នៅតែបារម្ភ! ប្រេស៊ីលជាប់លេខ៤ រឿងករណី​អ្នកស្លាប់​ច្រើន​​ដោយ​​សារ​​​កូវីដ​១៩

//s5.kh1.co/fb/fb1dfc82a97e6db25f8d6bf2fd764c5ef9c350b6.jpg
យល់ដឹង

 ០១-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ករណីអ្នកស្លាប់ដោយសារមេរោគកូវីដ១៩ មានចំនួន ១ ០០០នាក់ក្នុងមួយថ្ងៃ ដែលធ្វើឱ្យចំនួន​អ្នក​ស្លាប់​សរុប​របស់ប្រទេសប្រេស៊ីលខ្ពស់បំផុតទី៤នៅលើពិភពលោក

ករណីអ្នកស្លាប់ដោយសារមេរោគកូវីដ១៩ មានចំនួន ១ ០០០នាក់ក្នុងមួយថ្ងៃ ដែលធ្វើឱ្យចំនួន​អ្នក​ស្លាប់​សរុបរបស់ប្រទេសប្រេស៊ីលខ្ពស់បំផុតទី៤នៅលើពិភពលោក។ នេះបើតាមព័ត៌មានដកស្រង់ពី BBC News នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២០នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយពេលនេះ តួលេខរបស់ប្រេស៊ីលគឺ ២៨.៨៣៤ បានកើនលើសប្រទេសបារាំង យ៉ាងណាមិញ មានតែសហរដ្ឋអាមេរិក អង់គ្លេស និងអ៊ីតាលីប៉ុណ្ណោះដែលមានអ្នកស្លាប់ច្រើនជាងនេះ។ លោកប្រធានាធិបតី Jair Bolsonaro បានដើរតួយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការផ្ទុះឡើងនៃជំងឺនេះ បើទោះបីជាប្រទេសប្រេស៊ីលមានចំនួនអ្នកឆ្លងខ្ពស់បំផុតទី ២ នៅលើពិភពលោកក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះ គាត់បានសង្កត់ធ្ងន់ទៀតថា វាពិតជាមានហានិភ័យខ្លាំងណាស់ចំពោះសេដ្ឋកិច្ច រួមទាំងការកើនឡើងនូវភាពអត់ការងារធ្វើផងដែរ។

ប្រភពរូបភាពរបស់លោកប្រធានាធិបតី Jair Bolsonaro៖ BBC NEWS
ប្រភពរូបភាពរបស់លោកប្រធានាធិបតី Jair Bolsonaro៖ BBC NEWS

រីឯក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីលបាននិយាយថា មានចំនួនអ្នកស្លាប់ដោយសារ​មេរោគកូវីដ១៩​ដល់់ទៅ ៩៥៦នាក់ក្នុងរយះពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមការសិក្សារបស់សាកលវិទ្យាល័យចនស៍ហបឃីនស៍ ឥឡូវនេះប្រទេសប្រេស៊ីល​មានករណី​កូវីដ១៩សរុប ចំនួន ៤៩៨.៤៤០ ករណី៕

ប្រភព៖ BBC

Sok Lyheng
សុខ លីហេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T