វិធីងាយៗជួយ​បន្ធូរអាការៈពុលឡាន ឬរលកពេលធ្វើដំណើរទៅណា​មកណា​!

//s5.kh1.co/a4/a4942b94184e23aa9b52d9a22c58c85fe8178370.jpg
នារី

 ០១-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អាការៈពុល​ពេល​ធ្វើ​ដំណើរ​ដូចជា​ពុល​ឡាន ពុល​យន្តហោះ ពុល​រលក​ពិត​ជា​បង្ក​ការ​រំខាន​ និង​ពិបាកក្នុងខ្លួន​ណាស់។

អាការៈពុល​ពេល​ធ្វើ​ដំណើរ​ដូចជា​ពុល​ឡាន ពុល​យន្តហោះ ពុល​រលក​ពិត​ជា​បង្ក​ការ​រំខាន​ និង​ពិបាកក្នុងខ្លួន​ណាស់។ នេះ​មក​ពី​ការ​រំខាន​ដល់​ត្រចៀក​ផ្នែក​ខាង​ក្នុង​ ដែល​បង្ក​ដោយ​ចលនា​របស់​យានជំនិះ ឬ​ចលនា​ផ្សេង​ទៀត។ គ្នា​យើង​មួយ​ចំនួន​អាច​នឹង​មាន​អាការៈ​ចង្អោរ និង​ក្អួត​ទៀត​ផង​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មូលហេតុ​បង្ក​អាការៈ​ពុល​ពេល​ធ្វើ​ដំណើរ

ខួរក្បាល​អាច​ដឹង​ពី​ចលនា​អ្វី​មួយ​បាន​ដោយសារ​ប្រព័ន្ធ​សរសៃ​ប្រសាទ​រួមមាន​ត្រចៀក​ផ្នែកខាងក្នុង ភ្នែក និង​ជាលិកា​នៃ​ផ្ទៃ​លើ​របស់​រាងកាយ។ រោគសញ្ញា​នៃ​អាការៈ​ពុល​ពេល​ធ្វើ​ដំណើរ​កើត​ឡើង​នៅ​ពេល​ប្រព័ន្ធ​ប្រសាទ​កណ្ដាល​ទទួល​បាន​សញ្ញា​ខុសគ្នា​ពី​ប្រព័ន្ធ​រំញោច​ដូចជា​ត្រចៀក​ផ្នែក​ខាង​ក្នុង ភ្នែក សរសៃ​ប្រសាទ​ទទួល​សម្ពាធ​នៅ​ស្បែក សាច់ដុំ និង​សន្លាក់។

រោគសញ្ញា​អាការៈ​ពុល​ពេល​ធ្វើ​ដំណើរ

រោគសញ្ញា​ធ្ងន់ធ្ងរ​មាន​អាការៈ​ចង្អោរ ក្អួត ស្លេកស្លាំង បែកញើស ហៀរទឹកមាត់ ពិបាកដកដង្ហើម វិលមុខ និង​ងងុយគេង។ ចំណែក​ឯ​រោគសញ្ញា​ទូ​ទៅ​មាន​ដូចជា​បែក​ញើស អារម្មណ៍​មិន​ស្រួល​ខ្លួន និង​ល្ហិតល្ហៃ។ រីឯ​រោគសញ្ញា​ស្រាល​រួមមាន​អាការៈ​ឈឺក្បាល មិនស្រួលខ្លួន និង​ស្ងាប។

វិធី​បន្ធូរ​អាការៈ​ពុល​ពេល​ធ្វើ​ដំណើរ

ជាទូទៅ​អាការៈ​នេះ​នឹង​បាត់​ទៅ​ពេល​ចលនា​ដែល​បង្ក​អាការៈ​បញ្ឈប់។ ប៉ុន្តែ​គ្នា​យើង​មួយ​ចំនួន​អាច​នឹង​បន្ត​មាន​អាការៈ​នេះ​ច្រើន​ថ្ងៃ​ក្រោយ​ពី​បញ្ចប់​ការ​ធ្វើ​ដំណើរ។ ដើម្បី​បន្ធូរ​អាការៈ​នេះ​អាច​ធ្វើ​តាម​ប៉ុន្មាន​វិធី​នេះ។

១. មើល​មុខទៅ​ត្រង់

អាការៈ ពុល​ពេល​ធ្វើ​ដំណើរ​ដូចជា​ពុល​ឡាន ពុល​យន្តហោះ ពុល​រលក​ពិត​ជា​បង្ក​ការ​រំខាន​ និង​ពិបាកក្នុងខ្លួន​ណាស់។ នេះ​មក​ពី​ការ​រំខាន​ដល់​ត្រចៀក​ផ្នែក​ខាង​ក្នុង​ ដែល​បង្ក​ដោយ​ចលនា​របស់​យានជំនិះ ឬ​ចលនា​ផ្សេង​ទៀត។ គ្នា​យើង​មួយ​ចំនួន​អាច​នឹង​មាន​អាការៈ​ចង្អោរ និង​ក្អួត​ទៀត​ផង​។

មូលហេតុ​បង្ក​អាការៈ​ពុល​ពេល​ធ្វើ​ដំណើរ

ខួរក្បាល​អាច​ដឹង​ពី​ចលនា​អ្វី​មួយ​បាន​ដោយសារ​ប្រព័ន្ធ​សរសៃ​ប្រសាទ​រួមមាន​ត្រចៀក​ផ្នែកខាងក្នុង ភ្នែក និង​ជាលិកា​នៃ​ផ្ទៃ​លើ​របស់​រាងកាយ។ រោគសញ្ញា​នៃ​អាការៈ​ពុល​ពេល​ធ្វើ​ដំណើរ​កើត​ឡើង​នៅ​ពេល​ប្រព័ន្ធ​ប្រសាទ​កណ្ដាល​ទទួល​បាន​សញ្ញា​ខុសគ្នា​ពី​ប្រព័ន្ធ​រំញោច​ដូចជា​ត្រចៀក​ផ្នែក​ខាង​ក្នុង ភ្នែក សរសៃ​ប្រសាទ​ទទួល​សម្ពាធ​នៅ​ស្បែក សាច់ដុំ និង​សន្លាក់។

រោគសញ្ញា​អាការៈ​ពុល​ពេល​ធ្វើ​ដំណើរ

រោគសញ្ញា​ធ្ងន់ធ្ងរ​មាន​អាការៈ​ចង្អោរ ក្អួត ស្លេកស្លាំង បែកញើស ហៀរទឹកមាត់ ពិបាកដកដង្ហើម វិលមុខ និង​ងងុយគេង។ ចំណែក​ឯ​រោគសញ្ញា​ទូ​ទៅ​មាន​ដូចជា​បែក​ញើស អារម្មណ៍​មិន​ស្រួល​ខ្លួន និង​ល្ហិតល្ហៃ។ រីឯ​រោគសញ្ញា​ស្រាល​រួមមាន​អាការៈ​ឈឺក្បាល មិនស្រួលខ្លួន និង​ស្ងាប។

វិធី​បន្ធូរ​អាការៈ​ពុល​ពេល​ធ្វើ​ដំណើរ

ជាទូទៅ​អាការៈ​នេះ​នឹង​បាត់​ទៅ​ពេល​ចលនា​ដែល​បង្ក​អាការៈ​បញ្ឈប់។ ប៉ុន្តែ​គ្នា​យើង​មួយ​ចំនួន​អាច​នឹង​បន្ត​មាន​អាការៈ​នេះ​ច្រើន​ថ្ងៃ​ក្រោយ​ពី​បញ្ចប់​ការ​ធ្វើ​ដំណើរ។ ដើម្បី​បន្ធូរ​អាការៈ​នេះ​អាច​ធ្វើ​តាម​ប៉ុន្មាន​វិធី​នេះ។

១. មើល​មុខទៅ​ត្រង់

ជាទូទៅ​ដើម្បី​បន្ថយអាការៈនេះ ​តែងមានការ​​ណែនាំ​ថាឲ្យ​យើង​មើល​ទៅ​មុខត្រង់​នៃ​ទិសដៅ​ធ្វើ​ដំណើរ។ នេះ​អាច​ជួយ​ផ្តាច់​ទំនាក់ទំនង​រវាង​ការ​មើល​ឃើញ និង​ត្រចៀក​ផ្នែក​ខាង​ក្នុង។ ការ​អង្គុយ​នៅ​កៅអី​ឡាន​ខាងមុខ​អាច​ជួយ​បន្ធូរ​អាការៈ​ពុល​នេះបាន​ដែរ។

២. បិទ​ភ្នែក ឬ​គេង

ប្រសិនជាយើង​ត្រូវ​ធ្វើ​ដំណើរ​នៅពេល​យប់ ឬ​នៅ​លើ​កប៉ាល់​ដែល​មិន​មាន​បង្អួច ការ​បិទភ្នែក​អាច​ជួយ​យើង​បាន ឬ​ប្រសិនជា​អាច​យើង​អាច​គេងក៏​​បាន។ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​សម្រួល​ដល់​ការ​ប្រឆាំង​គ្នា​រវាង​ភ្នែក និង​ត្រចៀក​ផ្នែក​ខាងក្នុង​របស់​យើង​បាន​ដែរ​។

៣. ទំពារ​

វិធី​ងាយស្រួល​ក្នុង​ការ​បន្ធូរ​អាការៈ​ពុល​ឡាន​ស្រាល​គឺ​ការ​ទំពារ។ ការ​ទំពារ​ស្ករ​កៅស៊ូ​មាន​ប្រសិទ្ធភាព​ខ្លាំង​ក្នុង​ការ​កាត់បន្ថយ​អាការៈ​ពុល​ឡាន។ ក្រៅ​ពីនេះ​យើង​ក៏​អាច​ញ៉ាំ​អាហារ​សម្រន់​ផ្អែមៗ។ និយាយ​រួម​ទៅ​ការ​ទំពារ​អាច​កាត់បន្ថយ​អាការៈ​ពុល​ឡាន​បាន​យ៉ាង​ប្រសិទ្ធភាព។

៤. បើក​បង្អួច

ការ​បើក​បង្អួច​អាច​បន្ធូរ​អាការៈ​ពុល​បាន​បន្តិចបន្តួច​ដែរ។ ប៉ុន្តែ​ប្រសិនជា​ខ្យល់​ខាងក្រៅ​មាន​ក្លិន​មិន​ល្អ​អាច​នឹង​ធ្វើ​ឲ្យ​អាការៈ​ចង្អោរ​កាន់តែ​អាក្រក់​ទៅវិញ​។ ម៉្យាងទៀត​បើ​យើង​មិន​អាច​បើក​បង្អួចបាន យើង​បង្វែរ​ម៉ាស៊ីន​ខ្យល់​ឲ្យ​ចំ​យើង ឬ​ប្រើ​កង្ហារ​ឲ្យ​នៅ​ចំ​ពី​មុខ​យើង។ បន្ថែម​ពី​នេះ​យើង​ត្រូវ​ចាំថា​​ផ្សែង​បារី​នឹង​ធ្វើ​ឲ្យ​អាការៈ​ពុល​កាន់តែ​ធ្ងន់ធ្ងរ ដែលនេះជាអ្វីដែលយើងគួរ​គេច​ចេញ​បើ​អាច។

៥. ផឹក​ទឹក ឬ​ភេសជ្ជៈ​មាន​ជាតិ​កាបូណាត

ការ​ផឹក​ទឹក​ត្រជាក់ ឬ​ភេសជ្ជៈ​មាន​ជាតិ​កាបូណាត​អាច​ទប់ស្កាត់​អាការៈ​ចង្អោរបាន​ដែរ​។ យក​ល្អ​គួរ​ចៀស​វាង​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​ដូចជា​កាហ្វេ​ដែល​អាច​បង្ក​ឲ្យ​ខ្វះ​ជាតិ​ទឹក និង​ធ្វើ​ឲ្យ​អាការៈ​ចង្អោរ​កាន់តែ​ខ្លាំង​ទៅ។ យើង​អាច​ផឹក​ទឹកដោះគោ និង​ទឹក​ផ្លែ​ប៉ោម​បាន។

៦. ខ្ញី

ខ្ញី​អាច​បន្ថយ​អាការៈ​ពុល​ពេល​ធ្វើ​ដំណើរ​បាន។ យើង​អាច​ទំពារ​មើម​ខ្ញី​ស្រស់​ដើម្បី​បន្ថយ​រោគសញ្ញា​បាន។

៧. កុំ​អាន​សៀវភៅ ឬ​មើល​ទូរស័ព្ទ

នៅ​ពេល​ពុល​ឡាន​ យើង​នឹង​មាន​ការ​លំបាក​ក្នុង​ការ​អាន​សៀវភៅ ឬ​ប្រើ​ប្រាស់​ទូរស័ព្ទ។ នេះ​មក​ពី​ការ​ដាច់​ទំនាក់ទំនង​ញាណ​រវាង​ភ្នែក និង​ត្រចៀក​ផ្នែក​ខាង​ក្នុង។ ប្រសិន​ជា​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​មួយ​ដែល​នៅ​ជិត​អាច​ធ្វើ​ឲ្យ​អាការៈ​កាន់​តែ​ធ្ងន់ធ្ងរ។ ប៉ុន្តែ​យើង​អាច​ស្ដាប់​ចម្រៀង​ ​ព្រោះ​ថាតន្រីអាច​ជួយ​បង្វែរ​ចំណាប់​អារម្មណ៍​របស់​យើងបាន​។

ជាទូទៅ​ដើម្បី​បន្ថយអាការៈនេះ ​តែងមានការ​​ណែនាំ​ថាឲ្យ​យើង​មើល​ទៅ​មុខត្រង់​នៃ​ទិសដៅ​ធ្វើ​ដំណើរ។ នេះ​អាច​ជួយ​ផ្តាច់​ទំនាក់ទំនង​រវាង​ការ​មើល​ឃើញ និង​ត្រចៀក​ផ្នែក​ខាង​ក្នុង។ ការ​អង្គុយ​នៅ​កៅអី​ឡាន​ខាងមុខ​អាច​ជួយ​បន្ធូរ​អាការៈ​ពុល​នេះបាន​ដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T