បរទេស៖ កាលពីថ្មីៗនេះដោយយោងតាមសារព័ត៌មានបរទេស បានផ្សាយអំពីភាពភ្ញាក់ផ្អើលមួយ ដោយមានអ្នកសារព័ត៌មានស្រីម្នាក់ឈ្មោះថា Kaitlin Rustនៅក្នុងអង្គភាពNBC ត្រូវប៉ូលីសបាញ់ត្រូវ កំឡុងពេលដែលនាងយកព័ត៌មានអំពី បាតុកម្មដែលប្រជាជនធ្វើឡើងដើម្បីរកយុត្តិធម៌ជូនលោក George Floyd ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែកនៅពេលដែលអ្នកសារព័ត៌មានរូបនេះព្យាយាមទៅថត ពីសកម្មភាពផ្ទាល់នៃទិដ្ឋភាពបាតុកម្មនេះ នៅពេលនោះមានប៉ូលីសម្នាក់បានដើរចូលមករួចក៏បានបាញ់ថ្នាំ ដែលមានជាតិម្រេចជាប្រភេទថ្នាំសម្រាប់បង្ក្រាបបាតុករ ក្រោយពីគិតថានាងមានចេតនាការពារមហាជនដែលកំពុងតែធ្វើបាតុកម្មផងដែរ។
នៅពេលដែលកំពុងផ្សាយផ្ទាល់នោះ Kaitlin Rust បានស្រែកខ្លាំងៗណា៖
Kaitlin Rust :ខ្ញុំត្រូវគេបាញ់ហើយ!
ពិធីការនីៈ ឯងមិនអីទេអី?
Kaitlin Rust : មិនអីទេ វាគ្រាន់តែជា Pepper Bullets (គ្រាប់កាំភ្លើងមានសារធាតុម្រេចសម្រាប់បង្គ្រាបបាតុករតែប៉ុណ្ណោះ)
ពិធីការនីៈ ពួកគេបាញ់សម្តៅទៅនរណា?
Kaitlin Rust : មកពួកយើង! ពួកគេបាញ់សម្តៅមកពួកយើងតែម្តង។
ក្រោយពីវីដេអូមួយនេះត្រូវបានបង្ហោះនៅក្នុងបណ្តាញសង្គមរួចមក ក៏មានមហាជនចូលទស្សនាជិតពីរលាននាក់ ត្រឹមរយៈពេល១ម៉ោងតែប៉ុណ្ណោះ ដោយអ្នកប្រើប្រាស់បណ្តាញសង្គម បានសម្តែងនូវសេចក្តីខឹងសម្បារទៅនឹងទង្វើប៉ូលីសម្នាក់នោះយ៉ាងខ្លាំង៕
សូមចូលមើលវីដេអូខាងក្រោម៖
This just happened on live tv. Wow, what a douche bag. pic.twitter.com/dQKheEcCvb
— Christopher Bishop (@ChrisBishopL1C4) May 30, 2020




