ប្រទេស​រុស្ស៊ី៖ ថ្មីៗនេះដោយមានសារព័ត៌មានរុស្ស៊ីមួយបានផ្សាយថា ផ្ទះកុលសម្ព័ន្ដដែលមានអាយុកាលប្រមាណជា២៥,០០០ឆ្នាំមួយនៅសម័យបុរេប្រវិត្តដែល ត្រូវអ្នកស្រាវជ្រាវរកឃើញនឹង បានដាក់តាំងនៅក្នុងសារមន្ទីរមួយ ដោយអនុញ្ញាតិ្តឲ្យភ្ញៀវទេសចរណ៍ចូលមកទស្សនាកម្សាន្តបានផងដែរ។

ដោយឡែក អ្នកបុរាណវិទូបានវិភាគថា ផ្ទះកុលកុលសម្ព័ន្ធមួយនេះគឺបានសាងសង់ដោយ អ្នកប្រម៉ាញ់ដំរីស្តរធំៗប្រភេទ Mammoth ដែលជាពពួកដំរីមានទំហំធំជាងដំរីធម្មតាប្រហែលជាពីរដងព្រមទាំង មានភ្លុកធំវែង និងកោងខ្លាំងផងដែរ។ ក្រៅពីយកឆ្អឹងដំរីនោះមកធ្វើជាផ្ទះ​ ពួកគេក៏បានយកសាច់ដែលនៅសេសសល់ មកធ្វើជាខោអាវសម្រាប់ស្លៀកពាក់ផងដែរ។

គួរបញ្ជាក់ថាទីលំនៅស្នាក់អាស្រ័យរបស់មនុស្សជំនាន់ដើមមួយនេះ ត្រូវបានសាងសង់ដោយបច្ចេកទេស ដែលអាចការពារមនុស្សនឹងអាកាសធាតុត្រជាក់ខ្លាំងបានយ៉ាងមាន​ប្រសិទ្ធភាពផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

ផ្ទះកុលសម្ព័ន្តជំនាន់បុរេប្រវិត្ត
ទីតាំងដែលរកឃើញផ្ទះកុលសម្ព័ន្តជំនាន់បុរេប្រវិត្ត
ដំរី Mammoth
គំនូរបង្ហាញអំពីការប្រម៉ាញ់ដំរី Mammoth
ដំរី Mammoth
ដំរី Mammoth
ដំរី Mammoth

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ