នាយក្រឹប មិនខ្លាចប្រពន្ធរត់ចោល ព្រោះតែចេះ.....

//s5.kh1.co/69/6989174ece743c3546071d106a747a96e1d32c2a.jpg
តារា & កម្សាន្ដ

 ៣១-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ នាយ ក្រឹប កាន់តែធ្វើមហាជនជាច្រើនមានការកោតសរសើរ ក៏ដូចជាមានភាពសប្បាយរីករាយយ៉ាងខ្លាំង បើទោះបីជា លោកមានមាឌតូចក៏ពិតមែន តែនៅក្នុងក្រុមគ្រួសាររបស់លោកផ្ទាល់ គឺកាន់តែមានសេចក្ដីសុខ ព្រោះជីវិតប្ដីប្រពន្ធរបស់នាយក្រឹប គឺតែងតែបង្ហាញពីភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក ផងដែរ

ភ្នំពេញ៖ តារាកំប្លែង នាយ ក្រឹប កំពុងតែទទួលបានការកោតសរសើរ និងការគាំទ្រជាច្រើន ជាមួយនឹងសមត្ថភាព ព្រមទាំងវោហាស័ព្ទដ៏ប៉ិនប្រសប់ ដែលអាចផ្ដល់ភាពរីករាយជូនដល់ទស្សនិកជនក្នុងការកម្សាន្ត ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្វីត្បិតតែ នាយ ក្រឹប មានមាឌតូចល្អិត តែបើងាកមកមើលពីជីវិតគ្រួសាររបស់លោក​វិញ គឺកាន់តែមានសុភមង្គល និង សេចក្ដីសុខ ដោយបានភរិយាដ៏ល្អម្នាក់ ថែមទាំងផ្ដល់ក្ដីស្រលាញ់ និងភាពកក់ក្ដៅដល់លោកផងដែរ។

ជាក់ស្ដែង កាលពីថ្មីៗនេះ នាយ ក្រឹប ថែមទាំងបានបង្ហាញទំនាក់ទំនងនៅក្នុងគ្រួសារ ពីសេចក្ដីទុកចិត្តរបស់ភរិយា ព្រមទាំងខ្លួនលោកផ្ទាល់ ជាមួយនឹងភាពស្មោះត្រង់ ដែលមានចំពោះគ្នាទៅវិញទៅមក មិនថាធ្វើអ្វីក៏ដោយ អ្នកទាំងពីរតែងតែមានទំនុកចិត្តលើគ្នា ជានិច្ច ដែលនេះ ក៏ជាហេតុមួយធ្វើឲ្យក្រុមគ្រួសាររបស់ នាយ ក្រិប កាន់តែមានភាពរីករាយ និងរស់នៅប្រកបដោយសេចក្ដីសុខ ។

ជាពិសស លោក ក៏មិនខ្លាចប្រពន្ធរត់ចោលផងដែរ ខណៈប្រពន្ធលោក មិនបានប្រើប្រាស់ទូរស័ព្ទ បើចង់ជួបទាល់ខលទៅម្តាយក្មេកលោក ទើបអាចជួបប្រពន្ធបាន ហើយណាមួយ សម្រាប់លោក ចេះបំពេញតួនាទីជាស្វាមីដ៏ល្អ មិនដែលកុហក ឬក្បត់ ទៅណាដល់ទៅណាក៏ប្រាប់ ដូច្នេះហើយ លោកមិនខ្លាចប្រពន្ធ មានអ្នកថ្មីដាច់ខាត៕

ប្រភព៖ តារាញូស៍-Dara News

សូមទស្សនារូបភាពខាងក្រោម៖

នាយក្រឹប 
នាយក្រឹប 
នាយក្រឹប 
នាយក្រឹប 
នាយក្រឹប និង កូនប្រុស
នាយក្រឹប និង កូនប្រុស
នាយក្រឹប និង កូនប្រុស
នាយក្រឹប និង កូនប្រុស
នាយក្រឹប និង គ្រួសារ
នាយក្រឹប និង គ្រួសារ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T