រកឯណាបាន! ទោះចែកផ្លូវគ្នា ស៊ឹម សូលីកា ទៅអបអរប្រពន្ធអតីតប្តីខ្លួន ពេលសម្រាលកូនរួច គួរឲ្យសរសើរ

//s5.kh1.co/b6/b625f614b2e0c18cf592696a7fb657c06c956875.jpg
តារា & កម្សាន្ដ

 ០១-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

រកណាបាន អតីតស្វាមី ប្រពន្ធក្រោយ សម្រាលកូន អ្នកនាង ស៊ឹម សូលីកា ទៅមើល ថែមទាំងថតរូបទុកជាអនុស្សាវរីយ៍ យ៉ាងមានក្តីសុខ

ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបហើយថា​ ទោះបីជាទំនាក់ទំនង របស់ពីធីការនីដ៏ល្បីឈ្មោះ អ្នកនាង ស៊ឹម សូលីកា និងអតីតស្វាមី ត្រូវបានបញ្ចប់និង មានគ្រួសាររៀងខ្លួនហើយក្តី ក៏ពួកគេនៅតែបន្តរាប់អានគ្នាដូចជាបងប្អូន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត ពីធីការនី ក្នុងទូរទស្សនិ៍បាយន័មួយរូបនេះ បានធ្វើឲ្យមហាជន កោតសរសើរម្តងហើយ ដែលបានឃើញគ្រួសារក្រោយរបស់អ្នកទាំងពីរ បានពិសារអាហាពេលល្ងាចជុំគ្នា និងបានជល់កែង​ជាមួយគ្នាដោយមានសុភមង្គលទៀតផង។

ជាក់ស្តែងកាលពីថ្មីៗ នេះ តារាស្រីរូបនេះ បានបង្ហោះរូបថត ប៉ុន្មានសន្លឹក និងបានចូលរួមអបអរសារទរ ដែលភរិយាក្រោយ របស់អតីតស្វាមីនាង បានសម្រាលកូនដោយក្តីសប្បាយចិត្ត ញញឹមរំភើបអបអរ ប្រៀបបាននឹងគ្រួសារតែមួយ​តែម្តង។

ក្រោយពីបានឃើញរូបនេះ​ តារាស្រីរូបនេះ ទទួលបានការ កោតសរសើរ ពីសំណាក់មហាជន ចំពោះការរាប់អានគ្នា រវាង អតីតស្វាមី  ព្រោះទោះបីពួកគេ មានគ្រួសាររៀងៗខ្លួនក៏ដោយ ពិតជាគំរូមួយគួរឲ្យគោរព ដែលនៅតែរាប់អានគ្នាបែបនេះ៕

សូមទស្សនារូបខាងក្រោម៖

ស៊ឹម សូលីកា និង គ្រួសារអតីតស្វាមី
ស៊ឹម សូលីកា និង គ្រួសារអតីតស្វាមី
អតីតស្វាមី និងកូនស្រី
អតីតស្វាមី និងកូនស្រី
អតីតស្វាមី និងកូនស្រី
អតីតស្វាមី និងកូនស្រី
កូនស្រី 

អ្នកនាង ស៊ឹមសូលីកា 
កូនស្រី  អ្នកនាង ស៊ឹមសូលីកា 
  អ្នកនាង ស៊ឹមសូលីកា 
  អ្នកនាង ស៊ឹមសូលីកា 
ស៊ឹម សូលីកា
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T