តើ Real Madrid​ នឹង​ធ្វើ​ជា​ម្ចាស់​​ផ្ទះ​​នៅ​​ឯ​​ណា? បើ​ Santiago​ Bernabeu​ កំពុង​សាង​សង់​​នៅ​ឡើយ...

//s5.kh1.co/a3/a3291e470e94a5fae94c56c7a8f2536a4fec23c6.jpg
កីទ្បា

 ០១-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Estadio Santiago Bernabeu ស្ទើរតែមើលមិនស្គាល់ទៅហើយពេលនេះ ដោយសារតែ​កំពុងមមាញឹក​នឹងការជួសជុលនៅក្នុងទឹកដីរបស់ក្លឹប Real Madrid

Estadio Santiago Bernabeu ស្ទើរតែមើលមិនស្គាល់ទៅហើយពេលនេះ ដោយសារតែ​កំពុង​មមាញឹកនឹងការជួសជុលនៅក្នុងទឹកដីរបស់ក្លឹប Real Madrid ។ កីឡដ្ឋានរបស់ក្រុម Los Blancos ត្រូវគេប្តូរទីតាំង ហើយនឹងមាន​ភាព​បត់បែនក្នុងកាលៈទេសៈ​ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍​ជាច្រើនទៀតក្រៅពីបាល់ទាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងចក្រធុនធ្ងន់ជាច្រើនកំពុងតម្រៀបជួរគ្នាសាងសង់កាលពីថ្ងៃសៅរ៍នេះ ដោយវាជាឱកាស​មួយ​សម្រាប់ក្លឹប Real Madrid ដើម្បីធ្វើការជួសជុល ខណៈការប្រកួតដែលនៅសល់ទាំងប៉ុន្មានត្រូវបាន​ផ្អាក​ដោយសារ Covid-19 ។

សរុបសេចក្តីមក ក្រុមរបស់លោក Zinedine Zidane នឹងបញ្ចប់រដូវកាល ២០១៩/២០ នៅឯទឹកដី Estadio Alfredo Di Stefano វិញ ដែលទីនោះគឺជាទីតាំងហ្វឹកហាត់របស់កីឡាករកន្លងមក៕

ក្លឹប Real Madrid កំពុងជួសជុល
ក្លឹប Real Madrid កំពុងជួសជុល
ក្លឹប Real Madrid កំពុងជួសជុល
ក្លឹប Real Madrid កំពុងជួសជុល
ក្លឹប Real Madrid កំពុងជួសជុល
ក្លឹប Real Madrid កំពុងជួសជុល
Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T