ប្រាសាក់ផ្តល់សេវាទូទាត់យុគសម័យថ្មីឆ្លងធនាគារ «បាគង»

//s9.kh1.co/d9/d9a9ef686f4d9fc941306400be4101b47d9258b1.jpg
សង្គម

 ២៨-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

នាយុគសម័យឌីជីថល និងស៊ីវីល័យលើការប្រើប្រាស់សេវាហិរញ្ញវត្ថុ ប្រាសាក់ បានចូលរួមយ៉ាងសកម្មក្នុងការសម្រេច​ឱ្យបាននូវការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា ដែលជាចក្ខុវិស័យ និងកិច្ចខិតខំប្រឹងប្រែងរបស់ ធនាគារ​ជាតិ​នៃ​កម្ពុជា​។

ភ្នំពេញ៖ នាយុគសម័យឌីជីថល និងស៊ីវីល័យលើការប្រើប្រាស់សេវាហិរញ្ញវត្ថុ ប្រាសាក់ បានចូលរួមយ៉ាងសកម្មក្នុងការសម្រេច​ឱ្យបាននូវការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា ដែលជាចក្ខុវិស័យ និងកិច្ចខិតខំប្រឹងប្រែងរបស់ ធនាគារ​ជាតិ​នៃ​កម្ពុជា

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បាគង ដែលជាសេវាទូទាត់ និងសេវាផ្ទេរប្រាក់ឆ្លងធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានបង្កើតឡើងក្រោមការផ្ដួចផ្ដើមពីធនាគារជាតិនៃកម្ពុជា និងសហការចូលរួមពីបណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាដៃគូ បាននិងកំពុងផ្តល់ជាជម្រើសថ្មី និងល្អឯកជូនដល់ប្រជាជនកម្ពុជា។

បាគង ប្រព័ន្ធទូទាត់យុគសម័យថ្មី 
បាគង ប្រព័ន្ធទូទាត់យុគសម័យថ្មី 

ប្រាសាក់ ផ្តល់ជូនអតិថិជន និងសាធារណជន ក្នុងការប្រើប្រាស់សេវា បាគង ដោយអាចធ្វើប្រតិបត្តិការតាម ប្រាសាក់ Mobile Banking, Internet Banking និងតាមសាខា ប្រាសាក់ បានយ៉ាងងាយស្រួល។ អតិថិជនអាចធ្វើការផ្ទេរប្រាក់ពីគណនី ប្រាសាក់ ទៅគណនីធនាគារជាដៃគូរហូតដល់ ៤០០ លានរៀល ឬ ១០ ម៉ឺនដុល្លារក្នុងមួយថ្ងៃ ហើយអាចផ្ទេរទៅគណនីបាគងបានរហូតដល់ ១០ លានរៀល ឬ ២,៥០០ ដុល្លារក្នុងមួយថ្ងៃ។

អ្វីដែលកាន់តែពិសេសនោះ អតិថិជនគ្រប់ធនាគារជាដៃគូអាចធ្វើការស្កេនទូទាត់ជាមួយនឹងដៃគូស្កេនទូទាត់ បាគងរបស់ ប្រាសាក់ បាននៅទូទាំងប្រទេស ។

លោក សាយ សូនី នាយកប្រតិបត្តិ​របស់ ប្រាសាក់ បានមានប្រសាសន៍ថា៖

«ប្រាសាក់ ពិតជាមានកិត្តិយស​ និងសប្បាយរីករាយ​ដែលបានក្លាយជា​ចំណែក​ដ៏សំខាន់​មួយ​នៃគម្រោង​ បាគង​ របស់ធនាគារជាតិ​នៃកម្ពុជា។ នេះ​ជាសេវាទូទាត់​តាមទូរស័ព្ទដៃដោយ​ប្រើប្រាស់​បច្ចេកវិទ្យា Blockchain ដែលពាំនាំគ្រប់គ្រឹះស្ថានដែលផ្ដល់សេវាទូទាត់ និងគ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឱ្យស្ថិត​នៅ​ប្រព័ន្ធតែមួយ ក្នុងគោលបំណងបង្កលក្ខណៈងាយស្រួល​ដល់​អ្នកប្រើប្រាស់ ​ព្រមទាំងសម្រួលដល់ការចាត់ចែងសាច់ប្រាក់ប្រចាំថ្ងៃផងដែរ»។

ប្រសាសន៍លោក សាយ សូនី

លោកបន្ថែមថា៖

«បាគង ជាមធ្យោបាយ និងឧបករណ៍ទូទាត់ថ្មីទំនើប ដែលអនុញ្ញាតឱ្យ​អតិថិជន​អាចធ្វើប្រតិបត្តិការអន្តរធនាគារ និងទូទាត់វិក្កយបត្របានយ៉ាងងាយស្រួល លឿនរហ័ស ប្រកបដោយសុវត្ថិភាព និងមិនអស់កម្រៃសេវា។ ហេតុនេះអតិថិជ​នអាចរីករាយ​ប្រើប្រាស់សេវានេះ​ក្នុងការផ្ទេរប្រាក់ ទូទាត់ ដាក់ប្រាក់ និងទទួលប្រាក់​ដោយងាយស្រួល»។

  ប្រសាសន៍លោក សាយ សូនី

ប្រាសាក់ មានកិត្តិយសសូមចូលរួមអបអរសាទរជាមួយ ធនាគារជាតិនៃកម្ពុជា និងបណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការដាក់ឱ្យដំណើរការប្រព័ន្ធ បាគង ដែលជាសេវាទូទាត់យុគសម័យថ្មីនាថ្ងៃទី២៨  ខែតុលា ឆ្នាំ២០២០ នេះ។ ប្រាសាក់ ប្តេជ្ញាបន្តក្នុងការជំរុញ និងផ្តល់សេវាហិរញ្ញវត្ថុកាន់តែទំនើប និងងាយស្រួលជូនដល់អតិថិជន៕ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T