វិធីងាយៗ ៥ យ៉ាងដើម្បីបង្កើនប្រព័ន្ធភាពស៊ាំរបស់អ្នកនិងចៀសវាងពីជំងឺ

//s5.kh1.co/db/db417d03f1027e93fa4dba93f66bd8da8480725e.jpg
នារី

 ០១-មិថុនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

វិធីងាយៗមួយចំនួនដែលអ្នកអាចថែរក្សាសុខភាពរបស់អ្នក និងបង្កើនប្រព័ន្ធភាពស៊ាំដល់រាងកាយអ្នកបាន

សីតុណ្ហភាពកំពុងធ្លាក់ចុះហើយនៅពេលអាកាសធាតុកាន់តែត្រជាក់វានឹងធ្វើឱ្យយើងងាយនឹងឆ្លងជំងឺផ្តាសាយ និងជំងឺដទៃទៀត ប៉ុន្តែអ្នកអាចបង្ការជំងឺនេះបានដោយមិនចាំបាច់ចំណាយថវិកាទិញថ្នាំ ប្រសិនបើអ្នកយល់ពីវិធីក្នុងការបង្កើនប្រព័ន្ធភាពស៊ាំរបស់អ្នក ព្រោះអាចជួយអ្នកឱ្យចៀសផុតពីការឈឺបាន។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះគឺជាវិធីងាយៗមួយចំនួនដែលអ្នកអាចថែរក្សាសុខភាពរបស់អ្នក និងបង្កើនប្រព័ន្ធភាពស៊ាំដល់រាងកាយអ្នកបាន៖

១. រក្សាជាតិទឹក ដោយការញុំាទឹកឱ្យបានច្រើនគ្រប់គ្រាន់

គ្មានអ្វីអាចការពារប្រព័ន្ធភាពស៊ាំរបស់អ្នកដូចជាការផឹកទឹកច្រើននោះទេ។ យោងទៅតាមគេហទំព័រ Mind Body Green អ្នកគួរតែបន្ថែមក្រូចឆ្មាមួយចំណែកសម្រាប់វីតាមីនសេបន្តិចប្រសិនបើអ្នកចង់បន្ថែម។

រូបតំណាង
រូបតំណាង
២. គេងឱ្យបានគ្រប់គ្រាន់

វាពិបាកក្នុងការគេងឱ្យបានគ្រប់គ្រាន់ ជាពិសេសនៅពេលថ្ងៃឈប់សម្រាក ពេលដែលអ្នកគ្រាន់តែចង់គេងពេញមួយយប់ ហើយមើលថូម៉ាសគ្រីសម៉ាសពិសេស (សូមប្រាប់ខ្ញុំថាខ្ញុំមិនមែនម្នាក់នោះទេ) ។ ប៉ុន្តែ អ្នកងាយនឹងឈឺនៅពេលដែលអ្នកមិនគេង ដូច្នេះត្រូវគេងយ៉ាងហោចណាស់ ៧ ទៅ ៨ ម៉ោងរាល់យប់ នោះរាងកាយរបស់អ្នកនឹងអរគុណអ្នក។

រូបតំណាង
រូបតំណាង
៣. សម្រាកលំហែកាយដើម្បីបំបាត់ភាពតានតឹង

នៅពេលអ្នកធុញថប់ប្រព័ន្ធភាពស៊ាំរបស់អ្នករងផលប៉ះពាល់។ ស្ត្រេសរ៉ាំរ៉ៃអាចធ្វើឱ្យប្រព័ន្ធភាពស៊ាំធ្លាក់ចុះដែលធ្វើឱ្យប្រព័ន្ធភាពសុំាអ្នកចុះខ្សោយហើយ ងាយនឹង មានជំងឺ។  ដូច្នេះអ្នកគួរតែចំណាយពេលពីរបីនាទីក្នុងមួយថ្ងៃបន្ទាប់ពីសម្រាកពីការងារ ដើម្បីបន្ធូរអារម្មណ៍ដោយការ ធ្វើសមាធិ, ធ្វើលំហាត់ប្រាណ (ប្រសិនបើវាជួយបន្ធូរអារម្មណ៍អ្នក) ធ្វើយូហ្គាឬដើរ ជាដើម។ ការធ្វើចិត្ត និងគ្រប់គ្រងអារម្មណ៍របស់អ្នកឱ្យមានសុខភាពល្អ នឹងធ្វើឱ្យរាងកាយរបស់អ្នកមានសុខភាពល្អដូចគ្នាផងដែរ។

រូបតំណាង
រូបតំណាង
៤. បរិភោគអាហារដែលជួយឱ្យមានសុខភាពល្អតាមដែលអ្នកអាចធ្វើបាន

ការញ៉ាំអាហារដែលមានសុខភាពល្អ វានឹងបង្កើនភាពសុំាដល់ប្រព័ន្ធរាងកាយរបស់អ្នក។ លើសពីនេះទៀតការញ៉ាំអាហារដែលជួយឱ្យមានសុខភាពល្អដូចជា បន្លែ ផ្លែឈើ និងប្រូតេអ៊ីនគ្មានខ្លាញ់ ក៏អាចនឹងជួយឱ្យអ្នកមានសម្រស់ និងរូបរាងស្រស់ស្អាត ជៀសវាងពីការឡើងទម្ងន់ផងដែរ។

រូបតំណាង
រូបតំណាង
៥. បង្កើតទម្លាប់ហាត់ប្រាណជាប្រចាំ

ពិតណាស់ ការធ្វើលំហាត់ប្រាណមិនមែនជាអ្វីដែលមនុស្សគ្រប់គ្នាចូលចិត្តធ្វើនោះទេ ប៉ុន្តែអ្នកគួរតែបង្កើតទម្លាប់ហាត់ប្រាណជាប្រចាំ ព្រោះវាពិតជាជួយប្រព័ន្ធការពាររាងកាយរបស់អ្នកឲ្យរឹងមាំខ្លាំង (យោងតាម ​​WebMD) ។ ការហាត់ប្រាណនឹងជួយឲ្យចលនាសរសៃឈាមរត់បានស្រួលដែលអាច ជួយបង្កើនភាពសុំាដល់ប្រព័ន្ធរាងកាយអ្នកទាំងមូលផងដែរ។

ដូចនេះនៅពេលដែលអ្នកព្យាយាមធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់អ្នករឹងមាំ អ្វីដែលអ្នកទទួលបាន នឹងមានជីវិតរីករាយ និងមានសុខភាពល្អជាងមុនជាក់ជាពុំខាន៕

រូបតំណាង
រូបតំណាង
Va Bunning
Joker 5 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T