កាលពីពាក់កណ្តាលខែមីនានេះ គ្រប់លីគបាល់ទាត់ទាំងអស់នៅលើពិភពលោកត្រូវបានផ្អាកជាបន្ទាន់ដោយសារការរីករាលដាលនៃជំងឺឆ្លងដ៏កាចសាហាវគឺ Covid-19។​ មិនត្រឹមតែប៉ុណ្ណោះ កីឡាករទាំងអស់ត្រូវបានដាក់ដាច់ដោយឡែកដើម្បីគោរពតាមគោលការណ៍របស់បណ្តាប្រទេសនីមួយៗ។

ថ្មីៗនេះ អ្នកគាំទ្រលើវិស័យបាល់ទាត់មានអារម្មណ៍រំភើបសាជាថ្មី ដោយសារលីគធំៗរបស់អឺរ៉ុបបានកំណត់កាលបរិច្ឆេទច្បាស់លាស់ដើម្បីវិលត្រឡប់មកបម្រើទស្សនីយភាពអ្នកគាំទ្របន្តទៀតក៏ដូចជាការបញ្ចប់រដូវកាលចាស់ឱ្យបានកាន់តែឆាប់កាន់តែល្អ។ ក្នុងនោះ ក៏មានលីគធំៗមួយចំនួនបានបញ្ចប់រដូវកាលរបស់ពួកគេ។

ខាងក្រោមនេះគឺជាព័ត៌មានលម្អិតអំពីការវិលត្រឡប់មកវិញនៃបាល់ទាត់ និងលីគដែលបានបញ្ចប់រដូវកាលរបស់ពួកគេ៖

១. ក្របខ័ណ្ឌ Premier League (អង់គ្លេស)៖ រដូវកាលនេះអាចនឹងបន្តលេងនៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២០។

ក្របខ័ណ្ឌ Premier League (អង់គ្លេស)

២. ក្របខ័ណ្ឌ La Liga (អេស៉្បាញ)៖ រដូវកាលនេះអាចនឹងបន្តលេងនៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២០។

ក្របខ័ណ្ឌ La Liga (អេស៉្បាញ)

៣. ក្របខ័ណ្ឌ Bundesliga (អាល្លឺម៉ង់)៖ រដូវកាលនេះបានបន្តតាំងពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២០។

ក្របខ័ណ្ឌ Bundesliga (អាល្លឺម៉ង់)

៤. ក្របខ័ណ្ឌ Serie A (អុីតាលី)៖ រដូវកាលនេះអាចនឹងបន្តលេងនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២០។

 ក្របខ័ណ្ឌ Serie A (អុីតាលី)

៥. ក្របខ័ណ្ឌ Lique 1 (បារាំង)៖ រដូវកាលនេះសម្រេចថាត្រូវបញ្ចប់កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២០ ដោយ Paris Saint Germain ជាម្ចាស់ជើងឯក។

ក្របខ័ណ្ឌ Lique 1 (បារាំង)

៦. ក្របខ័ណ្ឌ : Premeira Liga (ព័រទុយហ្កាល់)៖ រដូវកាលនេះអាចនឹងបន្តលេងនៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២០។

ក្របខ័ណ្ឌ : Premeira Liga (ព័រទុយហ្កាល់)

៧. ក្របខ័ណ្ឌ Russian Premier League (រុស្សុី)៖ រដូវកាលនេះអាចនឹងបន្តលេងនៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២០។

ក្របខ័ណ្ឌ Russian Premier League (រុស្សុី)

៨. ក្របខ័ណ្ឌ Ukraine Premier League (អ៊ុយក្រែន)៖ រដូវកាលនេះនឹងបន្តលេងនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២០។

ក្របខ័ណ្ឌ Ukraine Premier League (អ៊ុយក្រែន)៖

៩. ក្របខ័ណ្ឌ Eredivisie (ហូឡង់)​​៖ រដូវកាលនេះត្រូវបានបញ្ចប់នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២០ ដោយក្រុម Ajax ជាម្ចាស់ជើងឯក។

ក្របខ័ណ្ឌ Eredivisie (ហូឡង់)​​

១០. ក្របខ័ណ្ឌ Superleague Greece (ក្រិច)៖ រដូវកាលនេះនឹងបន្តលេងនៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២០។

 ក្របខ័ណ្ឌ Superleague Greece (ក្រិច)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatj[email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ