ហួសចិត្ត! ទាហានម្នាក់សរសេរសំបុត្រមកផ្ទះតាំងពីឆ្នាំ ១៩៦៨ ប៉ុន្តែ៥២ឆ្នាំក្រោយ ទើបសំបុត្រមកដល់ផ្ទះ

//s5.kh1.co/eb/eb10b0186a5f1b9527edd927d1b5c4f4c7384f40.png
សង្គម

 ០២-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ស្ត្រីជនជាតិឥណ្ឌាម្នាក់ឈ្មោះJanice Tucker ទើបតែទទួលបានសំបុត្រពីប្អូនប្រុសរបស់នាងក្នុងឆ្នាំ២០២០ ដែលគេបានផ្ងើមកទៅអោយនាង ក្នុងឆ្នាំ១៩៦៨។

ឥណ្ឌា៖ ថ្មីៗនេះមានដ៏ហួសចិត្តមួយបានកើតឡើងនៅប្រទេសឥណ្ឌា ដោយមានស្ត្រីជនជាតិឥណ្ឌាម្នាក់ឈ្មោះJanice Tucker ទើបតែទទួលបានសំបុត្រពីប្អូនប្រុសប៉ុន្មានថ្ងៃនេះ ដែលគេបានផ្ងើមកទៅឲ្យនាង តាំងពីឆ្នាំ១៩៦៨ នៅដែលគេកំពុងបម្រើការជាទាហាននៅក្នុងប្រទេសវៀតណាមមកម៉្លេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកនៅពេលដែលទទួលបានសំបុត្រមកដល់ផ្ទះភ្លាម នាងបានហៅលោក William Lone ដែលនៅផ្ទះផ្សេងគ្នាមកមើលភ្លាម ដោយសារនាងអាចចាំរបៀបនៃការសរសេររបស់ប្អូនប្រុសនាង រំពេចនោះបងប្អូនទាំងពីរនាក់ក៏រំភើបយ៉ាងខ្លាំង ដោយសារនឹងឃើញរឿងចាស់ៗដែលកើតឡើងកន្លងមក។

យ៉ាងណាមិញ ពួកគេក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់អ្នកដែលរកឃើញសំបុត្រនោះផងដែរដែលបានដឹកជូនដល់គេហដ្ឋាន ទៅះបីជារយៈពេលនៃការដឹងជញ្ជូនមានការយឺតយ៉ារហូតទៅដល់កទៅ៥២ឆ្នាំក្តី៕

សូមចូលមើលរូបភាពខាងក្រោម៖

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T