ហ៊ានលូកថ្លើមតា Klopp ទៀត! Rudiger បានប្រាប់ឲ្យគោលដៅរបស់ Liverpool ម្នាក់នេះ ផ្ទេរមក Chelsea

//s5.kh1.co/02/0234ad9ec915b04b0835b4c822d939e91ee9a069.jpg
កីទ្បា

 ៣០-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Rudiger បានប្រាប់ឲ្យគោលដៅរបស់ Liverpool កីឡាករ Timo Werner ឲ្យផ្ទេរមក Chelsea

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ខ្សែការពារ Antonio Rudiger កំពុងព្យាយាមបញ្ចុះបញ្ចូលខ្សែប្រយុទ្ធក្រុម RB Leipzig កីឡាករ Timo Werner ឲ្យផ្លាស់មកកាន់ក្លិបតោខៀវ Chelsea។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Timo Werner
  កីឡាករ Timo Werner

Werner បានក្លាយជាគោលដៅរបស់ក្លិបធំៗមួយចំនួននៅ Premier League បន្ទាប់ពីបង្ហាញទម្រង់់លេងលេចធ្លោ ក្នុងក្របខណ្ឌ Bundesliga រដូវកាលនេះ ដោយក្លិប Chelsea, Liverpool និង Manchester United សុទ្ធតែចង់បានជើងស៊ុតវ័យ ២៤ឆ្នាំទៅរូមក្រុម។

  កីឡាករ Timo Werner
  កីឡាករ Timo Werner

ជាមួយគ្នានេះ Werner ត្រូវបានគេរាយការណ៍មកថា មានចិត្តចង់ផ្លាស់ទៅ Liverpool ប៉ុន្តែក្លិបជើងឯក Champions League រដូវកាលមុន បានបោះបង់គំនិតតាមយកជម្រើសជាតិអាល្លឺម៉ង់រូបនេះហើយ ដោយសារតែបច្ចុប្បន្ន ក្លិបកំពុងជួបវិបត្តិហិរញ្ញវត្ថុ មិនមានលទ្ធភាពចំណាយប្រាក់៤៩លានផោន (ឬប្រមាណ៦០លានដុល្លារ) ទិញផ្ដាច់កុងត្រាយករូបគេពីក្លិប Leipzig ។

គ្រូបង្គោលក្រុម Liverpool លោក Jurgen Klopp
គ្រូបង្គោលក្រុម Liverpool លោក Jurgen Klopp

យ៉ាងណាមិញ យោងតាមការចុះផ្សាយរបស់កាសែត Bild ឆ្លៀតឱកាស Liverpool ដកខ្លួនចេញ ខ្សែការពារ Rudiger ដែលជាមិត្តជិតស្និទ្ធរបស់ Werner បានប្រាប់ម្ចាស់អាវលេខ១១របស់ក្រុម Leipzig ឲ្យផ្ទេរមកលេងជាមួយគេ នៅកីឡដ្ឋាន Stamford Bridge។

  ខ្សែការពារ Antonio Rudiger
  ខ្សែការពារ Antonio Rudiger

គួរឲ្យដឹងដែរថា Werner មានទំនាក់ទំនងល្អជាមួយ Rudiger ព្រោះតែពួកគេទាំងពីរ តែងបង្ហាញខ្លួនក្នុងជម្រើសជាតិអាល្លឺម៉ង់ជាមួយគ្នា ជារឿយៗ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏ធ្លាប់ជាមិត្តរួមក្រុមនឹងគ្នា កាលនៅក្លិប Stuttgart ផងដែរ៕

Rudiger ជាមួយនឹង Werner ក្នុងក្រុមជម្រើសជាតិ
Rudiger ជាមួយនឹង Werner ក្នុងក្រុមជម្រើសជាតិ

ប្រភពdailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T