NASA៖ អាចម៍​ផ្កាយដ៏ធំមួយ នឹងហោះមកកៀកផែន​​ដី ជាមួយល្បឿន ៥,២គីឡូម៉ែត្រក្នុងមួយវិនាទី ​នៅសប្តាហ៍នេះ

//s5.kh1.co/47/4751fca989e7e31dd93e48005f7d2f3f5c6cb046.jpg
បច្ចេកវិទ្យា

 ០៣-មិថុនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

អាចម៍​ផ្កាយ​យក្សមួយ ដែលមាន​កំពស់ខ្ពស់ជាងអាគារ Empire State Building​ នឹងហោះមកជិតផែន នៅថ្ងៃសៅរ៍ទី ៦ មិថុនា ក្នុងល្បឿន ៥,២គីឡូម៉ែត្រក្នុងមួយវិនាទី

បរទេស៖ មជ្ឈមណ្ឌលសិក្សាវត្ថុនៅជិត​ផែនដី (CNEOS) របស់អង្គការណាសា ​បានរាយការណ៍ថា អាចម៍​ផ្កាយ​​ដ៏ធំមួយ ដែលមាន​កំពស់ខ្ពស់ជាងអាគារ Empire State Building​ នឹងហោះចូល​មក​គន្លងផែនដីនៅសប្តាហ៍នេះ ប៉ុន្តែវានឹងមិន​មានការប៉ះទង្គិច​ជាមួយផែនដី​នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អាចម៍​ផ្កាយ 163348 (2002 NN4) អាចនឹងមានប្រវែងដល់ទៅ ៥៧០ ម៉ែត្រ ចំណែកអាគារ Empire State Building មានកំពស់ត្រឹមតែ ៤៤៣ ម៉ែត្រប៉ុណ្ណោះ
អាចម៍​ផ្កាយ 163348 (2002 NN4) អាចនឹងមានប្រវែងដល់ទៅ ៥៧០ ម៉ែត្រ ចំណែកអាគារ Empire State Building មានកំពស់ត្រឹមតែ ៤៤៣ ម៉ែត្រប៉ុណ្ណោះ

ទីភ្នាក់ងារអវកាសរបស់អង្គការណាសា បានហៅឈ្មោះអាចម៍​ផ្កាយនោះថា 163348 (2002 NN4) ដែលប្រវែងមុខកាត់ប្រ​មាណ ៥៧០ម៉ែត្រ ហើយ​វានឹងហោះមកជិតផែន នៅថ្ងៃសៅរ៍ទី ៦ មិថុនា ក្នុងល្បឿន ៥,២គីឡូម៉ែត្រក្នុងមួយវិនាទី ឬ ១១,២០០ ម៉ាយក្នុងមួយម៉ោង ដោយស្ថិតនៅរយៈចម្ងាយប្រហែល ៥,១ លានគីឡូម៉ែត្រពីផែនដីរបស់យើង។

អាចម៍​ផ្កាយ​ 163348 (2002 NN4) នឹងហោះមកជិតផែន នៅថ្ងៃសៅរ៍ទី ៦ មិថុនា
អាចម៍​ផ្កាយ​ 163348 (2002 NN4) នឹងហោះមកជិតផែន នៅថ្ងៃសៅរ៍ទី ៦ មិថុនា

សូមជម្រាបផងដែរថា​ អាចម៍​ផ្កាយ​ 163348 (2002 NN4) ត្រូវបានរកឃើញតាំងពីឆ្នាំ ២០០២មកម៉្លេះ ហើយបច្ចុប្បន្នទីភ្នាក់ងារអវកាស​ និងក្រុមតារាវិទូរបស់អង្គការណាសា បាននឹងកំពុងតាមដានអាចម៍ផ្កាយជិតធំៗ ២,០០០ ដែលរួមបញ្ចូលទាំងផ្កាយដុះកន្ទុយ ​និងវត្ថុផ្សេងៗទៀត ដែលបង្កគំរាមកំហែងដល់ភពផែនដីយើង។ ទទន្ទឹមនឹងនេះ ​ក្រុមអ្នកជំនាញរបស់អង្គការណាសា ក៏បានព្យាករណ៍​ដែរថា អាចម៍​ផ្កាយធំៗចំនួន ៣០ នឹងហោះកាន់តែកៀកជិតផែនដីយើងបំផុតនាពេលអនាគត៕

នៅពេលអាចម៍​ផ្កាយ​នេះ ហោះផុតពីផែនដីដោយសុវត្ថិភាព យើងនឹងអាចឃើញវាម្តងទៀតនៅឆ្នាំ ២០២៤
នៅពេលអាចម៍​ផ្កាយ​នេះ ហោះផុតពីផែនដីដោយសុវត្ថិភាព យើងនឹងអាចឃើញវាម្តងទៀតនៅឆ្នាំ ២០២៤
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T