មូលហេតុអ្វី បានជាអ្នកខ្លះ មិនបង្ហោះរូបជាគូ រហូតដល់ថ្ងៃពិសេស បានបង្ហាញ?

//s5.kh1.co/f3/f3f21db1a873fe519639f59b260529274089686e.png
យល់ដឹង

 ០១-មិថុនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ការដែល​គូស្នេហ៍អ្នក មិន​ព្រម​បង្ហោះ​មុខ​ អ្នក​លើ​បណ្តាញ​សង្គម​ មិន​មែន​សុទ្ធ​តែ​មាន​ន័យ​ថា​គេ​មិន​ស្រលាញ់​ឬ​កំពុង​តែ​លួច​ក្បត់​ចិត្ត​ទាក់​ទងជាមួយ​អ្នក​ផ្សេងនោះ​ទេ តែគ្រាន់​តែ​ពេល​ខ្លះ​គេមិន​ចង់​បង្ហោះ​បង្អួត​ធ្វើ​ឲ្យ​អ្នក​ដទៃ​និយាយដើម​តែប៉ុណ្ណោះ។ ​

កម្សាន្ត៖ មនុស្សយើង​ម្នាក់​ៗ​ មានផ្នត់​គំនិត​​និង​គោលការណ៍ ប្រកាន់ខ្ជាប់​​​ទៅលើ​​ទំនាក់​ទំនង​សេ្នហា តាម​បែប​ផ្សេងៗពីគ្នា​​​ អ្នក​ខ្លះ​នៅ​ពេល​ដែល​ចាប់​ផ្តើម ​មាន​ទំនាក់​ទំនងស្នេហា ​​ជាមួយ​នរណា​ម្នាក់​ហើយ ​ចូលចិត្ត​បើក​បង្ហាញ​ជា​សាធារណៈ ឲ្យ​គេ​បាន​ដឹង​ ក៏ប៉ុន្តែ​អ្នកមួយចំនួន​ទៀត ​ចូលចិត្ត​ការ​​ទាក់​ទង​គ្នាតាម​បែប​ស្ងាត់ៗ រហូតដល់​ថ្ងៃ​ពិសេស​ ទើប​បង្ហាញ​មុខ​ជា​សាធារណៈតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចុះសម្រាប់​អ្នក រវាង​​ទំនាក់ទំនងតាម​​បែប​បើកចំហ ឬ​ស្ងាត់ៗដល់​ថ្ងៃពិសេស​​ទើប​បើកបង្ហាញ តើ​​ចូលចិត្តទំនាក់​ទំនង​ប្រភេទ​មួយណា​ជាង​?

ជាការពិត ​រាល់ទំនាក់​ទំនង​ទាំងអស់ ​មិន​ថា​បើក​ចំហ ឬ​ស្ងាត់ៗ ​នោះ​ទេគឺ​សុទ្ធ​តែ​មាន​នៅ ​គុណវិបត្តិនិង ​សម្បត្តិ​រៀងៗ​គ្នា។ ក៏ប៉ុន្តែភាគច្រើន ​សម្រាប់ទំនាក់​ទំនង ​តាម​បែប​ស្ងាត់ៗយូរ​ៗទៅ ​​វា​អាចនឹងលេច​​​ចេញ​ជា​បញ្ហា ​ធ្វើ​ឲ្យ​ដៃ​គូម្ខាងទៀត លួច​មានកូន​ចិត្តគិត​ថា ​មិន​មាន​ទំនុក​ចិត្ត ទៅលើទំនាក់​ទំនង ​មួយ​នេះ​តទៅទៀត។​ ប្រសិន​បើ​អ្នក​នៅ​តែ​បន្ត ​ទំនាក់​ទំនង​តាម​បែ​បស្ងាត់ៗ​បែប​នេះ​ ហើយ​មិនព្រម​បញ្ចេញ​ នៅ​សកម្ម​ភាព​ណា​មួយ ​ទៅកាន់​ដៃគូរបស់អ្នក ​​ឲ្យ​គេ​មាន​ទំនុក​ចិត្ត​ថា​អ្នក ពិតជា​ច្បាស់​លាស់​ជាមួយគេ​ទេនោះ​​។  

ជាក់ស្តែង ​ការខ្វះ​​នៅ​ទំនុក​ចិត្តឬ អារម្មណ៍​មិនទុកចិត្ត​ទៅ​លើគ្នានេះ ​មិនមែនកើតឡើង​​តែ​ចំពោះ ​មនុស្ស​ស្រី​នោះ​ទេ សូម្បី​តែ​មនុស្ស​ប្រុស ​ក៏​ដូច​គ្នា​ដែរ។ ហើយ​មូល​ហេតុ​ដែល ​មនុស្ស​មួយ​ចំនួនមិន​​ចង់ ​បើក​បង្ហាញ​ទំនាក់ទំនង​ ជាមួយ​ដៃ​គូរ​នោះ ​ក៏ព្រោះ​តែ​អ្នក​ខ្លះ​គឺ ​មាន​ចរិតស្ងប់​ស្ងាត់​ច្រើន និង​ចាស់​ទុំ​ ដូច្នេះ​គេមិន​ចង់​បង្ហាញ ​ឬបង្អួត​ទំនាក់​ទំនងគ្នា​ លើបណ្តាញ​សង្គមរញ៉េរញ៉ៃនោះទេ តែ​ដល់​ថ្ងៃ​ពិសេស ទើប​បើកបង្ហាញ​ឲ្យ​អ្នកគ្រប់​គ្នា ​បាន​ស្គាល់​តែម្តង។ ក៏ប៉ុន្តែ​ក៏​មាន​មនុស្ស​ខ្លះ​ទៀត ​មិន​ព្រម​បើ​បង្ហាញ​ទំនាក់ទំនង ​ឲ្យ​អ្នកដទៃ​បាន​ដឹង​ក៏​ព្រោះ​តែ ​​ចំណុច​មួយ​ចំនួន​ដូច​ជា៖

១. ខ្លាចគេ​ដឹង

រូប​តំណាង​
រូប​តំណាង​

មនុស្ស​ប្រុស​ឬ ​មនុស្ស​ស្រី​​ដែល​មិន​ចង់​បើក​បង្ហាញ ​ពី​ទំនាក់​ទំនងស្នេហា ​​ឬ​បង្ហោះ​រូប​ជាមួយ​ដៃ​គូរ​ លើ​បណ្តាញ​សង្គម ​ក៏​ព្រោះ​តែ​​ខ្លាច​អ្នកផ្សេង​​ដឹង ខ្លាច​គ្មាន​អ្នក​តាម​ស្រលាញ់​ ខ្លាច​ខ្មាស់​គេ ខ្លាចមិន​អាច​បន្ត​ ទំនាក់​ទំនង​ជាមួយ ​អ្នក​ដទៃទៀត​បាន​ជាដើម។ ​

២. មិន​ច្បាស់​លាស់

រូប​តំណាង​
រូប​តំណាង​

ពេល​ខ្លះ​គេ​មិន​ព្រម បើក​​បង្ហាញ​ពីទំនាក់​ទំនង ​ជាមួយ​អ្នក​ ​ក៏​ព្រោះ​តែ​គេ​នៅ​មាន​ចិត្ត ​មិន​ច្បាស់​លាស់ ​។ ​គេ​នៅ​មិនទាន់ ​ប្រាកដ​ចិត្ត​ថាគេ​អាច ​បន្ត​ដំណើរ ឬរួម​រស់​ លើ​ផ្លូវ​ដ៏​វែង​ឆ្ងាយ​នេះ ​ជាមួយ​អ្នក​ឬក៏​អត់? និង​ទាន់​មិន​ប្រាកដ​ថា ​អ្នក​ជា​មនុស្ស​ដែល​គេ​ស្រលាញ់​ពិត​ប្រាកដ ​ឬ​គ្រាន់​តែ​​មួយ​រយៈពេលជាដើម​។

៣. មិន​ទាន់​ត្រៀមខ្លួន

រូប​តំណាង​
រូប​តំណាង​

​មនុស្ស​ប្រុស​​ខ្លះ ​មិនព្រម​បើ​កបង្ហាញ​ពី ​ទំនាក់​ទំនង​ជាមួយ​ដៃគូរ ​មិន​មែន​មានន័យថា​គេ​មិន​ស្រលាញ់ ​ឬចង់​លេងសើចនោះ​ទេ។ តែ​មក​ពី​គេ​មិន​ទាន់ ​មានលទ្ធភាព​គ្រប់​គ្រាន់ ​ក្នុង​ការមើល​ថែ​នារី ដែល​គេស្រលាញ់ និង​មិន​ចង់​ឲ្យ​នារី​ ដែលគេស្រលាញ់​ខ្មាស់គេ​។ ដូច្នេះ​ហើយ​ទើប​បាន​ជា ​គេ​ត្រូវ​ការ​ពេល​កសាង​សមត្ថភាព ឲ្យ​បាន​រឹង​មាំ​ល្មម ​អាចមើល​ថែនារី ​ដែល​គេ​ស្រលាញ់បាន ​ទើប​គេ​បើកបង្ហាញ ​ជា​សាធារណៈ។

៤. មិន​ចង់​ឲ្យ​គេ​មើលងាយ​

រូប​តំណាង​
រូប​តំណាង​

​ការ​ដែលមិន​បង្ហាញ ​មុខ​ដៃ​គូនិង ​បង្ហោះ​រូបផ្អែម​ល្ហែម​លើ បណ្តាញ​សង្គម​ក៏​ព្រោះ​តែ​ មិន​ចង់​ឲ្យគេមើលងាយ​និង ​និយាយ​ដើម​​ថា​បាន​តែបង្ហោះ​​ផ្អែម​ៗ តែ​ចាំ​មើលគ្មាន​បាន​រៀប​ការ ​ជាមួយ​គ្នា​ជាដើម​។ ឬប្រសិន​បើ​បង្ហោះ​រូប ​ផ្ហែម​ល្ហែមខ្លាំងពេកពេល​ដែល​ បែក​គ្នា​មែន ​នឹង​ក្លាយ​ទៅជាប្រធាន​បទ ​របស់អ្នក​ផងទាំងឡាយ មិន​សំចៃមាត់​​នោះ​ឡើយ៕

យ៉ាងណាមិញ ការដែលមិនបង្ហាញ ឬក៏បង្ហាញរូបគូស្នេហ៍ វាក៏ស្ថិតក្នុងការសម្រេចចិត្តរបស់អ្នកផងដែរ មិនមែន មានតែចំណុចមិនល្អនោះទេ តែខាងលើ វាគ្រាន់តែបង្ហាញពីមូលហេតុតែប៉ុណ្ណោះ ដែលគូស្នេហ៍ភាគច្រើន មិនសូវបញ្ចេញរូបគូស្នេហ៍ រហូតដល់ថ្ងៃរៀបការតែម្តង ទើបទម្លាយ៕

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T