ប្រាសាក់ បើកដំណើរការសាខាថ្មីមួយបន្ថែមទៀតនៅក្រុងសៀមរាប!

//s9.kh1.co/62/622463c29df339122c7185b3df05b63b9cd703dc.jpg
សង្គម

 ០៣-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

ក្នុងគោលបំណងផ្តល់ភាពងាយស្រួល សេវាលឿនរហ័ស និងកាន់តែខិតជិតជាមួយអតិថិជនរបស់ខ្លួន ក៏ដូចជាឆ្លុះបញ្ចាំងពីភាពរីកចម្រើនឥតឈប់ឈរផងដែរ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានពង្រីកបណ្ដាញការិយាល័យថ្មីមួយបន្ថែមទៀត នៅខេត្តសៀមរាបគឺ «សាខាក្រុងអង្គរ» ដែលមានអាសយដ្ឋាននៅ ផ្លូវជាតិលេខ 6 ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ភ្នំពេញ៖ ក្នុងគោលបំណងផ្តល់ភាពងាយស្រួល សេវាលឿនរហ័ស និងកាន់តែខិតជិតជាមួយអតិថិជនរបស់ខ្លួន ក៏ដូចជាឆ្លុះបញ្ចាំងពីភាពរីកចម្រើនឥតឈប់ឈរផងដែរ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានពង្រីកបណ្ដាញការិយាល័យថ្មីមួយបន្ថែមទៀត  នៅខេត្តសៀមរាបគឺ «សាខាក្រុងអង្គរ» ដែលមានអាសយដ្ឋាននៅ ផ្លូវជាតិលេខ 6 ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។     

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ប្រាសាក់ បានពង្រីកបណ្តាញការិយាល័យរបស់ខ្លួនរហូតដល់ ១៨២ សាខាទូទាំងប្រទេស និងបានបម្រើសេវាធនាគារជូនអតិថិជន​របស់ខ្លួន ស្របតាម​យុគឌីជីថល និងភាពស៊ីវីល័យលើការប្រើប្រាស់សេវាហិរញ្ញវត្ថុ។ សមិទ្ធផលដ៏ល្អនេះ គឺសបញ្ជាក់ឱ្យឃើញនូវសក្តានុពលរបស់ប្រាសាក់ ​ក្នុងការ​ផ្តល់​ដំណោះស្រាយ​ផ្នែក​ហិរញ្ញវត្ថុ ​ដែល​ផ្ដល់​នូវ​ភាព​រីក​ចម្រើន​ ហើយ​ ប្រាសាក់ មានឆន្ទៈដ៏មោះមុតក្នុងការ​​​លើកកម្ពស់ជីវភាព របស់ប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ប្រាសាក់ សាខាក្រុងអង្គរ   
ប្រាសាក់ សាខាក្រុងអង្គរ   

ប្រាសាក់ សាខាក្រុងអង្គរ ជាសាខាទី៣ ក្នុងក្រុងសៀមរាប ហើយសព្វថ្ងៃនេះ ក្នុងក្រុងសៀមរាប មានអេធីអឹមចំនួន ៧ ទីតាំង ត្រូវបានដំឡើងដើម្បីបម្រើសេចក្ដីត្រូវការរបស់អតិថិជននៅក្នុងក្រុងសៀមរាប។ លើសពីនេះ ចាប់ពីថ្ងៃនេះតទៅ ការធ្វើប្រតិបត្តិការដាក់ ដក និងផ្ទេរប្រាក់ឆ្លងស្នាក់ការទៅ-មករវាងសាខាសៀមរាប សាខាស្វាយដង្គំ និងសាខាក្រុងអង្គរ គឺពុំគិតកម្រៃសេវាឡើយ។

លោក​ សាយ​ សូ​នី​ អនុប្រធាន​នាយក​ប្រតិបត្តិ​​របស់​ ប្រា​សាក់​ ​បាន​មានប្រសាសន៍ថា​៖

«មកទល់នឹងបច្ចុប្បន្ននេះ ប្រាសាក់មានសាខាចំនួន 9 នៅទូទាំងខេត្តសៀមរាបដើម្បីផ្តល់​សេវា​ហិរញ្ញវត្ថុ​ដ៏​សម្បូរ​បែបជូនអតិថិជន រួម​មាន​៖ សេវាប្រាក់បញ្ញើសន្សំ សេវាឥណទាន ផ្ទេរប្រាក់ ទូទាត់វិក្កយបត្រទឹក ទូទាត់វិក្កយបត្រភ្លើង ដាក់ប្រាក់តាមម៉ាស៊ីនអេធីអឹម ដកប្រាក់តាមម៉ាស៊ីនអេធីអឹមប្រាសាក់ទោះជាគ្មានប័ណ្ណអេធីអឹម ប្តូរប្រាក់ ទិញកាតទូរស័ព្ទ បើកប្រាក់បៀវត្ស សេវាទូទាត់រហ័ស អេធីអឹម សេវាធនាគារចល័ត ម៉ាស៊ីនឆូតកាត សេវាខេមបូឌានស៊ែរស្វ៊ីច (CSS) សេវាទូទាត់បាគង សេវាផ្ទេរមូលនិធិភ្លាមៗ ឬ ផ្ទេរប្រាក់ឆ្លងធនាគារ និង​សេ​វា​ផ្សេង​ៗទៀត​។ ហើយយើងនៅតែប្ដេជ្ញាចិត្តខ្ពស់ក្នុងការផ្ដល់ជូនបទពិសោធន៍បម្រើសេវាអតិថិជនដ៏ល្អបំផុត​និងពាំនាំមកនូវសេវាហិរញ្ញវត្ថុកាន់តែល្អប្រសើរក្នុងការគាំទ្រដល់ការរីកចម្រើនរបស់អតិថិជនរបស់យើង»​។

ប្រសាសន៍លោក សាយ​ សូ​នី​ 

សូមបញ្ជាក់ផងដែរថា ​ការ​បើក​គណនី​សន្សំ​ នៅ​ប្រា​សាក់​នៅ​ថ្ងៃនេះ​ អតិថិជន​នឹង​ទទួល​បាន​ប័ណ្ណ​អេ​ធី​អឹ​ម​ភ្លាម​ៗ​ ហើយអតិថិជន​អាច​ផ្ទេរ​ប្រាក់​ ទិញ​កាត​ទូរ​ស័ព្ទ​ ផ្ទេរ​ប្រាក់​តាម​លេខសម្ងាត់​ទៅ​អ្នក​គ្មាន​គណនី​ ពិនិត្យ​សមតុល្យ​គណនី​ និង​សេ​វា​ផ្សេង​ៗដោយ​មិន​អស់​កម្រៃ​សេវា​៕ 

អាស្រ័យហេតុនេះ សូមអតិថិជនទាំងអស់រីករាយក្នុងការទទួលបានសេវាហិរញ្ញវត្ថុ និងការផ្តល់សេវាបម្រើដោយភាពរួសរាយរាក់ទាក់ពីប្រាសាក់សាខាក្រុងអង្គរ។ លោកអ្នកអាចរកទីតាំងសាខាបានតាម​ https://bit.ly/31mKyod

សម្រាប់​ព័ត៌មាន​បន្ថែម​ ឬ ត្រូវការ​ប្រើប្រាស់​កម្ចី​ពី​ប្រា​សាក់​ សូម​ទាក់ទង​តាម​ទូរស័ព្ទ​លេខ​ 086​ 999​ 911​ ឬ 023​ 999​ 911​ ឬ 096​ 9 999​ 911​ ឬ ចូល​ទៅ​កាន់​វេ​បសា​យត៍​ www.prasac.com.kh

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T