មុនការប្រកួតត្រូវរៀបចំឡើងវិញ ខ្សែបម្រើប្រយុទ្ធ របស់ក្រុមមេឃខៀវ Manchester City បាននិយាយលើកតម្កើងក្រុមខ្លួនថា...

//s5.kh1.co/d3/d3a45f0ad263c0b7ad2fd42b1db0494586cde2ea.jpg
កីទ្បា

 ០១-មិថុនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

មុននឹងការប្រកួតត្រូវរៀបចំឡើងវិញកីឡាករខ្សែបម្រើប្រយុទ្ធ Riyad Mahrez របស់ក្រុមមេឃខៀវ Manchester City បាននិយាយលើកតម្កើងក្រុមរបស់ខ្លួនថា “ក្រុម Man City គឺជាក្រុមដ៏ខ្លាំងមួយនៅក្នុងទ្វីបអឺរ៉ុបបច្ចុប្បន្ន

រំលឹកកាលពីដើមខែកុម្ភៈ កន្លងទៅនេះនៅក្នុងព្រឹត្តិការណ៍ពានរង្វាន់កំពូលទ្វីបអឺរ៉ុប Champion League វគ្គ១៦ក្រុមចុងក្រោយជើងទីមួយ ក្រុមមេឃខៀវ Manchester City បានបំបាក់ក្រុមម្ចាស់ផ្ទះ Real Madrid នៅក្នុងលទ្ធផល ២-១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Manchester City
Manchester City

ដោយការប្រកួតជើងទីពីរនឹងត្រូវប្រពឹត្តិធ្វើឡើងនាកីឡដ្ឋានរបស់ក្រុម Manchester City នៅក្នុងអំឡុងខែមីនាមកម្ល៉េះ ប៉ុន្តែត្រូវបានផ្អាកជាបណ្ដោះអាសន្នដោយការរីករាលដាលនៃមេរោគកូវីត១៩។

Riyad Mahrez
Riyad Mahrez

ដោយឡែកមុននឹងការប្រកួតត្រូវរៀបចំឡើងវិញកីឡាករខ្សែបម្រើប្រយុទ្ធ Riyad Mahrez របស់ក្រុមមេឃខៀវ Manchester City បាននិយាយលើកតម្កើងក្រុមរបស់ខ្លួនថា “ក្រុម Man City គឺជាក្រុមដ៏ខ្លាំងមួយនៅក្នុងទ្វីបអឺរ៉ុបបច្ចុប្បន្ន ហើយខ្ញុំជឿជាក់ថាក្រុមមួយនេះពិតជាសក្តិសមបំផុតក្នុងការឈ្នះពានរង្វាន់កំពូល Champion League នៅក្នុងរដូវកាល ២០១៩-២០២០ នេះ”។

Riyad Mahrez
Riyad Mahrez

គួរបញ្ជាក់ផងដែរថា កីឡាករ Riyad Mahrez ត្រូវបានក្រុម Man City ទិញយកមកពីក្រុម Leicester កាលពីឆ្នាំ២០១៦ ដោយរូបគេបានបង្ហាញទម្រង់លេងយ៉ាងល្អ និងបានជួយឲ្យក្រុម Man City ឈរចំណាត់ថ្នាក់លេខពីរនៅក្នុងលីគកំពូល English Premier League ថែមទៀតផង៕

Chan Sokunthep
Joker (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T