ស្វីតរហូតហើយ! នី រតនា រម្លឹកអនុស្សាវរីយ៍ប្រវត្តិស្នេហាជាមួយភរិយាក្នុងបទនេះ (មានវីដេអូ)

//s5.kh1.co/d2/d2488f7e14b5ef96862b2b2796bcd2ff11eba435.jpg
តារា & កម្សាន្ដ

 ០១-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កាន់តែផ្អែមល្អែម តារាចម្រៀងសម្លេងផ្អែម លោក នី រតនា បានចេញចម្រៀង រំម្លឹកអនុស្សាវរីយ៍ប្រវត្តិស្នេហា ជាមួយភរិយារបស់ខ្លួនយ៉ាងផ្អែមល្ហែម។

ភ្នំពេញ៖ បន្ទាប់ពី តារាចម្រៀង លោក នី រតនា​ និងភរិយារបស់លោក ចាប់ដៃគ្នាចូលរោងការមក និងទទួលបានចំណងដៃកូនស្រី អាយុបានពីរខែរួចមក តារាប្រុសរូបនេះតែងតែបង្ហាញក្តីស្រលាញ់ទៅកាន់ក្រុមគ្រួសារជារឿយៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង កាលពីពេលថ្មីៗ តារាចម្រៀងប្រចាំផលិតកម្មហង្សមាសមួយរូបនេះ បានចេញចម្រៀងមួយបង្ហោះលើហ្វេសប៊ុកគណនីផ្ទាល់ខ្លួន ដែលបង្ហាញពីប្រវត្តិស្នេហារបស់អ្នកទាំងពីរ។ លើសពីនេះទៅទៀត បទចម្រៀងមួយនេះ រំម្លឹកកាលអនុស្សាវរីយ៍ប្រវត្តិស្នេហាជួបគ្នាគ្រាដំបូង របស់ភរិយាជាមួយលោក ដែលបានស្រលាញ់គ្នា អស់រយៈពេលជិត៥ឆ្នាំ ជាលើកដំបូង  ដែលមានចំណងជើងថា «ស្នេហ៍ពិត» បកស្រាយដោយ លោក នី រតនា និង ថេសា

តាមរយៈវីដេអូនេះ មហាជនបានទស្សនាហើយ ជាពិសេសហ្វេនៗ របស់លោក បាន ស្ងើចសរសើរ និងលាន់មាត់ថា តារាប្រុសរូបនេះ ចាប់ផ្ដើមស្នេហាមួយដែលច្បាស់លាស់នឹងគ្នា និងចេះមានផែនការអនាគត ក៏ដូចជាគោលដៅជីវិតជាមួយគ្នា។

ក្នុងនោះផងដែរ​មិនមានមនុស្សមិនតិចទេ ដែលបានលួចច្រណែននិងគូស្វាមី ភរិយាមួយគូនេះ​ ដែលឃើញថាទទួលបានការចាប់អារម្មណ៍ជាច្រើន តាមរយៈអ្នកនិយមលេងបណ្ដាញសង្គម ដោយកន្លងតារាប្រុសសម្លេងផ្អែមមួយរូបនេះ តែងផ្ដល់ក្ដីស្រលាញ់ផ្អែមល្ហែមដល់កូននិងភរិយាជានិច្ចផងដែរ៕

ចង់ដឹងទេថា​អត្ថន័យបទចម្រៀងមានខ្លឹមសារយ៉ាងដូចម្តេចសូមទស្សនាវីដេអូខាងក្រោម៖

លោក នី រតនា និងភរិយា
លោក នី រតនា និងភរិយា
លោក នី រតនា និងភរិយា
លោក នី រតនា និងភរិយា
លោក នី រតនា និងភរិយា ជាមួយកូនស្រីលោក
លោក នី រតនា និងភរិយា ជាមួយកូនស្រីលោក
រូបភាពក្នុងវីដេអូចម្រៀង
រូបភាពក្នុងវីដេអូចម្រៀង
រូបភាពក្នុងវីដេអូចម្រៀង
រូបភាពក្នុងវីដេអូចម្រៀង
នី រតនា
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T