ប្រាសាក់ ថ្លែងអំណរគុណអតិថិជន ខណៈមានសមតុល្យប្រាក់បញ្ញើសន្សំ ២ ប៊ីលានដុល្លារ!

//s9.kh1.co/d1/d1fe14b0bee9fa5bfa3daf2129b6cda9f122a967.jpg
សង្គម

 ២៧-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ប្រាសាក់ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើពីសាធារណជនពីធនាគារជាតិនៃកម្ពុជា និងជាគ្រឹះស្ថានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាផងដែរនោះ។

ភ្នំពេញ៖ ប្រាសាក់ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើពីសាធារណជនពីធនាគារជាតិនៃកម្ពុជា និងជាគ្រឹះស្ថានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាផងដែរនោះ បានសម្រេច​លទ្ធផលថ្មីមួយទៀត គឺសមតុល្យ​ប្រាក់បញ្ញើ​សន្សំសរុបមានចំនួន 2 ប៊ីលានដុល្លារ និងមានគណនីអតិថិជនចំនួន 800,000 គណនី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះគឺជាសមិទ្ធផលថ្មីបន្ថែមពីលើលទ្ធផលដ៏ល្អប្រសើរ​របស់​ប្រាសាក់រួមមាន ទ្រព្យសកម្មសរុប 3.39 ប៊ីលានដុល្លារ សម្ពៀតឥណទានច្រើនជាង 2.96 ប៊ីលានដុល្លារ អតិថិជនឥណទាន 440,000 នាក់ និងមានបុគ្គលិកច្រើនជាង 9,000 កំពុងបម្រើការងារ នេះបើយោងតាមស្ថិតិគិតត្រឹមខែតុលា ឆ្នាំ 2020។

អាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណជនខាងលើនេះ អនុញ្ញាតឱ្យ ប្រាសាក់ផ្តល់សេវាប្រាក់បញ្ញើសន្សំជូនអតិថិជន និងសាធារណជន​ចាប់តាំងពីឆ្នាំ 2011។ សមតុល្យ​ប្រាក់បញ្ញើ​សន្សំ​បានកើនឡើង​យ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែទំនុកចិត្ត​របស់អតិថិជន និងការប្ដេជ្ញាចិត្ត​របស់ប្រាសាក់​ក្នុងការផ្ដល់ជូន​សេវាបម្រើ​ដ៏ល្អជូនអតិថិជន​។

អបអរសាទរ ប្រាសាក់ មានសមតុល្យ​ប្រាក់បញ្ញើ​សន្សំសរុប 2 ប៊ីលានដុល្លារ
អបអរសាទរ ប្រាសាក់ មានសមតុល្យ​ប្រាក់បញ្ញើ​សន្សំសរុប 2 ប៊ីលានដុល្លារ

លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិ​របស់ប្រាសាក់ បានមានប្រសាសន៍ថា៖

«​ប្រាក់បញ្ញើសន្សំ​ដែលកៀរគរបានដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់បញ្ញើ​បានដើរតួនាទី​យ៉ាងសំខាន់ មិនត្រឹមតែជាប្រភពទុនដល់គ្រឹះស្ថាន​ក្នុងការផ្ដល់ជាប្រាក់កម្ចី​ដល់អតិថិជន​នៅតាម​ទីជនបទនិងទីប្រជុំជន​នោះទេ​ ថែមទាំងជាឧបករណ៍សម្រាប់ជំរុញទម្លាប់នៃការសន្សំ និងការប្រើប្រាស់​សេវាធនាគារសម្រាប់ប្រជាពលរដ្ឋផងដែរ។ ប្រាក់បញ្ញើសន្សំ ក៏បានរួមចំណែកធ្វើឱ្យ​សេដ្ឋកិច្ចជាតិយើងមានភាពរឹងមាំ និងស្ថិរភាពផងដែរ»។

ប្រសាសន៍របស់លោក សាយ សូនី

លោក សូនី បន្តទៀតថា៖

«លទ្ធផលដ៏អស្ចារ្យនេះកើតឡើងពីការគាំទ្រ​យ៉ាងខ្លាំងក្លារបស់អតិថិជនទាំងអស់ ការផ្ដល់ជូនផលចំណេញខ្ពស់ជូនអតិថិជន ការបម្រើសេវាដ៏ល្អប្រសើរ និងការផ្ដល់មធ្យោបាយ​ដ៏ងាយស្រួល​ក្នុងការទទួល​បានសេវាធនាគារផ្សេងៗតាមរយៈ​ការប្រើប្រាស់ប្រព័ន្ធធនាគារស្នូល​ដ៏ទំនើប សេវាម៉ាស៊ីនដកប្រាក់ (អេធីអឹម) ម៉ាស៊ីនដាក់ប្រាក់ Mobile Banking ឬ Internet Banking ម៉ាស៊ីនឆូតកាត ទូទាត់តាម QR កូដ នៅតាមបណ្ដាហាងទំនិញនានា ទូទាត់វិក្កយបត្រទឹកភ្លើង និងសេវាផ្ទេរប្រាក់ឆ្លងធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ​ក្នុង​ប្រទេស​កម្ពុជា»។

  ប្រសាសន៍របស់លោក សាយ សូនី

លោក សូនី បន្ថែមទៀតថា៖

«តាងនាម​ឱ្យ​ថ្នាក់គ្រប់គ្រង​ប្រាសាក់ យើងខ្ញុំសូម​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ស្មោះ​អស់​ពីដួង​ចិត្តចំពោះអតិថិជន និងភាគីពាក់ព័ន្ធទាំងអស់​ រួមមាន និយ័តករ​ ចំពោះ​ឱវាទ និងអនុសាសន៍ ចាប់តាំងពីប្រាសាក់ចាប់កំណើតដំបូង រហូតដល់ក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេ​ និងទទួលបានទំនុកចិត្តខ្ពស់​ដូចសព្វថ្ងៃនេះ។ នេះគឺជាការលើកទឹកចិត្តបន្ថែម​សម្រាប់យើងខ្ញុំ​ក្នុងការបន្ត​ការ​ប្ដេជ្ញាចិត្តផ្ដល់ជូនសេវាបម្រើអតិថិជន​ដ៏ល្អឯក និងផ្តល់ជូននូវបទពិសោធន៍ក្នុងការប្រើសេវាធនាគារតាមគ្រឹះស្ថានស្របច្បាប់»។

  ប្រសាសន៍របស់លោក សាយ សូនី

ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន ប្រាសាក់ ផ្ដល់ជូនសេវាប្រាក់បញ្ញើនិងសន្សំ​គ្រប់ប្រភេទ ច្រើនជម្រើសនិងរយៈពេលដូចជា គណនីសន្សំ គណនីចម្រើនគ្មានកាលកំណត់ គណនីសន្សំតាមផែនការ គណនីចម្រើនតាមលំដាប់ គណនីបញ្ញើមានកាលកំណត់ គណនីកូនចម្រើន និងគណនីសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ។

សូមចូលទៅកាន់ https://bit.ly/3laigo6 ឬអញ្ជើញមកសាខាប្រាសាក់សាខាប្រាសាក់ណាមួយ​ដែលនៅជិតលោកអ្នកបំផុត ដើម្បីបើកគណនីដោយទទួលបានអត្ថប្រយោជន៍​លើសពី​អត្រា​ការប្រាក់ខ្ពស់៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T