សិស្សបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ នាំគ្នាជិះម៉ូតូទឹកទៅទទួលសញ្ញាប័ត្រ នៅលើផ្ទៃសមុទ្រ

//s5.kh1.co/aa/aa5affc0a9e8aadc2b84114b9a30ababcdf38e6c.jpg
សង្គម

 ០១-មិថុនា-២០២០ ៩ព្រឹក · ៥ ឆ្នាំមុន

នាយកវិទ្យាល័យ Somerset Island Preparatory ដែលមានទីតាំងស្ថិតក្នុងទីក្រុង Key West បានសម្រេចចិត្ត ប្រារព្ធពិធីប្រគល់សញ្ញាប័ត្រទៅកាន់សិស្ស ដោយវីធីយ៉ាងប្លែកខុសពីប្រទេសដទៃទៀត។

អាមេរិក៖ ចាប់តាំងពីផ្ទុះឡើងនៃជំងឺកូវីដ-១៩មក ពិធីទទួលសញ្ញាប័ត្របញ្ចប់ការសិក្សាជាច្រើននៅទូទាំងប្រទេសត្រូវបានលុបចោល ឬពន្យារពេលជាដើម ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែកាលពីថ្មីៗនេះ នាយកវិទ្យាល័យ Somerset Island Preparatory ដែលមានទីតាំងស្ថិតក្នុងទីក្រុង Key West បានសម្រេចចិត្ត ប្រារព្ធពិធីប្រគល់សញ្ញាប័ត្រទៅកាន់សិស្ស ដោយវីធីយ៉ាងប្លែកខុសពីប្រទេសដទៃទៀត។

តាម​រយៈ​រូបភាពដែលបង្ហោះពាសពេញបណ្ដាញសង្គម បង្ហាញឲ្យឃើញថា សិស្សានុសិស្សទាំងអស់ បានជិះម៉ូតូទឹកម្នាក់ម្ដង ទៅទទួលសញ្ញាប័ត្រពីនាយកសាលា ដែលកំពុងឈររង់ចាំនៅលើទូក។ សិស្សទាំងអស់ បានស្លៀកពាក់នូវឯកសណ្ឋានទទួលសញ្ញាប័ត្រយ៉ាងសមរម្យ និងមានពាក់ម៉ាស់ការពារផងដែរ។

ទន្ទឹមនឹងនេះដែរ ក៏មានសិស្សមួយចំនួនតូច បានឆ្លៀតឱកាសជិះម៉ូតូទឹក ប្រលែងលេងជាមួយទឹករលក និងជ្រែវិលជុំឡើងខ្ទៀតទឹកខ្ចាយទៀតផង។

ជាចុងក្រោយ ប្រធានក្រុមប្រឹក្សាភិបាល លោក ថត ជើរមែន បាននិយាយថា គំនិតនៃការប្រារព្ធពិធីនេះ ពិតជាល្អឥតខ្ចោះ ហើយលោកពិតជាមានមោទកភាពយ៉ាងខ្លាំងចំពោះសិស្សានុសិស្ស និងបុគ្គលិកទាំងអស់ ដែលបានខិតខំប្រឹងប្រែង៕

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃទទួលសញ្ញាប័ត្រ
ទិដ្ឋភាពក្នុងថ្ងៃទទួលសញ្ញាប័ត្រ
ទិដ្ឋភាពក្នុងថ្ងៃទទួលសញ្ញាប័ត្រ
ទិដ្ឋភាពក្នុងថ្ងៃទទួលសញ្ញាប័ត្រ
ទិដ្ឋភាពក្នុងថ្ងៃទទួលសញ្ញាប័ត្រ
ទិដ្ឋភាពក្នុងថ្ងៃទទួលសញ្ញាប័ត្រ
ទិដ្ឋភាពក្នុងថ្ងៃទទួលសញ្ញាប័ត្រ
ទិដ្ឋភាពក្នុងថ្ងៃទទួលសញ្ញាប័ត្រ
ទិដ្ឋភាពក្នុងថ្ងៃទទួលសញ្ញាប័ត្រ
ទិដ្ឋភាពក្នុងថ្ងៃទទួលសញ្ញាប័ត្រ
ទិដ្ឋភាពក្នុងថ្ងៃទទួលសញ្ញាប័ត្រ
ទិដ្ឋភាពក្នុងថ្ងៃទទួលសញ្ញាប័ត្រ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ១៦ ម៉ោងមុន
//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T