ហួសចិត្ត ពេលដឹងលេខចង្កេះ Wendy

//s5.kh1.co/a5/a53a66366ba2fb91c0f12dfe6a981e576a03f601.jpg
តារា & កម្សាន្ដ

 ៣០-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អរគុណចំពោះការប្រឹងប្រែង សម្រកទំងន់ និងហាត់ប្រាណ បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ដោយសារតែរូបរាងកាយរបស់ Wendy សមាជិក Red velvet ចង់បានជាពិសេសចង្កេះអង្ក្រង ដែលមានទំហំត្រឹមតែ១៦អ៊ីញ។

កូរ៉េខាងត្បូង៖ បើនិយាយពី តារាចម្រៀងកូរ៉េស្រី ភាគច្រើនពួកគេ ជាអាយដលរបស់មនុស្ស ស្រីគ្រប់គ្នា  ចង់បានរាងស្តង់ដា​ ជាពិសេស រាងស្លឹម ជាមួយចង្កេះអង្រ្កង​ ដ៏សែនតូចច្រឡឹង ដែលគេប្រាថ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ វាមិនងាយស្រួលទេ ដែលពួកគេទទួលរាងបែបនេះ ដោយសារតែ ជាមួយដងខ្លួន បានអំណោយផលពីកំណើត និងតមរបបអាហារ​ ព្រមទាំងការប្រឹងប្រែងសម្រកទម្ងន់ បានទទួលលទ្ធផល រាងដែលដែលគេពួកគេប្រាថ្នាចង់បានដូច មនុស្សស្រីទូទៅផងដែរ។

ជាក់ស្តែង កាលពីថ្មីៗនេះ មានប្រធានបទក្តៅមួយ ដែលអ្នកនិយមលេងអ៊ិនធើណែត កំពុងតែច្រណែននឹងចង្កេះចង្រ្កងដ៏តូចច្រឡឹងរបស់ Wendy ដែលមកពីក្រុមនារី Red Velvet

ក្នុងនោះផងដែរ Wendy ត្រូវបានគេចាត់ទុកថាជា តារាស្រី ដែលមានរាងស៊ិចស៊ីម្នាក់ ជាពិសេសចង្កេះអង្ក្រង និងរាងដ៏ទាក់ទាញរបស់នាង។ ដូច្នេះហើយ រាល់ពេលដែល តារាស្រីរូបនេះ ឡើងឆាកម្ដងៗ តែងតែជ្រើសរើសសម្លៀកបំពាក់តឹង ៗ រឺអាវខើចៗ ដើម្បីបង្ហាញចង្កេះ ដ៏សែនតូចរបស់នាង។

លើសពីនេះ យោងតាមគេហទំព័រមួយ បានអោយដឹងថាសាមាជិក Red Velvet ធ្លាប់បានបង្ហើបថាចង្កេះរបស់នាងមានត្រឹមតែ១៦អ៊ីញតែប៉ុណ្ណោះ ដែលតួលេខនេះដែរ បណ្តាលឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង សម្រាប់ទស្សនិកជនព្រោះវាតូចខ្លាំងពេក។

ជាការពិតណាស់ ចង្កេះដ៏សែនតូចរបស់នាង ទទួលបានការចាប់អារម្មណ៍ច្រើនជាង រាល់ពេលដែលនាងបង្ហាញខ្លួន តែយ៉ាងណាមិញ នាងនៅតែត្រូវបានអ្នកគាំទ្រលើកទឹកចិត្ត ឱ្យឡើងទម្ងន់បន្តិច ព្រោះនាងពេលខ្លះពិ តជាស្គមស្គាំងខ្លាំងណាស់៕

សូមទស្សនារូបភាពខាងក្រោម៖

Wendy
Wendy
Wendy
Wendy
Wendy
Wendy
Wendy
Wendy
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T