ក្រោយគេសួរខ្លួនថា កែសម្ផស្សឬអត់? ស្រាប់តែ ប៊ី សុធារី ចេញមុខបកស្រាយថា…(មានវីដេអូ)

//s5.kh1.co/79/79a78f0b6e424c5cf19d2a44d22a903c0f8fe73c.jpg
តារា & កម្សាន្ដ

 ០១-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អតីតបេក្ខនារីបវរកញ្ញា ចក្រវាឡ កញ្ញា ប៊ី សុធារី បច្ចុប្បន្ន រូបសម្រស់នាង កាន់តែប្លែក ហើយស្រស់ស្អាត ជាងពេលមុនៗ រហូតមានអ្នកគាំទ្រចង់ដឹងថា នាងមានធ្វើការវះកាត់កែសម្ផស្ស ឬអត់។

ភ្នំពេញ៖ អាចនិយាយាបានថា កញ្ញា ប៊ី សុធារី ជាបេក្ខនារីដំបូងគេបង្អស់សម្រាប់ប្រទេសកម្ពុជា បានទៅចូលរួមប្រកួតក្នុងកម្មវិធី Miss Universe ដែលជាកម្មវិធីលំដាប់ថ្នាក់អន្តរជាតិ។ ខណៈពេលនាងចូលរួមប្រកួត តារាស្រីរូបនេះ ក៏មានអ្នកគាំទ្រច្រើន ជាពិសេស មានការចាប់អារម្មណ៍ខ្លាំងពីបណ្ដាប្រទេសផ្សេងៗ មកកាន់រូបសម្រស់ស្រស់ស្អាត និង ភាពជឿជាក់របស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ នាងក៏បានត្រៀមទៅចូលរួមប្រកួតក្នុងកម្មវិធីថ្មីមួយ ដែលមានឈ្មោះថា Miss Charm International 2020 ផងដែរ។ ក្នុងនោះដែរ ប៊ី សុធារី ជាស្ត្រីខ្មែរមួយរូប ធ្លាប់បានតំណាង ឲ្យកម្ពុជាទៅចូលរួមប្រកួត ក្នុងកម្មវិធីជាច្រើន នៅឯក្រៅប្រទេស។ តែបើងាក​ មកមើលពីរូបសម្ផស្សនាងវិញ ឃើញថា មុខមាត់នាងពិតជាស្រស់ស្អាតខ្លាំង មិនចាញ់កូនកាត់បរទេសឡើយ ជាពិសេស នាងក៏មានកម្ពស់ខ្ពស់ និង រូបរាងតូចច្រឡឹងទៀតផង។

ជាក់ស្ដែង ថ្មីៗនេះ មុខមាត់របស់នាងហាក់ជាប្រែប្រួលជាងមុនបន្ទាប់ពី នាងបានទៅពុតធ្មេញរួច។ តែមានអ្នកគាំទ្រម្នាក់ បានចោទសំណួរ សួរទៅកាន់ ប៊ី សុធារី ថា «មានមានកែសម្ផស្សអ្វីដែរអត់?» ខណៈពេលនោះដែរ នាងក៏បានឆ្លើយតបសំណួរនោះថា នាងពិតជាមិនធ្លាប់កែសម្ផស្សអ្វីពីមុនឡើយ គ្រាន់តែនាងពុតធ្មេងឲ្យត្រង់ស្អាតប៉ុណ្ណោះ។ ដោយពីមុន នាងបិទធ្មេញ ទើបឃើញមាត់នាងពយ ហើយពេលនេះ នាងពុតធ្មេញ និង បានដកថ្កាមអស់៣ ហើយធ្វើឲ្យមុខនាង តូច ស្រួច និងប្លែកបែបនេះ៕

សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖ 

  កញ្ញា ប៊ី សុធារី
  កញ្ញា ប៊ី សុធារី
  កញ្ញា ប៊ី សុធារី
  កញ្ញា ប៊ី សុធារី
  កញ្ញា ប៊ី សុធារី
  កញ្ញា ប៊ី សុធារី
  កញ្ញា ប៊ី សុធារី
  កញ្ញា ប៊ី សុធារី
  កញ្ញា ប៊ី សុធារី
  កញ្ញា ប៊ី សុធារី
  កញ្ញា ប៊ី សុធារី
  កញ្ញា ប៊ី សុធារី
ប៊ី សុធារី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T