អីយ៉ាស! PSG បានចូលប្រជែងជាមួយ Arsenal និង Spurs ស្រវាយកតារាឆ្នើមរបស់ Chelsea ម្នាក់នេះ

//s5.kh1.co/55/55538f18a3fcb2cb5890ff2cb387348bcb8fa327.jpg
កីទ្បា

 ៣០-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

PSG បានចូលប្រជែងជាមួយ Arsenal និង Spurs ស្រវាយកកីឡាករ Willian របស់ Chelsea

អង់គ្លេស៖ យោងតាមប្រភពព័ត៌មាន ក្នុងប្រទេសបារាំងបានឲ្យដឹងថា ក្លិប Paris Saint-Germain បានចូលប្រជែងជាមួយក្លិបកាំភ្លើងធំ Arsenal និង មាន់ខ្នាយមាស Tottenham Hotspur ដណ្ដើមយកខ្សែបម្រើស្លាបស្ដាំរបស់ក្រុមតោខៀវ Chelsea កីឡាករ Willian

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Willian
  កីឡាករ Willian

ជម្រើសជាតិប្រេស៊ីល នឹងក្លាយជាប្រធានបទក្ដៅសម្រាប់ទីផ្សារដោះដូររដូវក្ដៅខាងមុខ ប្រសិនបើរូបគេ នៅតែមិនអាចឈានដល់កិច្ចព្រមព្រៀងបន្តកិច្ចសន្យាថ្មីជាមួយនឹង Chelsea។

កុងត្រារបស់ Willian នៅកីឡដ្ឋាន Stamford Bridge នឹងផុតកំណត់នាដំណាច់ខែមិថុនាឆ្នាំនេះ ខណៈកាលពីពេលថ្មីៗកន្លងទៅ ខ្សែបម្រើវ័យ៣១ឆ្នាំ បានទាមទារកុងត្រាថ្មីរយៈពេល៣ឆ្នាំទៀតពី Chelsea ប៉ុន្តែក្លិបជើងឯក Premier League ៥សម័យ មិនយល់ព្រម។

  កីឡាករ Willian
  កីឡាករ Willian

ដូច្នេះមានន័យថា ប្រសិនបើការចរចារវាងគាគីទាំងពីរ នៅតែមិនត្រូវរូវគ្នា នោះ Willian នឹងមានសិទ្ធគ្រប់គ្រាន់ ក្នុងការដើរចេញពីក្លិបនៅភាគខាងលិចទីក្រុងឡុងដ៏ ដោយមិនមានតម្លៃខ្លួន នៅពេលទីផ្សារដោះដូរបើកទ្វារម្ដងទៀត។

ជាមួយនេះ បើយោងតាមការចុះផ្សាយរបស់កាសែត Le10Sport ទន្ទឹមនឹងអនាគតរបស់​ Willian កំពុងស្ថិតក្នុងស្ថានភាពច្បាស់លាស់ ក្លិប PSG គ្រោងឆ្លៀតយកឱកាសនេះ ផ្ទេរយកម្ចាស់អាវលេខ១០របស់ Chelsea ទៅកាន់ក្របខណ្ឌ Ligue 1 ។

  កីឡាករ Willian
  កីឡាករ Willian

យ៉ាងណាមិញ PSG ត្រូវប្រឈមនឹងក្លិបយក្សចំនួន៣ផ្សេងទៀត ក្នុងការប្រជែងយក Willian។ តួយ៉ាងក្លិប Arsenal, Barcelona និង Spurs សុទ្ធសឹងតែជាក្លិបដែលចាប់អារម្មណ៍ចង់បាន អតីតកីឡាករឆ្នើមរបស់ក្រុម Shakhtar Donetsk រូបនេះ។

គួររម្លឹកផងដែរថា Willian បានផ្លាស់មកកាន់​ Chelsea តាំងពីឆ្នាំ២០១៣ មកម្ល៉េះ។ ដោយឡែកគិតមកទល់ពេលនេះ គេបង្ហាញខ្លួនឲ្យក្រុមរហស្សនាមតោខៀវ បាន៣២៩ប្រកួត ក្នុងនោះគេស៊ុតបញ្ចូលទីបាន៥៩គ្រាប់៕

  កីឡាករ Willian
  កីឡាករ Willian

ប្រភពthesun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T