បទសម្ភាសន៍ផ្ទាល់ជាមួយ លោក Long Fei នាយកប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេតគ្រុប

//s5.kh1.co/2b/2bc49ff44801155e602e2ff48ad01073a743382c.jpg
សង្គម

 ០២-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ លោក Long Fei នាយកប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Tsinghua ព្រមទាំងមាននូវបទពិសោធន៍ផ្នែកអភិវឌ្ឍន៍និងគ្រប់គ្រងអចលនទ្រព្យប្រកបដោយវិជ្ជាជីវៈរយៈពេលជាង ២៥ ឆ្នាំ។ ជាមួយនឹងការប្រកួតប្រជែងឥតឈប់ឈរក្នុងសម័យកាលអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនេះ លោកមិនដែលបញ្ឈប់ជំហានរបស់ខ្លួនឡើយ​។ លោកនឹងដឹកនាំក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដើម្បីធ្វើការចាក់ឫសនិងបណ្ដុះផ្លែផ្កានៅកម្ពុជា និងនាំមុខគេក្នុងការច្នៃប្រឌិតថ្មី ប្រកបដោយភាពឧស្សាហ៍ព្យាយាម ដើម្បីសរសេរជាប្រវត្តិសាស្រ្តអចលនទ្រព្យដ៏អស្ចារ្យមួយ។ ជាមួយ​នឹង​បទពិសោធន៍ដ៏លំបាកនិងសម្បូរបែបក្នុងរយៈពេលជាង​​ ២៥ ឆ្នាំនេះ លោកនឹងបន្ត​ដំណើរក្នុងការកសាងនៃក្តីសុបិន ដែលប្រកបដោយក្ដីរំពឹងក្នុងពេលអនាគត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Long Fei 
លោក Long Fei 

បទពិសោធន៍ការងារយ៉ាងជំនាញ

លោកធ្លាប់បម្រើការងារជាអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអចលនទ្រព្យធំៗជាច្រើននៅក្នុងប្រទេសចិន រួមមានដូចជាក្រុមហ៊ុន Wanda Group ក្រុមហ៊ុន Zhongnan Group និង ក្រុមហ៊ុន WINSAN INDUSTRIAL ជាដើម។ លោកបានឆ្លងកាត់បទពិសោធន៍ការងារដែលមានសម្ពាធខ្លាំង ដោយតម្រូវឲ្យ​លោក​ធ្វើការរស់នៅក្នុងការិយាល័យរយៈពេលបីខែជាប់ៗគ្នា។ លោកក៏ធ្លាប់ទទួលការបរាជ័យក្នុង​ការ​អភិវឌ្ឍ​គម្រោង ដែលនាំឲ្យ​លោកមានជំនាញ និងការយល់ដឹងកាន់តែ​ស៊ីជម្រៅមួយកម្រិតបន្ថែមទៀត។ ប៉ុន្តែលោកមិនដែលមានភាពអំនួតឡើយ ហើយតែងតែព្យាយាមប្រមូលផ្ដុំនូវបទពិសោធន៍សម្រាប់ការអភិវឌ្ឍនាពេលអនាគត។ មនុស្សគ្រប់គ្នាគួរតែប្រកាន់ខ្ជាប់នូវស្មារតីមិនចុះចាញ់ ទោះការងារនោះជាកិច្ចការធម្មតាក៏ដោយ ក៏យើងត្រូវតែធ្វើឲ្យបានល្អជាងអ្នកដទៃដែរ ប្រសិនបើអ្នកអាចធ្វើបាន នោះនៅទីបញ្ចប់អ្នកនឹងទទួលបាននូវលទ្ធផលយ៉ាងល្អប្រសើរ។

លោក Long Fei 
លោក Long Fei 

ពេលនេះ លោក Long Fei បានចូលមកកាន់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ជាមួយនឹងបទពិសោធន៍ជំនាញជាច្រើនឆ្នាំ ព្រមទាំងឥរិយាបថប្រកបដោយភាពកក់ក្តៅនិងទំនុកចិត្ត ដើម្បីប្រឈមនឹងបញ្ហាធំៗ និងបន្តដំណើរទៅមុខកាន់តែវែងឆ្ងាយទៀត។

ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានចាក់ឫសនៅក្នុងប្រទេសកម្ពុជា ស្របតាមគោលនយោបាយនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់មួយ ផ្លូវមួយ” ហើយបានប្រែក្លាយខ្លួនជាក្រុមហ៊ុននាំមុខគេក្នុងស្រុកក្នុងវិស័យអចលនទ្រព្យលំដាប់ខ្ពស់ និងជាអ្នកត្រួសត្រាយផ្លូវនៃសំណង់និមិត្តសញ្ញា។ ផែនការរយៈពេល ១០ ឆ្នាំរបស់ក្រុមហ៊ុន បានឈានចូលដល់ផែនការ   រយៈពេល ៥ឆ្នាំលើកទី២ហើយ លោក Long Fei ​ក៏ចាប់ផ្តើមដើរលើវិថីមួយនេះជាមួយនឹងសមត្ថភាព និងការទទួលខុសត្រូវខ្ពស់ជាងមុន។

មែនហើយ ទទឹមនឹងការប្រកួតប្រជែងកាន់តែខ្លាំង សមិទ្ធផលដែលនឹងទទួលបានក៏កាន់តែប្រសើរផងដែរ។ នៅឆ្នាំ ២០២០ ទីផ្សារអចលនទ្រព្យនៅកម្ពុជាត្រូវបានគេរំពឹងថាមានសក្ដានុពលនៅពេលអនាគតយ៉ាងខ្លាំង ហើយក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដែលជាក្រុមហ៊ុននាំមុខគេក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ក៏ត្រូវបានគេរំពឹងថានឹងទទួលបានភាពជោគជ័យនាពេលអនាគតផងដែរ។

ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប
ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប

កសាងក្ដីសុបិននិងធ្វើដំណើរឆ្ពោះទៅមុខ

ក្នុងនាមជានាយកប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក Long Fei បានបង្ហាញពីភាពរីកចម្រើនឥតឈប់ឈររបស់គាត់ ក៏ដូចជាភាពក្លាហាននិងសមត្ថភាពក្នុងការឈរជើងក្នុងឆាកអន្តរជាតិ តាមរយៈកំណែទម្រង់ក្រុមហ៊ុន។

លោកព្យាយាមធ្វើការគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈ និងធ្វើកំណែទម្រង់តាមរយៈការច្នៃប្រឌិត។ ក្នុងការអភិវឌ្ឍផលិតផល លោកធ្វើការកសាងគម្រោងផ្ទះល្វែងដែលអាចឆ្លើយតបនឹងតម្រូវការក្នុងស្រុករបស់ប្រទេសកម្ពុជាឲ្យបានកាន់តែប្រសើរ ព្រមទាំងចាប់ផ្តើមនូវការស្រាវជ្រាវនិងអភិវឌ្ឍន៍ផលិតផលជាច្រើនទៀត។ នៅក្នុងការអភិវឌ្ឍន៍គម្រោង នាយកដ្ឋានគ្រប់គ្រងការវិនិយោគត្រូវបានបង្កើតបន្ថែម ដើម្បីផ្តល់ភស្តុតាងសម្រាប់ការទិញដី។ នៅក្នុងការគ្រប់គ្រងផ្ទៃក្នុង នាយកដ្ឋាន​ត្រួតពិនិត្យនិងសវនកម្ម ដែលមានរចនាសម្ព័ន្ធស្ថិតនៅលើនាយកប្រតិបត្តិ ត្រូវបានបង្កើតឡើង ដើម្បីបង្កើនភាពស្មោះត្រង់របស់ក្រុមការងាររបស់ខ្លួន​។ បើនិយាយពីរចនាសម្ព័ន្ធផលិតផល ក្រុមហ៊ុននឹងព្យាយាមធ្វើការផ្លាស់ប្តូរទៅជាទម្រង់ ៥-៣-២ ក្នុងរយៈពេល ៣ ឆ្នាំ ដែល ៥០% ផ្តោតទៅលើអតិថិជនចិនដែលមានគំនិតទិញផ្ទះនៅក្រៅប្រទេស ៣០% ផ្តោតលើផលិតផលក្នុងស្រុក និង ២០% ទៀតផ្តោតលើទីផ្សារក្រៅប្រទេសលំដាប់ខ្ពស់។

លោក Long Fei 
លោក Long Fei 

ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានបោះជំហានទៅមុខប្រកបដោយភាពក្លាហាន និងទទួលបានភាពរីកចម្រើនយ៉ាងខ្លាំងក្លា ព្រមទាំងបានដាក់ពង្រាយយុទ្ធសាស្រ្ដយ៉ាងទូលំទូលាយ និងបន្តការអភិវឌ្ឍកាន់តែស៊ីជម្រៅ ដែលធ្វើឲ្យក្រុមហ៊ុនមានការរីកចម្រើនម្ដងមួយជំហាន​ៗ ប្រៀបដូចជាសត្វក្តាន់យក្សមួយក្បាលកំពុងរត់ឆ្ពោះទៅកាន់លំហអាកាសដ៏សែនឆ្ងាយប្រកប​ដោយថាមពល។

ប្រាជ្ញានិងការរស់នៅ

បែងចែកជីវិតរស់នៅផ្ទាល់ខ្លួនដាច់ដោយឡែកពីការងារ និងប្រើប្រាស់ប្រាជ្ញាក្នុងការរៀបចំជីវិតរស់នៅ គឺជាវិន័យដែលលោក Long Fei កំណត់ឡើងសម្រាប់ខ្លួនគាត់ផ្ទាល់។ លោកជាសមាជិកប្រកបដោយក្តីស្រឡាញ់ម្នាក់ក្នុងគ្រួសារ។ លោកបានផ្តល់មូលនិធិដល់គម្រោងស្រាវជ្រាវរបស់សាកលវិទ្យាល័យ Tsinghua និងចែករំលែកនូវបទពិសោធន៍ជីវិតរបស់លោកជូនដល់មិត្តរួមសាលារបស់លោក​ផងដែរ។ លោកមានឆន្ទៈក្នុងការចូលរួមចំណែកជួយដល់សាកលវិទ្យាល័យ​ដែលលោកបានបញ្ចប់ការសិក្សា ជាមួយនឹងភាពជោគជ័យបន្តិចបន្តួចដែលលោកទទួលបាន។

លោក Long Fei និងគ្រួសារ
លោក Long Fei និងគ្រួសារ

លោកប្រកាន់ខ្ជាប់នូវមាគ៌ា និងគោលការណ៍នៃជីវិត ស្របគ្នាជាមួយនឹងភាពក្លាហានក្នុងការប្រកួតប្រជែង និងប្រាជ្ញានៃជីវិត។

លោក Long Fei និងគ្រួសារ
លោក Long Fei និងគ្រួសារ

គេតែងនិយាយថាស្មារតីនិងវប្បធម៌របស់ក្រុមហ៊ុនមួយភាគធំពឹងផ្អែកលើរបៀបដឹកនាំនិងការរស់នៅរបស់ថ្នាក់ដឹកនាំ។ លោក Long Fei គឺជាការបកស្រាយយ៉ាងល្អបំផុតសម្រាប់ប្រយោគមួយនេះ។

លោក Long Fei និងគ្រួសារ
លោក Long Fei និងគ្រួសារ

លោកតែងសរសេរសំបុត្រទៅកូនៗរបស់ខ្លួនជារៀងរាល់ឆ្នាំនៅថ្ងៃខួបកំណើតរបស់កូននីមួយៗ ហើយលោកក៏បានសរសេរនូវកំណត់ត្រាជីវិតរបស់លោកជារើយៗផងដែរ។ លើសពីនេះ លោកតែងចូលរួមក្នុងកម្មវិធីរត់ម៉ារ៉ាតុងគ្រប់ប្រភេទ។ លោក Long Fei ​គឺជាមនុស្សរួសរាយ និងស្មោះត្រង់មួយរូប។ លោកបានបញ្ចូលសេចក្ដីស្រឡាញ់ ចំណង់ចំណូលចិត្ត និងភាពម៉ត់ចត់ ទៅក្នុងស្មារតីរបស់ក្រុមហ៊ុន ដើម្បីនាំឲ្យភាពស្រស់ស្អាតក្លាយជាចំណុចសំខាន់នៃអចលនទ្រព្យ។ លោកជឿជាក់ថាគ្មាននរណាម្នាក់បដិសេធនូវភាពស្រស់ស្អាតបានឡើយ។

លោក Long Fei 
លោក Long Fei 

បន្តដំណើរឆ្ពោះទៅមុខ

នៅចុងបញ្ចប់នៃកិច្ចសម្ភាសន៍ លោក Long Fei ដែលមានកម្រិតសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្មពីសាកលវិទ្យាល័យ Tsinghua បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា៖ 

«ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ប្តេជ្ញាថានឹងអញ្ជើញអ្នកដែលមានទេពកោសល្យល្អបំផុតចូលរួមក្នុងក្រុមហ៊ុន និងបង្កើតផលិតផលល្អបំផុតសម្រាប់អតិថិជន។ ទោះបីដំណើរការនេះអាចនឹងជួបប្រទះនូវការលំបាកជាច្រើនក៏ដោយ ថ្ងៃអនាគតប្រាកដជាល្អប្រសើរ។ យើងបានឃើញក្តីសង្ឃឹមនិងក្ដីរំពឹងនៃភាពស្រស់ស្អាតរបស់បុគ្គលិកគ្រប់រូប ក្រុមហ៊ុននឹងព្យាយាមលើកកម្ពស់កិត្តិនាមនៃម៉ាកយីហោរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប តាមរយៈប្រតិបត្តិការល្អ ក្រុមការងារជំនាញ និងការងារយ៉ាងម៉ត់ចត់នៅក្នុងដំណាក់កាលរយៈពេល ៥ឆ្នាំលើកទី២ ហើយយកទិន្នន័យជាក់ស្ដែងមកជូនក្រុមហ៊ុន សម្រាប់ជាការឆ្លើយតបដ៏គាប់ចិត្ត” ។

លោក Long Fei
លោក Long Fei និងគ្រួសារ
លោក Long Fei និងគ្រួសារ

ប្រទេសកម្ពុជា គឺជា “ព្រះរាជាណាចក្រអច្ឆរិយ”។ កម្ពុជា មិនត្រឹមតែមានប្រាសាទអង្គរវត្តដែលជាសម្បត្តិ​បេតិកភណ្ឌ​ពិភពលោកមួយក្នុងចំណោមបេតិកភណ្ឌពិភពលោក​ទាំងប្រាំពីរប៉ុណ្ណោះទេ ថែមទាំងមានល្បឿននៃការអភិវឌ្ឍយ៉ាងឆាប់រហ័សផងដែរ។ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានដាក់ពង្រាយយុទ្ធសាស្រ្ដយ៉ាងទូលំទូលាយនៅទីនេះ ហើយបន្តអភិវឌ្ឍយ៉ាងស៊ីជម្រៅ ដែលប្រាកដជានឹងទទួលបានផ្លែផ្កាយ៉ាងសន្ធឹកសន្ធាប់ ព្រមទាំងបង្កើតនូវអព្ភូតហេតុថ្មីៗផងដែរ។ ជាចុងក្រោយ យើងខ្ញុំសូមខ្ចីសម្ដីមួយឃ្លារបស់លោក Long Fei ដែលបានពោលថា គ្មាននរណាបដិសេធនឹងភាពស្រស់ស្អាតបានទេ សូមយើងធ្វើការរំពឹងរួមគ្នានូវការអភិវឌ្ឍកាន់តែប្រសើរ និងកាន់តែវែងឆ្ងាយរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T