ភ្នំពេញ៖ ចាប់តាំងពីតារាចម្រៀងស្រី សុខ ស្រីនាង ចូលវិស័យសិល្បៈរួចមក គេមិនដែលឃើញ រូបនាង បញ្ចេញភាពស៊ិចស៊ី លេចលើលេចក្រោមនោះទេ រហូតគេហៅនាងថា តារាសុភាពប្រចាំសិល្បៈទៀតផង ហើយក៏មានមនុស្សជាច្រើន ពេញចិត្ត លើការរៀបចំខ្លួនរបស់នាង បែបនោះដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ គ្រប់យ៉ាង ក៏មានការផ្លាស់ប្តូរបន្តិចបន្តួចផងដែរ តាមរយៈពេលវេលា ហើយណាមួយ ក៏ដោយសារតែ រូបនាង ជាតារា ដូច្នេះក៏ត្រូវតែ ប្រែប្រួល ទាំងការតែងខ្លួន ម៉ូតសក់ ម៉ូតសម្លៀកបំពាក់ ដើម្បីកុំឲ្យហ្វេនមានការសុំាភ្នែក ទស្សនិកជន។
ទើបមួយរយៈពេលនេះដែរ តារាស្រីរូបនេះ ហាក់ដូចជា ប្តូរផ្លាស់ ជាមួយនឹង ឈុតសម្លៀកបំពាក់របស់នាង ដោយនាងបែរជា ស៊ិចស៊ី បញ្ចេញសាច់ បញ្ចេញដើមទ្រូង មិនណយនោះទេ ដែលធ្វើឲ្យ ហ្វេនមានការចាប់អារម្មណ៍ និងប្លែកភ្នែក ជាមួយនឹង ការតែងខ្លួនបែបនេះ របស់នាង បើទោះបីជា រៀងស៊ិចស៊ីបន្តិចក៏ដោយ៕




