រឿងតវ៉ាGeorge Floyd កាន់តែធ្ងន់ធ្ងរ! អស់ពីលួចរបស់ប៊្រេនៗ ពេលនេះដុតហាង Apple ទៀត

//s5.kh1.co/5f/5f9d574cec2edcf48ed7598ec664a3be8696e973.jpg
សង្គម

 ០១-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុនដ៏ល្បី Apple ក៏បានក្លាយជាគោលដៅមួយ របស់ក្រុមបាតុករ ដោយបានវាយទម្លុះកញ្ចក់និងដុតហាងទៀត។

បរទេស៖ ថ្មីៗនេះ នៅលើបណ្ដាញសង្គមអ៊ីនធើណែត មានការផ្ទុះភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងជុំវិញករណីលោក George Floyd ដែលបានក្លាយជាជនរងគ្រោះរហូតបាត់បង់ជីវិត បន្ទាប់ពីត្រូវប៉ូលីស ជាន់សង្កត់ក យ៉ាងឃោរឃៅបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្រោយពីបែកធ្លាយវីដេអូដ៏សាហាវមួយនោះភ្លាម ធ្វើឲ្យប្រជាជនទូទាំងសកលលោក មានការខឹងសម្បារគ្រប់គ្នា ជាពិសេស នាំគ្នាប្រមូលផ្ដុំលើកគ្នាធ្វើបាតុកម្ម តវ៉ាប្រឆាំងនឹងសកម្មភាពហឹង្សាមួយនេះ រហូតដល់មានការវាយបំបែកហាងធំៗ ប៊្រេនៗជាច្រើន។

ក្នុងនោះដែរ  ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុនដ៏ល្បី Apple ក៏បានក្លាយជាគោលដៅមួយ របស់ក្រុមបាតុករផងដែរ ដោយបានវាយទម្លុះកញ្ចក់ខ្ទេចខ្ទី និងដុតហាងតែម្ដង។ យោងតាមវីដេអូ ថតបាននៅកន្លែងកើតហេតុ បានបញ្ជាក់ឲ្យឃើញថា មុនពេលកើតហេតុឈានដល់ការវាយបំបែកនេះ មានក្រុមបាតុករជាច្រើននាក់ បានបន្លំធ្វើឲ្យទីនោះងងឹត​ ថែមទាំងរត់ចេញ ជាមួយគ្រឿងអេឡិចត្រូនិក ជាច្រើនគ្រឿង។

យ៉ាងណាមិញ ទោះជាក្រុមបាតុករទាំងនោះ បានលួចគ្រឿងអេឡិចត្រូនិកក្នុងហាងApple ក៏មិនអាចយកទៅប្រើប្រាស់បានដែរ ព្រោះគ្រាន់តែជា ផលិតផលដែលដាក់តាំង និងមានភ្ជាប់ប្រព័ន្ធសុវត្ថភាពយ៉ាងតឹងរឹងបំផុត។ ក្រោយពេលមានរឿងនេះកើតឡើង គេឃើញថា ទម្រាំតែមានប៉ូលីស ចុះទៅដល់កន្លែងកើតហេតុនោះ គឺចំណាយពេលរហូតដល់៧នាទី ដែលត្រូវប្រឈមមុខជាមួយ ភាពតានតឹងជាមួយគ្នាកាន់តែខ្លាំងឡើង មិនមានភាពស្រាកស្រាន្តទាល់តែសោះ៕

ចង់ជ្រាបច្បាស់  ទស្សនារូបភាពខាងក្រោម៖

George 
George 
រូបតំណាង
រូបតំណាង
ទីតាំងកើតហេតុ
ទីតាំងកើតហេតុ
ទីតាំងកើតហេតុ
ទីតាំងកើតហេតុ
ទីតាំងកើតហេតុ
ទីតាំងកើតហេតុ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T