បើចង់ប្រែក្លាយជាសិស្សម្នាក់ដែលជោគជ័យក្នុងការសិក្សា អ្នកគួរតែអនុវត្តន៍តាមវិធីទាំងនេះ

//s5.kh1.co/ea/ea51d83fe5aed957bc8dcf080412303c0311369c.jpg
យល់ដឹង

 ៣០-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

នៅក្នុងការសិក្សារបស់សិស្សានុសិស្សទាំងអស់ ទាមទារឲ្យពួកគេរៀនច្រើនមុខវិជ្ជាណាស់ដែលពេលធ្វើឲ្យ​ធុញ​ទ្រាន់ និងខ្ជិលច្រអូសក្នុងការរៀនសូត្រ ម្យ៉ាងទៀត ក៏នៅមានលំហាត់ និងវិញ្ញាសាជាច្រើនដែលរងចាំឲ្យអ្នកធ្វើ ដើម្បីទទួលបានពិន្ទុប្រចាំខែដែរ។

នៅក្នុងការសិក្សារបស់សិស្សានុសិស្សទាំងអស់ទាមទារឲ្យពួកគេរៀនច្រើនមុខវិជ្ជាណាស់ដែលពេលធ្វើឲ្យធុញទ្រាន់ និងខ្ជិលច្រអូសក្នុងការរៀនសូត្រ ម្យ៉ាងទៀត ក៏នៅមានលំហាត់ និងវិញ្ញាសាជាច្រើនដែលរងចាំឲ្យអ្នកធ្វើដើម្បីទទួលបានពិន្ទុប្រចាំខែដែរ។ តើអ្នកត្រូវធ្វើដូចម្តេច ដើម្បីអាចក្រេបជញ្ជក់ចំណេះដឹងទាំងនោះបាន?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ដើម្បីទទួលបានលទ្ធផលគួរឲ្យភ្ញាក់ផ្អើល អ្នកគួរតែសាកល្បងគិត និងអនុវត្តការរៀនសូត្ររបស់អ្នកតាមវិធីទាំងនេះ។ អ្នកដឹងទេ អ្នកអាចរៀនមេរៀនដដែលៗបាន ៣ដងក្នុងមួយថ្ងៃ។ អ្នកអាចធ្វើវាបាន ដោយគ្រាន់តែអ្នករំលឹកមេរៀនពេលព្រឹកម្តង អ្នកបានរៀនម្ដងចំណាយពេលត្រឹមតែ ១-២ម៉ោង ហើយពេលនៅសាលាគ្រូអ្នកបង្រៀនម្តងទៀតទៅតាមម៉ោងរបស់សាលាដែលបានកំណត់ នោះអ្នករៀនបានពីរដង។

ចំណែកឯពេលត្រឡប់មកដល់ផ្ទះវិញ អ្នកមើលមេរៀនដែលអ្នករៀនហើយម្តងទៀតចំណាយពេលត្រឹមតែ ១ម៉ោង នោះអ្នករៀនបានបីដង នោះបានសេចក្ដីថា អ្នកអាចរៀនបានមេរៀនដដែលនេះ បានច្រើន និងយល់ច្បាស់ពីមេរៀនទាំងនោះ។ អ្នកគួរតែមានកូនសៀវភៅមួយសម្រាប់កត់ត្រា ប្រសិនបើអ្នកមិនច្បាស់ត្រង់ចំណុចណាមួយ ដើម្បីសួរនាំ និងវែកញែកជាមួយមិត្តភក្តិ ឬ លោកគ្រូ អ្នកគ្រូ របស់អ្នក​បាន។ អ្នកគួរតែព្យាយាមស្វែងរកអ្វីដែលថ្មីបន្ថែម ទៅលើមេរៀនរបស់អ្នក និងរៀនចែករំលែកទៅកាន់មិត្តភក្តិ និងគ្រូរបស់អ្នក ដើម្បីឲ្យអ្នកកាន់តែច្បាស់លាស់បន្ថែមទៀត។

រូបតំណាង
រូបតំណាង

សរុបមក អ្នកអាចសាកល្បងបានជាមួយសកម្មភាពទាំងនេះ ដើម្បីឲ្យការសិក្សារបស់អ្នកឈានទៅរកភាពជោគជ័យ និងទទួលបានចំណាត់ថ្នាក់ល្អ។ អ្វីដែលអ្នកគួរតែផ្ដោតសំខាន់នោះគឺ មេរៀន រូបមន្ត ទ្រឹស្ដី និងគន្លឹះផ្សេងៗសម្រាប់ធ្វើការដោះស្រាយលើប្រធានលំហាត់នានា។ អ្នកត្រូវព្យាយាមបែងចែកពេលវេលាកម្សាន្ត ការលេងទូរស័ព្ទ ពេលវេលានៅជាមួយក្រុមគ្រួសារ មិត្តភក្តិ និងពេលវេលារៀនឲ្យបានច្បាស់ និងដាច់ដោយឡែកពីគ្នា៕

រូបតំណាង
រូបតំណាង
Chann Samnang
Joker 4 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T