ចុមយក្ស! Arsenal ហ៊ានចូលប្រជែង Man UTD តាមទិញជើងស៊ុតនៅ Ligue 1 ម្នាក់នេះ

//s5.kh1.co/59/593ec1a31335c64eb8951fc1c9d28046930e24a3.jpg
កីទ្បា

 ៣០-ឧសភា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Arsenal ហ៊ានចូលប្រជែង Man UTD តាមទិញ ខ្សែប្រយុទ្ធ Moussa Dembele

បារាំង៖ ក្លិបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍មកថា បានធ្វើការទាក់ទងទៅ តំណាងរបស់ខ្សែប្រយុទ្ធ Moussa Dembele ពិភាក្សាជុំវិញលទ្ធភាពនៃការផ្ទេរ ម្ចាស់អាវលេខ៩របស់ក្រុម Lyon រូបនេះ មកកាន់ក្របខណ្ឌ Premier League នៅរដូវក្ដៅខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជើងស៊ុតវ័យ២៣ឆ្នាំ​ បានក្លាយជាគោលដៅរបស់ក្លិបធំៗជាច្រើននៅតំបន់អឺរ៉ុប បន្ទាប់ពីបង្ហាញទម្រង់លេងលេចធ្លោឲ្យក្រុម Lyon មួយរយៈចុងក្រោយនេះ។

  ខ្សែប្រយុទ្ធ Moussa Dembele
  ខ្សែប្រយុទ្ធ Moussa Dembele

ជាក់ស្ដែងក្លិបបិសាចក្រហម Manchester United, តោខៀវ Chelsea និង ហង្សក្រហម Liverpool សុទ្ធសឹងតែត្រូវបានគេរាយការណ៍មកថា មានការពេញចិត្តទៅនឹងសមត្ថភាពរកគ្រាប់បាល់ របស់ជម្រើសជាតិបារាំងរូបនេះ ។

  ខ្សែប្រយុទ្ធ Moussa Dembele
  ខ្សែប្រយុទ្ធ Moussa Dembele

យ៉ាងណាមិញ បើយោងតាមការចុះផ្សាយរបស់កាសែត L'Equipe ក្លិប Arsenal ក៏ចាប់ចិត្តទៅលើ Dembele ផងដែរ ដោយក្លិបនៅភាគខាងជើងទីក្រុងឡុងដ៍ ចង់បានអតីតខ្សែប្រយុទ្ធក្រុម Fulham រូបនេះ មកជំនួសកន្លែងកីឡាករ Pierre-Emerick Aubameyang ដែលគ្រោងនឹងចាកចេញ ពីកីឡដ្ឋាន Emirates នាដំណាច់រដូវកាល។

  កីឡាករ Pierre-Emerick Aubameyang
  កីឡាករ Pierre-Emerick Aubameyang

ជាមួយគ្នានេះ ក្រុមលោក Mikel Arteta បានធ្វើការទាក់ទង ទៅចរចាជាមួយនឹង តំណាងរបស់​ Dembele រួចរាល់ហើយ។

ប្រភពពីកាសែត បារាំងខាងលើ បានបន្ថែមទៀតថា ក្លិប Lyon ទាមទារ៦០លានផោន សម្រាប់តម្លៃខ្លួនខ្សែប្រយុទ្ធសញ្ជាតិបារាំង ខណៈ​ Arsenal បានស្នើសុំក្លិបនៅ Ligue 1 មួយនេះ ធ្វើការដោះដូរកីឡាករគ្នាវិញ ដោយសារតែបច្ចុប្បន្ន ក្លិបកំពុងជួបវិបត្តិហិរញ្ញវត្ថុ ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ១៩។

  ខ្សែប្រយុទ្ធ Moussa Dembele
  ខ្សែប្រយុទ្ធ Moussa Dembele

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីផ្លាស់ពីក្លិប​ Celtic មកចូលរួមជាមួយ Lyon ក្នុងឆ្នាំ២០១៨មក Dembele បង្ហាញខ្លួនឲ្យក្លិបយក្សបារាំងសរុបបានចំនួន ៨៨ប្រកួត ក្នុងនោះគេស៊ុតបញ្ចូលទីបាន៤២គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន១៣ដង៕

  ខ្សែប្រយុទ្ធ Moussa Dembele
  ខ្សែប្រយុទ្ធ Moussa Dembele

ប្រភពsportsmole

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T