អាមេរិក៖ ចាប់តាំងពីផ្ទុះឡើងនៃជំងឺកូវីដ-១៩មក ពិធីទទួលសញ្ញាប័ត្របញ្ចប់ការសិក្សាជាច្រើននៅទូទាំងប្រទេសត្រូវបានលុបចោល ឬពន្យារពេលជាដើម ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែកាលពីថ្មីៗនេះ នាយកវិទ្យាល័យ Somerset Island Preparatory ដែលមានទីតាំងស្ថិតក្នុងទីក្រុង Key West បានសម្រេចចិត្ត ប្រារព្ធពិធីប្រគល់សញ្ញាប័ត្រទៅកាន់សិស្ស ដោយវីធីយ៉ាងប្លែកខុសពីប្រទេសដទៃទៀត។
តាមរយៈរូបភាពដែលបង្ហោះពាសពេញបណ្ដាញសង្គម បង្ហាញឲ្យឃើញថា សិស្សានុសិស្សទាំងអស់ បានជិះម៉ូតូទឹកម្នាក់ម្ដង ទៅទទួលសញ្ញាប័ត្រពីនាយកសាលា ដែលកំពុងឈររង់ចាំនៅលើទូក។ សិស្សទាំងអស់ បានស្លៀកពាក់នូវឯកសណ្ឋានទទួលសញ្ញាប័ត្រយ៉ាងសមរម្យ និងមានពាក់ម៉ាស់ការពារផងដែរ។
ទន្ទឹមនឹងនេះដែរ ក៏មានសិស្សមួយចំនួនតូច បានឆ្លៀតឱកាសជិះម៉ូតូទឹក ប្រលែងលេងជាមួយទឹករលក និងជ្រែវិលជុំឡើងខ្ទៀតទឹកខ្ចាយទៀតផង។
ជាចុងក្រោយ ប្រធានក្រុមប្រឹក្សាភិបាល លោក ថត ជើរមែន បាននិយាយថា គំនិតនៃការប្រារព្ធពិធីនេះ ពិតជាល្អឥតខ្ចោះ ហើយលោកពិតជាមានមោទកភាពយ៉ាងខ្លាំងចំពោះសិស្សានុសិស្ស និងបុគ្គលិកទាំងអស់ ដែលបានខិតខំប្រឹងប្រែង៕
សូមទស្សនារូបភាពខាងក្រោម៖