ត្រសក់ជួយដល់សុខភាព តែបើអ្នកញ៉ាំវារបៀបនេះ​បង្ក​ឲ្យ​មាន​ជំងឺ​ទៅ​វិញ​ទេ!

//s5.kh1.co/fe/fe7464cb7f44818be7cd07c18f837a249116acf0.jpg
នារី

 ០១-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ត្រសក់គឺបន្លែម្យ៉ាងដែលអាចយកទៅធ្វើជាម្ហូបអាហារ ជាពិសេសអាចយកញុំាលេង និងយកមកបិត​មុខ​ដើម្បីឲ្យស្បែកមុខក្មេងជាងវ័យ ម៉ត់រលោងថែមទៀតផង

ត្រសក់គឺបន្លែម្យ៉ាងដែលអាចយកទៅធ្វើជាម្ហូបអាហារ ជាពិសេសអាចយកញុំាលេង និងយកមកបិទមុខដើម្បីឲ្យស្បែកមុខក្មេងជាងវ័យ ម៉ត់រលោងថែមទៀតផង។ បន្លែមួយប្រភេទនេះមានទាំងគុណសម្បតិ្ត និងគុណវិបត្តិប្រសិនជាយើងបរិភោគវាមិនបានត្រឹមត្រូវទេ អាចនឹងប៉ះពាល់ដល់សុខភាពរបស់អ្នកជាក់ជាមិនខាន។ ចង់ដឹងអត់ថាបម្រាមក្នុងការញុំាត្រសក់នេះមានអ្វីខ្លះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. កុំបរិភោគត្រសក់ជាមួយម្ទេស

ត្រសក់មានអង់ស៊ីមមួយប្រភេទដែលបំបែកនូវសារធាតុវីតាមីនសេ (vitamin C) ដែលមាននៅក្នុងម្ទេស។ ម្ទេសគឺសម្បូរណាស់នូវសារធាតុមួយនេះ ពោលមានប្រហែល ១៨៥ មីលីក្រាមក្នុង ១០០ ក្រាម។ ប្រសិនបើអាហារទាំងពីរមុខនេះបរិភោគជាមួយគ្នា អង់ស៊ីមដែលមាននៅក្នុងត្រសក់នឹងបំផ្លាញវីតាមីនសេក្នុងម្ទេស។ ទោះបីជាវាមិនបង្កគ្រោះថ្នាក់ដល់សុខភាពក៏ដោយ ប៉ុន្តែវានឹងកាត់បន្ថយនូវអាហារូបត្ថម្ភដែលអ្នកបានបរិភោគ។

ត្រសក់
ត្រសក់

២. កុំបរិភោគត្រសក់ជាមួយសណ្តែកដី

ដោយសារតែត្រសក់មានជាតិផ្អែម និងត្រជាក់ហើយគេក៏អាចញុំាឆៅបាន រីឯសណ្តែកដីគឺមានជាតិខ្លាញ់។ ជាទូទៅប្រសិនបើអាហារត្រជាក់ជួបជាមួយជាតិខ្លាញ់ វាអាចនឹងបណ្តាលឱ្យអ្នករាគរូសផងដែរ។

ត្រសក់
ត្រសក់

៣. កុំបរិភោគត្រសក់ជាមួយប៉េងប៉ោះ

ជារឿយៗយើងផ្សំត្រសក់ និងប៉េងប៉ោះនៅក្នុងអាហារសាឡាត់។ ទោះយ៉ាងណានេះគឺជាកំហុសមួយដោយសារត្រសក់មានផ្ទុកនូវអង់ស៊ីមដែលមានសមត្ថភាពបំបែកវីតាមីនសេ រីឯប៉េងប៉ោះគឺសំបូរដោយ សារធាតុវីតាមីននេះណាស់។ ដូច្នេះវាមិនខុសគ្នាពីការញុំាត្រសក់ជាមួយម្ទេសនោះទេ។ នៅពេលផ្សំជាមួយគ្នា សមត្ថភាពក្នុងការស្រូបយកវីតាមីនសេ នឹងត្រូវបានកាត់បន្ថយសារធាតុចិញ្ចឹមនៅក្នុងម្ហូបដែលអ្នកបានបរិភោគ។

ត្រសក់ និងប៉េងប៉ោះ
ត្រសក់ និងប៉េងប៉ោះ

៤. កុំបរិភោគត្រសក់ឆៅដោយមិនលាងសម្អាត

ការរីកលូតលាស់នៃត្រសក់មិនមានស្ថេរភាពនោះទេ ជំងឺ និងសត្វល្អិតផ្សេងៗអាចលេចឡើង រីឯស៊ុតរបស់សត្វល្អិតអាចភ្ជាប់ទៅនឹងផ្ទៃនៃបន្លែនេះ។ ប្រសិនបើអ្នកបរិភោគឆៅ ដោយមិនបានលាងសម្អាតត្រឹមត្រូវវាងាយនឹងបង្កជំងឺផ្សេងៗនៅក្នុងរាងកាយរបស់អ្នក។

ត្រសក់
ត្រសក់

៥. កុំកាត់ផ្នែកខាងក្បាល និងកន្ទុយនៃត្រសក់

ជាទូទៅកន្ទុយរបស់ត្រសក់មានរសជាតិល្វីង នៅពេលអ្នកបរិភោគមិនគួរចិតផ្នែកពីរ (ក្បាល និងកន្ទុយ) ព្រោះធាតុដែលចត់ និងល្វីងនេះមានប្រសិទ្ធភាព ជាពិសេសចំពោះជំងឺរលាកក្រពះជួយជំរុញបានលឿនដល់ការរំលាយអាហារ រំលាយទឹកប្រមាត់ មិនត្រឹមតែប៉ុណ្ណោះក៏អាចការពារជំងឺផ្តាសាយបានទៀតផង៕

ត្រសក់
ត្រសក់
Kit Puth seyha
Menghong (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T