លើកនេះ គាំងជាងលើកមុនទៀត ស្មានស្អាតដូចក្នុងOnline ដល់ជួបក្រៅ ដូចម៉ាក់យាយ!

//s5.kh1.co/1d/1d718826e9289bdf9b7ac3ee7a48f8c9886b83b3.jpg
តារា & កម្សាន្ដ

 ៣១-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មិនមែនតែម្តងនោះទេ ច្រើនដងណាស់មកហើយ ដែលបុរសៗ តែងតែខូចចិត្ត ព្រោះជួបនារីៗនៅក្នុងបណ្តាញសង្គម តែងតែបែបនេះ រហូត។

កម្សាន្ត៖ ចំពោះរឿងរ៉ាវ មុខមាត់ខុសគ្នា រវាងរូបក្នុងប្រព័ន្ធOnline និង នៅខាងក្រៅ កំពុងតែធ្វើឲ្យមនុស្សគ្រប់គ្នា ស្ទើរតែខ្លាចរអែង និងលែងហ៊ានណាត់ជួប នារីៗជាគូស្នេហ៍នៅខាងក្រៅ ដោយសារតែ ភាគច្រើនមុខ គឺខុសពេក ពេលនៅក្នុងបណ្តាញសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង កាលពីថ្មីៗនេះដែរ ក៏មានបុរសម្នាក់ បានកើតទុក្ខមិនសុខចិត្ត ដោយសារឈឺចាប់នឹង នារីគូស្នេហ៍ មានមុខមាត់ខុសគ្នាដាច់ ជាមួយនឹងរូបខាងក្រៅ ពេលលោកណាត់ជួប នៅក្នុងភោជនីយដ្ឋានមួយកន្លែង ក្រោយពីស្រលាញ់គ្នា តាមបណ្តាញសង្គមអស់រយៈពេល៨ខែមកហើយ។

ក្នុងនោះ លោកបាននិយាយឲ្យដឹងថា រូបលោក គិតថាគូស្នេហ៍ដែលលោកតាម ញ៉ែ នៅក្នុងបណ្តាញសង្គម ប្រហែលជាស្រស់ស្អាតហើយ ព្រោះលោក បានឃើញ​ថា ទាំងមុខ ទាំងចង្កា តូចស្រួច គួរជាទីបេតី តែបែរជា ជួបសម្រស់ខាងក្រៅ សឹងតែផ្ងារជើងតែម្តង ដោយរូបនាង មានមុខចាស់ ស្បែកខ្មៅ ជ្រីវជ្រួញ ភ្នែកស្លក់ទៀតផង។

ក្រោយពីឃើញសភាពមុខមាត់របស់ គូស្នេហ៍របស់លោកបែបនេះ លោកក៏បានបង្ហោះរូប ចូលក្នុងបណ្តាញសង្គម ដើម្បីប្រាប់ទៅកាន់អ្នកដែលលង់ស្នេហ៍​នារីៗ ត្រូវតែប្រយ័ត្នកុំឲ្យ ជួបរឿងដូចជាលោកឲ្យសោះ ហើយមិនបានប៉ុន្មាន បណ្តាអ្នកលេងOnline ក៏បានចូលComment ដែរថា៖

 -ខំគិតថា បានជួបស្រីស្អាត បែរជាពេលនេះ បានជួបអ្នកមីងទៅវិញ
-សម្តែងការខូចចិត្តផងBrother ប្រសិនបើអ្នកណាត់ជួបនារីតាមOnline ត្រូវត្រៀមចិត្តបែបនេះហើយ 

សម្តីអ្នកខមមិន

ចង់ដឹងថាយ៉ាងណា ទៅមើលខាងក្រោមទាំងអស់គ្នា៖

រូបខាងក្នុងបណ្តាញសង្គម
រូបខាងក្នុងបណ្តាញសង្គម
រូបខាងក្នុងបណ្តាញសង្គម
រូបខាងក្នុងបណ្តាញសង្គម
ខាងឆ្វេង ជារូបខាងក្នុងបណ្តាញសង្គម​ និងខាងស្តាំ ជារូបខាងក្រៅ
ខាងឆ្វេង ជារូបខាងក្នុងបណ្តាញសង្គម​ និងខាងស្តាំ ជារូបខាងក្រៅ
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T