តាមពិតអ្នក​ញុាំ​​ «សំបុក​ត្រចៀក​​កាំ» មាន​​​សុខ​ភាព​​ល្អ​ជាង​បុគ្គល​​ដែល​​មិន​​ញុាំ ព្រោះ​ហេតុ​ផល​​នេះ​

//s5.kh1.co/9b/9be8be32ef99d58edda723cd44b8ed289e727c1b.jpg
នារី

 ០២-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តើអ្នកដឹងទេថារាងកាយរបស់យើងមាន "ប្រព័ន្ធភាពស៊ាំ" ដែលជួយការពាររាងកាយ​ពីភាពទន់​ខ្សោយ ឬជំងឺឆ្លងផ្សេងៗ?

តើអ្នកដឹងទេថារាងកាយរបស់យើងមាន "ប្រព័ន្ធភាពស៊ាំ" ដែលជួយការពាររាងកាយ​ពីភាពទន់​ខ្សោយ ឬជំងឺឆ្លងផ្សេងៗ ដូច្នេះប្រសិនបើយើងមានប្រព័ន្ធភាពសុំាល្អនោះយើងមិនងាយ​នឹងមាន​ជំងឺផ្សេងៗមកបៀតបៀន ហើយសុខភាពយើងនឹងកាន់តែរឹងមាំថែមទៀត។ ការពិតទៅ គ្រាន់តែហាត់​ប្រាណទៀងទាត់ គេងឱ្យបានគ្រប់គ្រាន់ ហើយជ្រើសរើសរបបអាហារដែលផ្តល់អត្ថប្រយោជន៍​ដល់​សុខភាព​នោះ ក៏អាចធ្វើឱ្យប្រព័ន្ធភាពសុំា និងមានសុខភាពល្អរឹងមាំដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ប៉ុន្តែសម្រាប់អ្នកដែលមិនមានពេលវេលាគ្រប់គ្រាន់ ដូច្នេះការជ្រើសរើសអាហារល្អៗ សម្រាប់គ្រប់ផ្នែក​នៃរាងកាយគឺជាមធ្យោបាយងាយស្រួលបំផុតក្នុងការបង្កើតប្រព័ន្ធភាពស៊ាំខ្លាំង។ ជាពិសេសជម្រើស​នៃការញុំាឬផឹកទឹកដែលចម្រាញ់ចេញពីសំបុកត្រចៀកកាំ ដោយសារតែវាសំបូរទៅដោយ​សារធាតុ​ចិញ្ចឹមផ្សេងៗគ្នាដែលមានផ្ទុកគ្លីកូក្លូតូទីន (កាបូអ៊ីដ្រាតភ្ជាប់ទៅនឹងប្រូតេអ៊ីន) ប្រូតេអ៊ីនកាបូអ៊ីដ្រាត​អាស៊ីតអាមីណូសំខាន់ៗជាច្រើនដូចជាទ្រីនីន តូរីន កាល់ស្យូម ម៉ាញ៉េស្យូម និងប៉ូតាស្យូម។

លើសពីនេះទៀតការស្រាវជ្រាវវិទ្យាសាស្ត្របានរកឃើញថា សំបុកត្រចៀកាំមានគុណប្រយោជន៍​ជាច្រើនចំពោះសុខភាពរួមមាន៖

  1. សំបុករបស់បក្សីគឺល្អសម្រាប់ប្រព័ន្ធភាពស៊ាំ។ សំបុករបស់បក្សីមានប្រសិទ្ធិភាពក្នុងការទប់ស្កាត់ការ​ឆ្លងមេរោគដោយសកម្មភាពដែលគេស្គាល់ថា "ណាន់ណា (អាស៊ីណាណា) ឬអាស៊ីតស៊ីលីក" ។ សារធាតុនេះភ្ជាប់វីរុស និងរារាំងការបង្កើតអេម៉ូក្លូប៊ីន រវាងអេម៉ូក្លូប៊ីនៃវីរុស និងអ្នកទទួលនៅលើ​ផ្ទៃកោសិកាបណ្តាលឱ្យវីរុសចូលក្នុងកោសិកា) ដែលជួយការពារការឆ្លងមេរោគ​ផ្សេងៗដូចជា​ ជំងឺផ្តាសាយ និង អាឡែរហ្សី លើសពីនេះវាក៏ផ្តល់ផលល្អសម្រាប់ប្រព័ន្ធដង្ហើមផងដែរ។
  2. សំបុកបក្សីគឺល្អសម្រាប់ប្រព័ន្ធសរសៃប្រសាទ។ ការសិក្សាអំពីម៉ូលេគុលនិងសត្វបានរកឃើញថា អាស៊ីតស៊ីលីកគឺជាសមាសធាតុសំខាន់មួយ ត្រូវបានចូលរួមនៅក្នុងការលូតលាស់ និងបង្កើន ប្រសិទ្ធភាពដល់មុខងារខួរក្បាល ហើយវាជួយពង្រឹងសមត្ថភាពនៃការចងចាំឱ្យប្រសើរឡើង និងកាត់បន្ថយការរលាកនៃប្រព័ន្ធសរសៃប្រសាទ (Anti-Neuroinflammation)។
  3. សំបុកបក្សីគឺល្អសម្រាប់ស្បែក។ សំបុករបស់បក្សីមានប្រូតេអ៊ីនពិសេសមួយដែលមានរចនាសម្ព័ន្ធដូចគ្នានឹងកត្តាលូតលាស់របស់ស្បែក​ព្រោះជួយបង្កើតកោសិកាស្បែកថ្មី ដើម្បីជំនួសកោសិកាចាស់ដែល ខូច។ បន្ថែមពីនេះ វាក៏ជួយ​ជួសជុល​​កោសិកាស្បែកដែលខូច ជួយឱ្យស្បែកភ្លឺថ្លា និងមើលទៅក្មេងជាងវ័យ។
រូបតំណាង
រូបតំណាង

ដូច្នះប្រសិនបើយើងផឹកសំបុកបក្សីរាល់ថ្ងៃ ប្រព័ន្ធភាពស៊ាំនឹងកាន់តែប្រសើរនិងខ្លាំងក្លាជាងមុន ហើយ វាអាចការពារអ្នកពីជំងឺឆ្លងផ្សេងៗ​ ដូចជា ឆ្លងជំងឺផ្តាសាយឬភ្នាក់ងារបង្ករោគផ្សេងៗ ដូចនេះហើយ​យើងកុំ​ភ្លេចយកចិត្តទុកដាក់និងថែរក្សាសុខភាព។ ដោយការ ជ្រើសរើសញ៉ាំរាល់អាហារដែលផ្តល់​អត្ថប្រយោជន៍ដល់សុខភាពដូចជា“ សំបុកត្រចៀកាំ” ទាំងអស់គ្នា៕

Va Bunning
Joker 5 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T