ប្លែកណាស់ Koen Pataradanai ពាក់អាវខ្លី ថតបង្អួតរាង

//s5.kh1.co/28/28e1525cbded7b77046f93c338d0d98cfb83452d.jpg
តារា & កម្សាន្ដ

 ៣១-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Koen Pataradanai ជាតារាប្រុសម្នាក់ ដែលចូលចិត្តបង្ហោះរូបភាព ជាមួយសម្លៀកបំពាក់ថ្មីប្លែក និង បង្អួតរូបរាងសាច់ដុំជាដើម។

បរទេស៖​ តារាសម្ដែងប្រុស​លោក Koen Pataradanai ជាតារាមួយរូបដែលមានការគាំទ្រច្រើនពីមហាជន។ ជាពិសេស លោកមានទាំងមុខមាត់ស្អាត និង រូបរាងសង្ហា មានសាច់ដុំធំ គួរឲ្យទាក់ទាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ Koen Pataradanai ជាតារាប្រុសម្នាក់ ដែលមានរូបសម្បត្តិ ស្អាតសង្ហាស្រាប់ផងនោះ រាល់រូបភាពនីមួយៗរបស់លោក ឃើញហើយពិតជាលេចធ្លោខ្លាំង បើទោះបី លោកស្លៀកក្នុងសម្លៀកបំពាក់បែបណា ក៏នៅតែធ្វើឲ្យតារាប្រុសរូបនេះ សង្ហាបានដែរ។  

ក្នុងនោះដែរ តារាប្រុស រូបនេះ ក៏តែងតែបង្ហោះនៅរូបភាពប្លែកៗ និង បង្ហាញរូបរាងខ្លួន នៅក្នុងបណ្ដាញសង្គម Instagram ជានិច្ច ធ្វើឲ្យហ្វេនៗជាច្រើន មានការចាប់អាម្មណ៍ខ្លាំង។ ជាក់ស្ដែង មុននេះ បន្តិច Pataradanai បានបង្ហោះរូបថ្មី ដោយការស្លៀកពាក់អាវខ្លីពណ៌ស ស្រដៀងទៅនឹងមនុស្សស្រី តែមើលទៅពិតជាសាកសម នឹងលោកជាខ្លាំង ព្រោះថា នេះគ្រាន់តែជាស្ទីលមួយថ្មីសម្រាប់លោកប៉ុណ្ណោះ។

បន្ទាប់ពី តារាប្រុសរូបនេះ បង្ហាញស្ទាយ៍ថ្មី ដោយការស្លៀកអាវខ្លីបញ្ចេញរាងដូចមនុស្សស្រីរួចមក មានអ្នកគាំទ្រជាច្រើន បង្ហាញអារម្មណ៍ទៅលើ រូបភាពទាំងនោះ ដោយការភ្ញាក់ផ្អើល និង សរសើរថាស្រស់សង្ហាគ្រប់គ្នាតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

Koen Pataradanai 
Koen Pataradanai 
Koen Pataradanai
Koen Pataradanai
Koen Pataradanai
Koen Pataradanai
Koen Pataradanai
Koen Pataradanai
Koen Pataradanai
Koen Pataradanai
Koen Pataradanai
Koen Pataradanai
Koen Pataradanai
Koen Pataradanai
Koen Pataradanai
Koen Pataradanai
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T