអ្នកស្រី Naraporn បាន​ដឹក​នាំ​​រដ្ឋមន្រ្តី​ខុទ្ទកាល័យសរសេរសារជូនពរនៅឯវិមាន Grand Palace សម្រាប់ម្ចាស់ក្សត្រី​ដែលមាន​ព្រះជន្មាយុយាងចូល ៤២ ព្រះវស្សានាពីថ្ងៃពុធនេះ។

លោកនាយករដ្ឋមន្រ្តី Prayut Chan-o-cha និងភរិយា
លោកនាយករដ្ឋមន្រ្តី Prayut Chan-o-cha និងភរិយា

ព្រះបរមរាជវាំងក៏បានបើកអោយសមាជិកគ្រួសាររាជវង្សនិងឥស្សរជននានាសរសេរសារថ្វាយ​ព្រះ​ករុណា។ នៅតាមបណ្តាខេត្តផ្សេងៗសកម្មភាពដដែលត្រូវបានធ្វើឡើងនៅសាលាខេត្ត ដោយមាន​អភិបាល​ខេត្តដឹកនាំ​ព្រឹត្តិការណ៍នេះផងដែរ។

ពេលវេលាត្រូវប្រព្រឹត្តិកម្មវិធីខួបកំណើតរបស់ព្រះមហាក្សត្រីយានីថៃ
ពេលវេលាត្រូវប្រព្រឹត្តិកម្មវិធីខួបកំណើតរបស់ព្រះមហាក្សត្រីយានីថៃ

នៅឯ Pathum Thani កូនត្រីចំនួន ២០០,០០០ ក្បាលត្រូវបានប្រលែងចូលក្នុងទន្លេ Chao Phraya ក្នុងឱកាសដែលលោក Pinit Boonlert អភិបាលខេត្តមានប្រសាសន៍ថា វាជាថ្ងៃ​ដ៏សំខាន់បំផុតមួយ​សម្រាប់​ប្រជាជនទាំងអស់នៅក្នុងព្រះរាជាណាចក្រ។ អ្នកស្ម័គ្រចិត្តនៅគ្រប់ខេត្តទាំងអស់បានជីក​ប្រឡាយ​ និងធ្វើ​សកម្មភាពផ្សេងៗទៀតដើម្បី ប្រារព្ធ​ទិវា​ពិសេសនេះ៕

សារថ្វាយព្រះពររបស់ក្រុមហ៊ុន Thai Airway International Public Company
សារថ្វាយព្រះពររបស់ក្រុមហ៊ុន Thai Airway International Public Company
ព្រះមហាក្សត្រីយានីថៃ
ព្រះមហាក្សត្រីយានីថៃ

ប្រភព៖ Bangkok Post

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T