រឿងកាន់តែធំហើយ! សារព័ត៌មានរូបនេះ ត្រូវប៉ូលីសបាញ់ត្រូវ ក្នុងកំឡុងផ្សាយ បាតុកម្មរកយុត្តិធម៌ជូន George Floyd (មានវីដេអូ)

//s5.kh1.co/e9/e9a99687417e321759efdaa8dd497fd111a9cb6d.jpg
សង្គម

 ០១-មិថុនា-២០២០ ១ល្ងាច · ៥ ឆ្នាំមុន

អ្នកសារព័ត៍មានស្រីម្នាក់ឈ្មោះថា Kaitlin Rustនៅក្នុងអង្គភាពNBC ត្រូវប៉ូលីសបាញ់ត្រូវ កំឡុងពេលដែលនាងយកព័ត៍មានអំពី បាតុកម្មដែលប្រជាជនធ្វើឡើងដើម្បីរកយុត្តិធម៍ជូនលោក George Floyd ។

បរទេស៖ កាលពីថ្មីៗនេះដោយយោងតាមសារព័ត៌មានបរទេស បានផ្សាយអំពីភាពភ្ញាក់ផ្អើលមួយ ដោយមានអ្នកសារព័ត៌មានស្រីម្នាក់ឈ្មោះថា Kaitlin Rustនៅក្នុងអង្គភាពNBC ត្រូវប៉ូលីសបាញ់ត្រូវ កំឡុងពេលដែលនាងយកព័ត៌មានអំពី បាតុកម្មដែលប្រជាជនធ្វើឡើងដើម្បីរកយុត្តិធម៌ជូនលោក George Floyd ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកនៅពេលដែលអ្នកសារព័ត៌មានរូបនេះព្យាយាមទៅថត ពីសកម្មភាពផ្ទាល់នៃទិដ្ឋភាពបាតុកម្មនេះ នៅពេលនោះមានប៉ូលីសម្នាក់បានដើរចូលមករួចក៏បានបាញ់ថ្នាំ ដែលមានជាតិម្រេចជាប្រភេទថ្នាំសម្រាប់បង្ក្រាបបាតុករ ក្រោយពីគិតថានាងមានចេតនាការពារមហាជនដែលកំពុងតែធ្វើបាតុកម្មផងដែរ។

នៅពេលដែលកំពុងផ្សាយផ្ទាល់នោះ Kaitlin Rust បានស្រែកខ្លាំងៗណា៖ 

Kaitlin Rust :ខ្ញុំត្រូវគេបាញ់ហើយ!
ពិធីការនីៈ ឯងមិនអីទេអី?
Kaitlin Rust : មិនអីទេ វាគ្រាន់តែជា Pepper Bullets (គ្រាប់កាំភ្លើងមានសារធាតុម្រេចសម្រាប់បង្គ្រាបបាតុករតែប៉ុណ្ណោះ)
ពិធីការនីៈ  ពួកគេបាញ់សម្តៅទៅនរណា?
Kaitlin Rust : មកពួកយើងពួកគេបាញ់សម្តៅមកពួកយើងតែម្តង។

Kaitlin Rustនិង ពិធីការនី

ក្រោយពីវីដេអូមួយនេះត្រូវបានបង្ហោះនៅក្នុងបណ្តាញសង្គមរួចមក ក៏មានមហាជនចូលទស្សនាជិតពីរលាននាក់ ត្រឹមរយៈពេល១ម៉ោងតែប៉ុណ្ណោះ ដោយអ្នកប្រើប្រាស់បណ្តាញសង្គម បានសម្តែងនូវសេចក្តីខឹងសម្បារទៅនឹងទង្វើប៉ូលីសម្នាក់នោះយ៉ាងខ្លាំង៕

សូមចូលមើលវីដេអូខាងក្រោម៖

  ទិដ្ឋភាពអ្នកសារព័ត៍មាន Kaitlin Rust កំពុងតែLiveផ្ទាល់
ទិដ្ឋភាពអ្នកសារព័ត៍មាន Kaitlin Rust កំពុងតែLiveផ្ទាល់
ទិដ្ឋភាពអ្នកសារព័ត៍មាន Kaitlin Rust កំពុងតែLiveផ្ទាល់
ទិដ្ឋភាពអ្នកសារព័ត៍មាន Kaitlin Rust កំពុងតែLiveផ្ទាល់
ប៉ូលីសបាញ់កាំភ្លើងដែលមានសារជាតិទឹកម្រេច ទៅលើអ្នកសារព័ត៍មាន Kaitlin Rust
ប៉ូលីសបាញ់កាំភ្លើងដែលមានសារជាតិទឹកម្រេច ទៅលើអ្នកសារព័ត៍មាន Kaitlin Rust
ទិដ្ឋភាពអ្នកសារព័ត៍មាន Kaitlin Rust កំពុងតែLiveផ្ទាល់
ទិដ្ឋភាពអ្នកសារព័ត៍មាន Kaitlin Rust កំពុងតែLiveផ្ទាល់
អ្នកសារព័ត៍មាន Kaitlin Rust
អ្នកសារព័ត៍មាន Kaitlin Rust
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T