ហ្រ្វីប័ណ្ណអេធីអឹមដ៏ស្រស់ស្អាតភ្លាមៗ គ្រាន់តែបើកគណនីសន្សំនៅប្រាសាក់!

//s5.kh1.co/35/3524a4618d91aceedf71c2bac7d6adb9b58bca44.jpg
សង្គម

 ០២-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ប្រាសាក់ បានបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនផ្នែកនវានុវត្តន៍ និងការផ្ដល់សេវាបច្ចេកវិទ្យាហិរញ្ញវត្ថុទំនើប​ដល់អតិថិជន​ ដោយបាន​ដាក់ឱ្យដំណើរការ​សេវាផ្ដល់ប័ណ្ណអេធីអឹមភ្លាមៗ ក្នុងគោលបំណង​ធ្វើ​ឱ្យដំណើរការ​នៃការ​ផ្ដល់ប័ណ្ណនេះ ​កាន់តែ​មានភាពងាយស្រួល សាមញ្ញ និងលឿន​រហ័ស។

ភ្នំពេញ៖ ប្រាសាក់ បានបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនផ្នែកនវានុវត្តន៍ និងការផ្ដល់សេវាបច្ចេកវិទ្យាហិរញ្ញវត្ថុទំនើប​ដល់អតិថិជន​ ដោយបាន​ដាក់ឱ្យដំណើរការ​សេវាផ្ដល់ប័ណ្ណអេធីអឹមភ្លាមៗ ក្នុងគោលបំណង​ធ្វើ​ឱ្យដំណើរការ​នៃការ​ផ្ដល់ប័ណ្ណនេះ ​កាន់តែ​មានភាពងាយស្រួល សាមញ្ញ និងលឿន​រហ័ស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិ​ទទួល​បន្ទុក​ទីផ្សាររបស់ប្រាសាក់ បានមានប្រសាសន៍ថា៖

«ឥឡូវនេះ អតិថិជន​អាច​ទទួលបាន​ប័ណ្ណអេធីអឹម​ភ្លាមៗ នៅពេលបើកគណនីសន្សំ​នៅប្រាសាក់ ដោយពុំចាំបាច់​ត្រូវរង់​ចាំ​ច្រើន​ថ្ងៃ និងត្រូវ​មក​កាន់​សាខា​ម្ដងទៀត​ដើម្បី​ទទួល​យក​ប័ណ្ណអេធីអឹម​។ បន្ថែមពីលើនេះ អតិថិជន​ក៏អាច​ទទួល​ប័ណ្ណថ្មី​ជំនួស​ប័ណ្ណ​ដែល​បាន​បាត់ ឬខូច ​ភ្លាមៗផងដែរ»

ប្រសាសន៍លោក សាយ សូនី 

លោក សូនី បានបន្ថែមថា នេះគឺជាសេវាថ្មីមួយបន្ថែមទៀតពីលើផលិតផល និងសេវាហិរញ្ញវត្ថុដ៏ច្រើនសម្បូរបែប​ និងទំនើប​ដែលប្រាសាក់​បានផ្ដល់ជូន។ លោកក៏បានសម្ដែងនូវសេចក្ដីរីករាយ ដែលការដាក់ឱ្យដំណើរការ​នូវ​សេវាថ្មីនេះ នឹងបន្ថែម​គុណតម្លៃ​បន្ថែម ចំពោះអតិថិជន​ប្រាសាក់ ដោយបាន​បំបាត់​ចោល​នូវ​ពេលវេលារង់ចាំ។

គ្រឹះស្ថានហិរញ្ញវត្ថុ  ប្រាសាក់
គ្រឹះស្ថានហិរញ្ញវត្ថុ  ប្រាសាក់

លោកបន្តថា៖

«យើងខ្ញុំពិតជាមោទនភាព​ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុ​ធំជាង​គេ​នៅ​កម្ពុជា​  ដែល​មាន​ការប្ដេជ្ញាចិត្ត​ឥតងាករេ ​ចំពោះ​ការបម្រើសេវា​ដោយយកអតិថិជន​ជាអាទិភាព និង​ប្ដេជ្ញា​ខ្ពស់​ក្នុង​ការ​ផ្ដល់​ជូន​បទពិសោធន៍​បម្រើសេវាអតិថិជន​ដ៏​ល្អ​បំផុត។ ក្នុងន័យនេះ ការផ្ដល់ជូនប័ណ្ណអេធីអឹម​លឿនរហ័ស​ភ្លាមៗ​នេះ នឹង​ផ្ដល់ជូន​អតិថិជន​នូវ​បទពិសោធន៍​សេវា​កាន់តែលឿន និងកាន់តែប្រសើរ»។

  ប្រសាសន៍លោក សាយ សូនី

លោកបញ្ជាក់ទៀតថា ជាមួយប័ណ្ណអេធីអឹមប្រាសាក់ អតិថិជនអាចចាត់ចែងសាច់ប្រាក់ដោយខ្លួនឯង ដូចជា ​ផ្ទេរ​ប្រាក់​ទៅ​ដៃគូ​ជំនួញ​ ឬមនុស្សជា​ទីស្រឡាញ់​ ​ផ្ទេរ​ប្រាក់​តាម​លេខសម្ងាត់ ​ ​ទូទាត់​ថ្លៃទឹក-ភ្លើង ​ ​ទិញ​កាត​ទូរស័ព្ទ​ ​ពិនិត្យ​សមតុល្យ​គណនី​ ​និងប្រតិបត្តិការផ្សេងៗ​ តាមម៉ាស៊ីន ATM ប្រាសាក់ នៅទូទាំងប្រទេស ​គ្រប់​ពេល​វលា​។​ សូមបើកគណនីសន្សំនៅប្រាសាក់នៅថ្ងៃនេះ ដើម្បីទទួលបានប័ណ្ណអេធីអឹមដ៏ស្រស់ស្អាតភ្លាមៗ ដោយទទួលបានអត្រាការប្រាក់ខ្ពស់ពីប្រាសាក់។ 

សូមបញ្ជាក់ថា​ ប្រាសាក់ ជាគ្រឹះស្ថានហិរញ្ញវត្ថុមួយក្នុងចំណោមធនាគារធំៗទាំង ៥ នៅកម្ពុជា ដែលផ្ដល់ដំណោះស្រាយសេវាហិរញ្ញវត្ថុជូនដល់អតិថិជន រួមមាន សេវាប្រាក់បញ្ញើសន្សំ ទូទាត់វិក្កយបត្រទឹក ទូទាត់វិក្កយបត្រភ្លើង ផ្ទេរប្រាក់ ១០ម៉ឺនដុល្លារក្នុង ១ ថ្ងៃដោយមិនអស់កម្រៃសេវា សេវាឥណទាន ដាក់ប្រាក់តាមម៉ាស៊ីនអេធីអឹម ដកប្រាក់តាមម៉ាស៊ីនអេធីអឹមប្រាសាក់ទោះជាគ្មានប័ណ្ណអេធីអឹម ប្តូរប្រាក់ ទិញកាតទូរស័ព្ទ បើកប្រាក់បៀវត្ស សេវាទូទាត់រហ័ស អេធីអឹម សេវាធនាគារចល័ត ម៉ាស៊ីនឆូតកាត សេវាខេមបូឌានស៊ែរស្វ៊ីច (CSS) សេវាទូទាត់តាមប្រព័ន្ធបាគង  និងសេវាហិរញ្ញវត្ថុដទៃផ្សេងៗទៀត ជាមួយនឹងបណ្តាញការិយាល័យជិត ២០០ ទីតាំង ព្រមទាំងបុគ្គលិកលើសពី ៩,០០០ នាក់៕​

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T