Inter កំពុងរៀបគម្រោងបន្តកុងត្រាថ្មីឲ្យ អតីតកីឡាកររបស់ Man UTD ម្នាក់នេះ ក្រោយឃើញលេងឡើងជើងល្អ

//s5.kh1.co/53/535e2445d6a643b7e1cbfc54b6c56ec47c34d01f.jpg
កីទ្បា

 ២៩-ឧសភា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Inter កំពុងរៀបគម្រោងបន្តកុងត្រាថ្មីឲ្យ Ashley Young ក្រោយឃើញលេងឡើងជើងល្អ

អ៊ីតាលី៖ ក្លិប Inter Milan ត្រូវបានគេរាយការណ៍មកថា កំពុងត្រៀមផ្ដល់កុងត្រាថ្មីរយៈពេល១ឆ្នាំទៀត ឲ្យកីឡាករ Ashley Young បន្ទាប់ពីពេញចិត្តនឹងទម្រង់លេងរបស់ អតីតជម្រើសជាតិអង់គ្លេសរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Ashley Young
  កីឡាករ Ashley Young

Young បានផ្លាស់ពីក្រុមបិសាចក្រហម Manchester United មកចូលរួមជាមួយ Inter កាលពីទីផ្សារដូវរងារ ក្នុងតម្លៃផ្ទេរ ១,៣លានផោន។ ទន្ទឹមនឹងនេះ ខ្សែការពារស្លាបវ័យ៣៤ឆ្នាំ បានបង្ហាញទម្រង់លេងយ៉ាងគួរឲ្យចាប់អារម្មណ៍ ទាក់ចិត្តអ្នកចាត់ការទូទៅលោក Antonio Conte

  លោក Antonio Conte
  លោក Antonio Conte

យ៉ាងណាមិញ នៅពេលផ្លាស់មកក្របខណ្ឌ​ Serie A កីឡាករ Young បានព្រមព្រៀងកិច្ចសន្យាត្រឹម៦ខែប៉ុណ្ណោះជាមួយ Inter ដូច្នេះមានន័យថា កុងត្រារបស់គេ នឹងផុតកំណត់នៅខែក្រោយ។ ជាមួយគ្នានេះ បើយោងតាមរបាយការណ៍របស់កាសែត The Telegraph ក្លិបយក្សអ៊ីតាលី មានបំណងចង់រក្សាអតីតម្ចាស់អាវលេខ១៨របស់ Man UTD ឲ្យនៅកីឡដ្ឋាន San Siro បន្ត តាមរយៈការពន្លាតកុងត្រារហូតដល់ឆ្នាំ២០២១។

  កីឡាករ Ashley Young
  កីឡាករ Ashley Young

គួរឲ្យដឹងដែរថា ចាប់តាំងពីមករួមរស់ជាមួយ Inter កីឡាករ Young តែងត្រូវបានលោក Conte ផ្ដល់ការទុកចិត្តឲ្យចូលលេងជម្រើសដំបូងជារឿយៗ។ ជាក់ស្ដែងគេបង្ហាញខ្លួនឲ្យក្លិបជើងឯក Serie A ១៨សម័យ បាន៧ប្រកួត គិតរាល់ព្រឹត្តិការណ៍ទាំងអស់ ក្នុងនោះគេរួមចំណែករកគ្រាប់បាល់ឲ្យក្រុមបាន២គ្រាប់ (ស៊ុត១ Assist ១)៕

  កីឡាករ Ashley Young
  កីឡាករ Ashley Young

ប្រភពdailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T