កូរ៉េខាងត្បូង ប្រកាសបិទសាលារៀន​​ជាថ្មី ​ក្រោយ​ករណីឆ្លងជំងឺកូវីដ១៩កើនឡើងខ្លាំង

//s5.kh1.co/c5/c5b70afa4f1e2596f4eb2855dbbc0d3a7c1c1b4f.jpg
សង្គម

 ៣០-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

យ៉ាងហោចណាស់ មានសាលារៀនចំនួន ២៥១កន្លែង ត្រូវបាន​រដ្ឋាភិបាលកូរ៉េខាងត្បូង ប្រកាសបិទចោលសាជាថ្មី បន្ទាប់ពីរកឃើញករណីឆ្លងជំងឺកូវីដ១៩ហក់ឡើងខ្ពស់

សេអ៊ូល៖ យ៉ាងហោចណាស់ មានសាលារៀនចំនួន ២៥១កន្លែង ត្រូវបាន​រដ្ឋាភិបាលកូរ៉េខាងត្បូង ប្រកាសបិទចោលសាជាថ្មី បន្ទាប់ពីរកឃើញករណីឆ្លងជំងឺកូវីដ១៩ហក់ឡើងខ្ពស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សាលារៀនចំនួន ២៥១កន្លែង ត្រូវបាន​រដ្ឋាភិបាលកូរ៉េខាងត្បូង ប្រកាសបិទចោល​ ក្រោយករណីឆ្លងកើនឡើងខ្លាំង
សាលារៀនចំនួន ២៥១កន្លែង ត្រូវបាន​រដ្ឋាភិបាលកូរ៉េខាងត្បូង ប្រកាសបិទចោល​ ក្រោយករណីឆ្លងកើនឡើងខ្លាំង

​សិស្សានុសិស្សប្រមាណ ២,៣៧លាននាក់ ត្រូវបានអនុញ្ញាត​ឱ្យចូលរៀនវិញ​ កាលពីថ្ងៃពុធកន្លងទៅ ប៉ុន្តែក្រោយបើកសាលារៀនបាន​រយៈពេល​ប៉ុន្មានថ្ងៃ ករណីឆ្លងថ្មីចំនួន ៧៩ករណីត្រូវបានរកឃើញ។ ហើយករណីឆ្លងភាគច្រើនគឺមានប្រភពចេញពីឃ្លាំងមួយ ដែល​កាន់កាប់ដោយក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចធំជាងគេបង្អស់របស់ប្រទេសកូរ៉េខាងត្បូងឈ្មោះ Coupang នៅក្នុងទីក្រុង Bucheon ដោយសារតែ​មិន​បានអនុវត្តវិធានការការពារជំងឺកូវីដ១៩ ឱ្យបានល្អគ្រាប់គ្រាន់។

​វិទ្យាល័យ Kyungbock ក្នុងទីក្រុងសេអ៊ូល
​វិទ្យាល័យ Kyungbock ក្នុងទីក្រុងសេអ៊ូល

យោងតាមអាជ្ញាធរ បានឱ្យដឹងថា សិស្សសាលាម្នាក់ ដែលមានម្តាយធ្វើការនៅឃ្លាំងខាងលើក៏បានឆ្លងជំងឺនេះដែរ។ ទទ្ទឹមនឹងនេះ អាជ្ញាធរក៏បានប្រកាសបិទ សួនឧទ្យានសាធារណៈ ​សារមន្ទីរនៅទូទាំងទីក្រុងសេអ៊ូល ​និងនៅទីក្រុងជុំវិញ​​​ ហើយព្រមទាំងបានស្នើ​​​សុំប្រជាជនទាំងអស់ ​ឱ្យរក្សាគម្លាតឱ្យឆ្ងាយពីគ្នា ដើម្បីទប់ស្កាត់ការឆ្លងរាលដាល់កាន់តែច្រើនឡើង។​

ក្រុមបុគ្គលិកសុខាភិបាល បានបាញ់ថ្មាំសម្លាប់មេរោគនៅក្នុងបន្ទាប់រៀន
ក្រុមបុគ្គលិកសុខាភិបាល បានបាញ់ថ្មាំសម្លាប់មេរោគនៅក្នុងបន្ទាប់រៀន

សូមជម្រាប់ផងដែរថា បើគិតមកទល់ពេលនេះ ចំនួនអ្នកឆ្លងកូវីដ១៩ នៅកូរ៉េខាងត្បូងបានបន្តកើនឡើងដល់ ​១១,៤៤១នាក់ អ្នកស្លាប់ ២៦៩នាក់ និងអ្នកជាសះស្បើយ ១០,៣៩៨នាក់៕

Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T