ពីក្មេងប្រុសដែលខ្វះភាពកក់ក្ដៅម្នាក់ Kim Soo Hyun អាចតស៊ូ រហូតក្លាយជាតារាកំពូល តម្លៃខ្លួនរាប់ម៉ឺន!

//s5.kh1.co/0a/0a92ceb9173081c7e0597645b462c4fdbedeb347.jpg
តារា & កម្សាន្ដ

 ០១-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កាលពីក្មេង តារាសម្ដែងប្រុសរូបនេះ មានអតីតកាលគួរឲ្យអាណិតណាស់។ លោកត្រូវរស់នៅបែកបាក់ឪពុកម្ដាយ តាំងពីក្មេង តែដោយសារការខិតខំប្រឹងប្រែង ទើបលោកអាចទទួលបានភាពជោគជ័យ ក្លាយជាតារាជួរមុខ រកប្រាក់បានមិនចេះតិច។

កូរ៉េខាងត្បូង៖ ប្រិយមិត្តប្រហែលជាបានស្គាល់ តារាសម្ដែងល្បីឈ្មោះ លំដាប់កំពូលរបស់កូរ៉េ លោក Kim Soo Hyun រួចមកហើយ បច្ចុប្បន្នលោកជាតារាសម្ដែងប្រុសមួយរូប ដែលមានប្រជាប្រិយភាពខ្ពស់ និងអាចប្រាក់ចំណូលបានខ្ពស់ជាងគេបំផុត ក្នុងវិស័យនេះផងដែរ។ ជាក់ស្ដែង លោកមានតម្លៃខ្លួនរហូតដល់ ប្រមាណជា ៨៤,០០០ ដុល្លារឯណោះ សម្រាប់ការថតរឿង មួយភាគ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណឹងទេ ទោះបីជាមិនទាន់មានការបញ្ជាក់ច្បាស់ ពីកិច្ចព្រម​ព្រៀងថត ប៉ុន្តែប្រភពដដែលបានបង្ហើបឲ្យដឹងថា ដើម្បីអញ្ជើញតារាសម្តែងរូបនេះ ឲ្យចូលរួមសម្តែងក្នុងកម្មវិធីចាក់ផ្សាយ Psycho But It's Okay ផលិតករត្រូវចំណាយប្រមាណជា ១៦២,០០០ ដុល្លារឯណោះ ក្នុងមួយភាគ។

យ៉ាងណាមិញ ទន្ទឹមនឹងភាពជោគជ័យដ៏ធំធាង ក្នុងវិស័យសិល្បៈនេះផងដែរ Kim Soo Kyun ក៏ធ្លាប់ឆ្លងកាត់ ភាពជូរចត់ និងការលំបាកមិនតិចដែរ កាលពីលោកនៅក្មេង។

នេះបើយោងតាមកាសែតក្រៅស្រុកមួយ បានចុះផ្សាយថា កាលពី Kim Soo Kyun នៅក្មេង លោកបានរស់នៅបែកបាក់ឪពុកម្ដាយ ដោយពួកគាត់បានលែងលះគ្នា។ ឪពុករបស់លោក ក៏បានរៀបការគ្រួសារថ្មី បន្ទាប់មកម្ដាយរបស់លោកចាកចេញ លែងអើពើមកលើគ្រួសារមួយនេះទៀត បន្សល់ទុកតែភាពឯកោ ធ្វើឲ្យតារាប្រុសរូបនេះ ត្រូវមករស់នៅក្រោមដំបូលផ្ទះឪពុក ជាមួយនិងប្រពន្ធថ្មីរបស់គាត់។

ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែមានស្នាមរបួសកន្លងមក តារាប្រុសរូបនេះ កម្រនឹងនិយាយបង្ហើប ពីរឿងក្នុងគ្រួសារណាស់។ ប៉ុន្តែលោកតែងតែបង្ហាញ ការខិតខំប្រឹងប្រែង និងការព្យាយាមរស់នៅដោយខ្លួនឯង ដើម្បីយកឈ្នះរាល់ពាក្យសម្ដី ការមើលងាយ ពីសំណាក់អ្នកដទៃ រហូតលោកអាចវិវត្តន៍ខ្លួន ក្លាយជាតារាដ៏ជោគជ័យ ដូចជាសព្វថ្ងៃនេះ៕

ទស្សនារូបភាពខាងក្រោម៖

Kim Soo Hyun
Kim Soo Hyun
Kim Soo Hyun
Kim Soo Hyun
Kim Soo Hyun
Kim Soo Hyun
Kim Soo Hyun
Kim Soo Hyun
Kim Soo Hyun
Kim Soo Hyun
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T