អ្នកណាអ៊ីចេះ! Arsenal កំពុងរៀបគម្រោងតាមប្រមាញ់យក ខ្សែបម្រើមិនសូវល្បីម្នាក់របស់ Barcelona

//s5.kh1.co/9c/9ca0d78c0cc5c238591b6dc5b7a2618f745f7fc6.jpg
កីទ្បា

 ៣០-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Arsenal កំពុងរៀបគម្រោងតាមប្រមាញ់យក ខ្សែបម្រើ Rafinha របស់ក្រុម Barcelona

អេស្ប៉ាញ៖ យោងតាមប្រភពព័ត៌មាន ក្នុងប្រទេសអេស្ប៉ាញបានឲ្យដឹងថា ក្លិបកាំភ្លើងធំ Arsenal កំពុងចាប់អារម្មណ៍ចង់បាន ខ្សែបម្រើក្រុម Barcelona កីឡាករ Rafinha

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែបម្រើវ័យ២៧ឆ្នាំ បច្ចុប្បន្ន កំពុងផ្ញើរខ្លួនជាមួយនឹងក្លិប Celta Vigo ក្នុងលក្ខខណ្ឌខ្ចីជើងពី Barca​ ហើយសម្រាប់រដូវក្ដៅខាងមុខ ក្លិបយក្សតំបន់កាតាឡាន់ មានគម្រោងបញ្ចេញរូបគេ ក្នុងតម្លៃ១៣លានផោន (ឬប្រមាណ ១៦លានដុល្លារ)។

  កីឡាករ Rafinha
  កីឡាករ Rafinha

ជាមួយគ្នានេះ​ របាយការណ៍របស់កាសែត Mundo Deportivo បានបញ្ជាក់ថា Arsenal ជាក្លិបមួយ ក្នុងចំណោមក្លិបផ្សេងៗទៀតនៅតំបន់អឺរ៉ុប ដែលត្រៀមនាំយក Rafinha ចេញពីកីឡដ្ឋាន Camp Nou ក្នុងឆ្នាំនេះ។

ប្រភពដដែលបានបន្ថែមទៀតថា Arsenal សង្ឃឹមខ្ពស់ ក្នុងការផ្ទេរយក Rafinha ពី Barcelona ដោយសារតែថ្នាក់ដឹកនាំរបស់ក្លិបទាំងពីរមានទំនាក់ទំនងល្អនឹងគ្នា។

  កីឡាករ Rafinha
  កីឡាករ Rafinha

ជាក់ស្ដែងអតីតនាយកផ្នែកអភិវឌ្ឍន៍កីឡារបស់ក្លិប Barca លោក Raul Sanllehi បច្ចុប្បន្ន កំពុងកាន់តួនាទីជា នាយកប្រតិបត្តិ នៅក្លិបរហស្សនាមកាំភ្លើងធំ។

លោក Raul Sanllehi 
លោក Raul Sanllehi 

គួរឲ្យដឹងដែរថា បើយោងតាមរបាយការណ៍ កាលពីពេលថ្មីៗកន្លងទៅ ក្លិបជើងឯក La Liga ២៦សម័យ មានគម្រោងរុះរើក្រុមទ្រង់ទ្រាយធំ ដោយកំពុងត្រៀមបញ្ចេញកីឡាករជាច្រើននៅទីផ្សាររដូវក្ដៅខាងមុខ។ ទន្ទឹមនឹងនេះ មានតែកីឡាករចំនួន៣រូបប៉ុណ្ណោះ ដែលធានាសុវត្ថិភាពអាចឈរជើងក្នុងក្រុម Barca រដូវកាលក្រោយបាន ក្នុងនោះមានដូចជា ខ្សែប្រយុទ្ធ Lionel Messi, អ្នកចាំទី Marc-Andre Ter Stegen និងខ្សែបម្រើ Frenkie de Jong

Messi, Ter Stegen និង De Jong
Messi, Ter Stegen និង De Jong

ប្រភពAF

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T